ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម ក្នុង​រាជធានី​ភ្នំពេញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ខែ​១៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​បិទ​ស្កុ​ត​ម៉ូតូ ផ្លូវ​៣០​ម៉ែ​ត ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រាជធានី​ភ្នំពេញ ។ និង​ដកហូត​វត្ថុ​តាង​រួម​មាន ៖ កា​ភ្លើង​ខ្លី ចំនួន​០២​ដើម ម៉ាក់ k៥៤ មាន​គ្រាប់​ចំនួន​១៤​គ្រាប់​, អាយ​កូ​ម ចំនួន ២, ម៉ូតូ ចំនួន​២​គ្រឿង ម៉ាក់​អាយ​ខុន ពណ៌​ស​ត្រួយ​ចេក ពាក់​ស្លាក​លេខ AR 9589 និង​អិ​ច​ស៊ិ​ច​ទ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ AV 8888 ។

ជនសង្ស័យ​មានឈ្មោះ លី បូ​រិ​ទ្ធ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​៣៧ MC ក្រុម​ទី​៤ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​ថា ៖

លើក​ទី​១ ៖ នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០០​និង​៤៥​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៥B ផ្លូវ​៤១៨ ភូមិ​៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន បាន​ប្លន់​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ស សេរី​២០២២ មិន​បាន​សម្រេច ដោយ​បាញ់​ជន​រង​គ្រោះ​ចំនួន​ពីរ​គ្រាប់ តែ​មិន​ត្រូវ ។

លើក​ទី​២ ៖ នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​២២​និង​១០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០B ផ្លូវ​២៨៨ ក្រុម​៤២ ភូមិ​៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ភ្ជុង​យក​ម៉ូតូ​ម៉ាក់ សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦ ផ្លា​ក​លេខ​១ DH ៤៥០២ នឹង​ធុង​ដឹក​ជញ្ជូន​ម៉ាក EGETS ពណ៌​ទឹកក្រូច ។

លើក​ទី​៣ ៖ នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៥​និង​៤៥​នាទី នៅ​ចំណុច​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឺ​ង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប្លន់​យក​ម៉ូតូ​ម៉ាក​មិត ពណ៌​ក្រហម ផ្លា​ក​លេខ HZ ០៥៣៣ ភ្ជុង​ប្លន់ ។ ទើប​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន ។

បច្ចុប្បន្ន​ជនសង្ស័យ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ