ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​នេសាទ​ត្រី​តាម​ដងស្ទឹង​សិរី​សោភ័ណ ក្រោយ​ជំនន់​ទឹកភ្លៀង​លិច​ស្រូវ​៣​ឃុំ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​នេសាទ​ត្រី​តាម​ដងស្ទឹង​សិរី​សោភ័ណ នៅ​ពេល​ដែល​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ស្រូវ​ស្រុក​មង្គល​បូ​រី ហើយ​ត្រូវ​បាន​

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​នេសាទ​ត្រី​តាម​ដងស្ទឹង​សិរី​សោភ័ណ នៅ​ពេល​ដែល​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ស្រូវ​ស្រុក​មង្គល​បូ​រី ហើយ​ត្រូវ​បាន​អាជ្ញាធរ​បើក​រំដោះ​ទឹក​ចូល​ស្ទឹង​សិរី​សោភ័ណ ដែល​សកម្មភាព​នេសាទ​ត្រី​ជា​ច្រើន​នាក់​នេះ​គឺ​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​គៀប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

បើ​តាម​ប្រជាពលរដ្ឋ​នេសាទ​ត្រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ដែល​នេសាទ​ត្រី ដោយ​បង់សំណាញ់​ប្រ​យ៉ុ​ង ជា​ប្រភេទ​ក្រ​ញឹក​២​ទៅ​៣​ហ៊ុន​នេះ គឺ​បង់​បាន​មាន​រយៈពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដែល​បង់​ត្រី​បាន​ភាគច្រើន​ជា​ប្រភេទ​ត្រី​ស និង​ត្រី​រៀល ហើយ​ក្នុង​១​ថ្ងៃ​គឺ​អាច​បាន​៤​គីឡូ​ទៅ​៥​គីឡូក្រាម គ្រាន់​សម្រាប់​ធ្វើ​ម្ហូបអាហារ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា នៅ​ពេល​បង់សំណាញ់​បាន​ត្រី​នេះ គឺ​ពេល​មាន​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ស្រូវ​ប្រជា​កសិករ​ចំនួន​៣​ឃុំ ដែល​នៅ​ជាប់​ដងស្ទឹង​មង្គល​បូ​រី ហើយ​ត្រូវ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ​បាន​បើកទឹក​រំដោះ​ចេញពី​ដងស្ទឹង​មង្គល​បូ​រី​ផ្នែក​ខាងលើ រួច​បើក​រំដោះ​ទម្លាក់​ទឹក​ចូល​ដងស្ទឹង​សិរី​សោភ័ណ និង​ធា្ល​ក់​ចូល​អូរ ដែល​ត្រូវ​បាន​ស្តារ​ប្រវែង​២៧​គីឡូម៉ែត្រ ពី​ឃុំ​រហាត់ទឹក រហូត​ដល់​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី​វិញ​។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា ក្រោយ​ពេល​បើក​រំដោះ​ទឹក​ទម្លាក់​ចូល​ដងស្ទឹង​សិរី​សោភ័ណ ចំណុច​ស្ទឹង​វាល​ឥ​ទ្រី​នោះ ពេល​ត្រី​ឡើង​ភ្លាម ក៏​ឃើញ​មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​នេសាទ​ប្រភេទ​សំណាញ់​ប្រ​យ៉ុ​ង ក្រឡា​២​ទៅ​៣​ហ៊ុន ដើម្បី​បង់​ស្រាវ និង​ដួស ឬ​បោយ​ត្រី និង​សន្ទូច​ត្រី នៅ​ក្បែរ និង​ក្រោម​ស្ពាន​ឆ្លងស្ទឹង​សិរី​សោភ័ណ រក​ត្រី ដោយ​ម្នាក់​ៗ​រក​ត្រី​បាន​ចំនួន​៤​ទៅ​៥​គីឡូក្រាម ដែល​ភាគច្រើន​ជា​ប្រភេទ​ត្រី​ស និង​ត្រី​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ