ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គប់​ស្បែកជើង​មក​លើស​ម្តេច​តេ​ជោ តើ​អា​មេ​រិ​ក​យល់​ថា នេះ​ជា​សិទ្ធិ​បញ្ចេញមតិ ឬ​ក៏​ហិ.ង្សា?

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចោទ​ជា​សំនួ​រថា រឿង​គប់​ស្បែកជើង​មក​លើ​រូប​សម្តេច តើ​សហរដ្ឋអាមេរិក​យល់​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចោទ​ជា​សំនួ​រថា រឿង​គប់​ស្បែកជើង​មក​លើ​រូប​សម្តេច តើ​សហរដ្ឋអាមេរិក​យល់​ថា នេះ​ជា​សិទ្ធិ​បញ្ចេញមតិ ឬ​ក៏​ហិង្សា ? បើ​អា​មេ​រិ​ក​ចាត់​ទុក​ថា ជា​សិទ្ធ​បញ្ចេញមតិ​មែន​នោះ នៅ​លើ​ពិភពលោក​នេះ លែង​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ទៀត​ហើយ ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ហៅ​កាត់ (TYDA) នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២២ ធ្វើ​ឡើង​នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា នៅ​ពេល​បុរស​នោះ គប់​ស្បែកជើង​រួច​ភ្លាម បើសិនជា​សម្តេច​តេ​ជោ​បណ្ដោយ អ្នក​គប់​រូប​នោះ​អាច​មាន​គ្រោះថ្នាក់​ហើយ ព្រោះ​កម្លាំង​ផ្ទាល់ខ្លួន រួម​ទាំង​កម្លាំង​នៅ​អាម៉េរិក និង​ពី​ទីក្រុង​ភ្នំពេញ អាច​ធ្វើ​សកម្មភាព​បាន​ភ្លាម ប៉ុន្តែ​សម្ដេច​តេ​ជោ បាន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ឡើយ ។

សម្តេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់​ថា កម្លាំង​គាំទ្រ​សម្ដេច​នៅ​ទីក្រុង​ភ្នំពេញ បាន​រៀបចំ​សកម្មភាព​ទៅ​តវ៉ា​នៅ​មុខ​ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា ប៉ុន្តែ​សម្ដេច​បាន​បញ្ជា​ឲ្យ​ពួក​គេ កុំ​ធ្វើ​អ្វី​ទាំងអស់ ! នៅ​អាមេរិក​ឯណោះ ក៏​អត់​ឲ្យ​ធ្វើ​អី នៅ​ភ្នំពេញ​ឯនេះ ក៏​អត់​ឲ្យ​ធ្វើ​អី ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូន​សារ​ឲ្យ​ពិចារណា​ទៅ​លើ​ទិ​ដ្ឋា​ភាព​ច្បាប់ និង​នយោបាយ យ៉ាង​ដូច្នេះ​ថា ៖ កុំ​ភ្លេច​ថា​ ភាគី​អា​មេ​រិ​ក​ខ្លួនឯង ដែល​ជា​អ្នក​ទទួលខុសត្រូវ​លើ​សន្តិសុខ តើ​ទ​ង្វើ​គប់​បែប​នេះ ដោយ​មានការ​ប៉ុនប៉ង​ច្បាស់លាស់ (តាំងពីនៅកូរ៉េខាងត្បួង) តើ​អា​មេ​រិ​ក​ចាត់​ទុក​ថា នេះ​ជា​សិទ្ធិ​បញ្ចេញមតិ ឬ​ជា​អំពើ​ហិង្សា ? អា​មេ​រិ​ក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​ចំណុច​នេះ ។ សង្ឃឹមថា ទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​នឹង​បញ្ជូន​សារ​នេះ ទៅ​កាន់​រដ្ឋបាល​អា​មេ​រិ​ក ។ រឿង​នេះ​មិនមែន​ជា​រឿង​តូចតាច​ទេ បើជា​សិទ្ធ​បញ្ចេញមតិ​នោះ នៅ​លើ​ពិភពលោក​នេះ​គ្មាន​ច្បាប់ទម្លាប់​ទេ ហើយ​នៅ​កម្ពុជា​ក៏​អ​ញ្ចឹ​ង​ដែរ នេះ​មិនមែន​ការ​គំរាម​ទេ តែ​ជា​ការ​ជម្រាប​ជូន ។

ក្នុង​ន័យ​នេះ សម្តេច​តេ​ជោ មិន​ទាមទារ​ឲ្យ​អាម៉េរិក​ដាក់ទោស​បុគ្គល​គប់​សម្ដេច​នោះ​ទេ ប៉ុន្តែ​បើ​ច្បាប់​អាមេរិក មានការ​ចែង​បែប​នោះ ក៏​សម្រេច​តាម​ច្បាប់​អាមេរិក ។ បើសិន​ច្បាប់​អា​មេ​រិ​ក​ដាក់ទោសបុគ្គល​នោះ ហើយ​បុគ្គល​នោះ អាច​នឹង​ត្រូវ​បណ្តេញ​ចេញពី​អា​មេ​រិ​ក មក​កម្ពុជា នោះ​យើង​មិន​អាច​ធានា​បាន​ទេ អំពី​សុវត្ថិភាព​របស់​គាត់ ។

តែ​យ៉ាងណា តាម​ការ​ស្មាន​របស់​សម្តេច​តេ​ជោ មិនមែន​អា​មេ​រិ​ក​គេ​អត់​យកចិត្តទុកដាក់​ទេ គេ​កំពុងធ្វើការ​ហើយ​លើ​រឿង​ពលរដ្ឋ​ខ្មែរ​ម្នាក់​រស់នៅ​អាម៉េរិក ដែល​បាន​យក​ស្បែកជើង​គប់​សម្ដេច នា​អំឡុង​ពេល​សម្ដេច ជួប​ពលរដ្ឋ​ខ្មែរ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ