ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ស្វាមី​លី ម៉ា​រី​ណា ចេញ​មុខ​បដិសេធ​មិន​បាន​លួច តែ​ត្រូវ​ស្រី​ស្អាត​ឆ្លើយ​តប​ភ្លាម​ៗ

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​ស្វាមី​តារា​សម្តែង​អ្នក​នាង លី ម៉ា​រី​ណា គឺ​លោក សាត ចាន់​ថន បាន​មុខ​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង នូវ​ការ​លើក​ឡើង​ពី លី ម៉ា​រី​ណា ដែល​បាន​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ អតីត​ស្វាមី​តារា​សម្តែង​អ្នក​នាង លី ម៉ា​រី​ណា គឺ​លោក សាត ចាន់​ថន បាន​មុខ​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង នូវ​ការ​លើក​ឡើង​ពី លី ម៉ា​រី​ណា ដែល​បាន​អះអាង​ថា លោក​បាន​លួច​ទ្រព្យសម្បត្តិ​នាង រួច​គេចខ្លួន​បាត់​ស្រមោល​។ លោក សាត ចាន់​ថន បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​អ្នក​នាង លី ម៉ា​រី​ណា នា​ពេល​នេះ គឺជា​ការ​មួលបង្កាច់ និង​បាន​ធ្វើ​អោយ​លោក​ខូច​កិត្តិយស​ផង​ដែរ​។

តាម​រយៈ​លិខិត​មួយ​ច្បាប់ ដោយ​មាន​ស្នាម​មេដាយ​លោក សាត ចាន់​ថន និង​ហត្ថលេខា​របស់​មេធាវី​ផង​នោះ ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នោះ លោក សាត ចាន់​ថន បាន​បដិសេធ​ចោល​ទាំងស្រុង នូវ​ការ​លើក​ឡើង​តាម​រយៈ​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ពី​គណនេយ្យ​របស់​អតីត​ភរិយា​អ្នក​នាង លី ម៉ា​រី​ណា ។

តាម​រយៈ​លិខិត​ខាងលើ​នោះ លោក សាត ចាន់​ថន បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​ស្វាមី​លោក​មិន​ដែល​បាន​លួច​ទ្រព្យសម្បតិ​ដូច​ការ​លើក​ឡើង​ពី​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ly marina នោះ​ឡើយ​។ លោក​បន្ត​ថា ប្រពន្ធ​សម្លាញ់​ថែម​ទាំង​សុំ​ខ្ញុំ​លែងលះ ទាំង​ខ្ញុំបាទ​ជា​ប្តី​មិនដឹង​មូលហេតុ​ច្បាស់លាស់​នោះ​ទេ និង​ខ្ញុំបាទ ជា​ប្តី​មិន​អស់ចិត្ត​ទាល់តែ​សោះ ហេតុ​អ្វី​ត្រូវ​លែងលះ​គ្នា​ទៅ​វិញ0x017d7​។

យ៉ាងណា បើ​តាម​លោក សាត ចាន់​ថន ថា ការ​បង្ហោះ​សារ​របស់​អ្នក​នាង លី ម៉ា​រី​ណា លោក​បាន​ចាត់ទុកជា​ការ​បាត់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក ហើយ​ធ្វើ​អោយ​មហាជន​មានការ​ភាន់ច្រឡំ និង​មានកា​រើសអើង​មក​លើ​រូប​លោក​។

ដោយឡែក​សម្រាប់​ការ​លើក​ឡើង​ពី​អតីត​ស្វាមី​លោក សាត ចាន់​ថន នា​ពេល​នេះ អ្នក​នាង លី ម៉ា​រី​ណា ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ​។ លី ម៉ា​រី​ណា បាន​បង្ហោះ​សារ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា លោក​សាត ចាន់​ថន ទោះ​លោក​មិន​ចេះ​ខ្មាស់​កូន ក៏​លោក ត្រូវ​ចេះ​ឆ្លុះកញ្ចក់​ខ្មាស់​ខ្លួនឯង​ផង មិត្តភក្តិ បងប្អូន​អ្នក​ណា​ក៏​គេ​ដឹង​លឺ​ហើយ​ថា លោក​បាន​លួច​របស់ខ្ញុំ​ហើយ​រត់​បាត់ ហើយ​ខ្ញុំ​ក៏​ទុក​ពេល​អោយ​លោក​ច្រើន​ខែ​ហើយ​ដែរ ដើម្បី​អោយ​លោក​យក​របស់ខ្ញុំ​មក​វិញ តែ​លោក​បែរជា​មិន​ព្រមយក​មក​អោយ​ខ្ញុំ​ទេ ឥលូវ​បែរជា​ហ៊ាន​ប្រកាស​បដិសេធ​ដោយ​មិន​ខ្មាស់​ខ្លួនឯង​។

នាង​ថា ដូច​ពាក្យចាស់​ពោល​មិន​ខុស​មែន ចោរ​វា​មិន​ដែល​សារភាព​ថា​វា​ចោរ​ទេ​! សូម​ប្រគល់​របស់​អោយមក​ខ្ញុំ​វិញ​មក វា​ជា​កម្លាំង​ញើស​ឈា​.​ម​ខ្ញុំ លោក​គួរតែ​ដឹង​ហើយ​ថា លោក​បាន​យក​មិន​យក​មាន​តែ​លោក​ទេ ដែល​ដឹង​ខ្លួនឯង​ច្បាស់​។

គួរ​រំលឹក​ថាស្រី​ស្អាត លី ម៉ា​រី​ណា ជួប​រឿង​ហួសចិត្ត ត្រូវ​អតីត​ស្វាមី​លួច​ទ្រព្យសម្បត្តិ រួច​គេចខ្លួន​បាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ