ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! បុក​អូស​ជាង​១០០​ម៉ែត្រ​ធ្លាយ​ខួរ​ស្លា.ប់​ភ្លាម​មួយ​រំពេច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្លាយ​ខួរ​ស្លា.ប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ចំណែក​បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្លា.ប់​នៅ​មន្ទីរពេទ្យ ខណៈ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​អូស …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ចំណែក​បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្លាប់​នៅ​មន្ទីរពេទ្យ ខណៈ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​អូស​ជាង​១០០​ម៉ែត្រ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​ទំ​ប់​កប់​ស្រូវ ត្រង់​ចំណុច​ស្តុ​ប​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ជម្ពូ​វន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ ព្រីង ចាន់​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជា​ព្រូ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​អ៊ុយ​យ៉ុ​ង ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ក្បែរ​កន្លែង​កើតហេតុ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​អំ​រ៉ែ ឃុំ​ព្រៃ​អំពក ស្រុក​គិរី​វង្ស ខេត្តតាកែវ ចំណែក​ជន​រង​គ្រោះ​រង​របួសធ្ងន់​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ ដោយឡែក​អ្នក​បើករថយន្ត​បង្ក​មានឈ្មោះ ប៊ុ​ន ថុ​ន អាយុ​៣៧​ឆ្នាំ មុខរបរ​បើករថយន្ត​តាក់ស៊ី ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សេន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ច្រក​រទេះ ឃុំ​ច្រក​រទេះ ស្រុក​ស្វាយ​ទៀប ខេត្តស្វាយរៀង ។

រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2A-5229 ជិះ​គ្នា​៤​នាក់ ក្នុង​នោះ​ជនជាតិ​ខ្មែរ​ជា​អ្នកបើកបរ​ដឹក​ជនជាតិ​ចិន​៣​នាក់ ស្រី​ម្នាក់ និង​ប្រុស​២​នាក់ ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅ​ខេត្តកោះកុង ចំណែក​ម៉ូតូ​រង​គ្រោះ ម៉ាក FZ ពណ៌​ខ្មៅ ដាច់​ស្លាក​លេខ​បាត់ ជិះ​គ្នា​២​នាក់ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក FZ ពណ៌​ខ្មៅ ជិះ​ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​ជិះ​ឆ្លងផ្លូវ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤ ស្រាប់តែ​មាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ជិះ​គ្នា​៤​នាក់​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិស​ដៅ​ពី​កើត​ទៅ​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ម៉ូតូ​ដែល​បាន​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ​អូស​ម៉ូតូ​ជាង​១០​ម៉ែត្រ​ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​អ្នក​បើក​ម៉ូតូ ចំណែក​អ្នក​ដែល​រួម​ដំណើរ​ជាមួយ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​បន្តិច​ក៏​ស្លាប់​បាត់​ដែរ ហើយ​ត្រូវ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក កំណើត ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ អ្នក​បើករថយន្ត​បង្ក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច រី​ជនជាតិ​ចិន​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​បាន​ឡើង​ជិះ​រថយន្ត​១​គ្រឿង​ផ្សេង​បន្តដំណើរ​ទៅ​បាត់ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ខូចខាត​ស្ទើរ​ទាំងស្រុង ៕