ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យឯកជន​ចំណាយថវិកាប្រមាណ៨ពាន់ដុល្លារ​ជួសជុលផ្លូវទ្រុឌទ្រោម

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ដោយឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមផ្លូវលេខ​ ៦១៨ ​ស្ថិតក្នុងភូមិលេខ​១៨​ សង្កាត់​បឹង​កក់២​ ខណ្ឌទួលគោក​​ ក្រុមហ៊ុនយូខេ ខុនដូរ​ បានធ្វើការជួសជូលដោយចំណាយថវិកាផ្ទាល់ខ្លួន​ប្រមាណ៨ពាន់ដុល្លារអាមេរិក ។

រាជធានីភ្នំពេញ៖​ ដោយឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមផ្លូវលេខ​ ៦១៨ ​ស្ថិតក្នុងភូមិលេខ​១៨​ សង្កាត់​បឹង​កក់២​ ខណ្ឌទួលគោក​​ ក្រុមហ៊ុនយូខេ ខុនដូរ​ បានធ្វើការជួសជូលដោយចំណាយថវិកាផ្ទាល់ខ្លួន​ប្រមាណ៨ពាន់ដុល្លារអាមេរិក ។

នាយកក្រុមហ៊ុនយូខេខុនដូរ ​លោកឌី រ៉ាដា ​បានឲ្យដឹងនាព្រឹកថ្ងៃទី២៧​ តុលា ២០១៦ថា​ ផ្លូវដែលក្រុមហ៊ុនលោកជួសជុលនោះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ​ប៉ុន្តែដោយឃើញការលំបាកធ្វើដំណើរនោះ​ ក្រុមហ៊ុនបានធ្វើការ​ជួសជុល​ផ្លូវ​នេះឡើងវិញ​ ។ លោកនាយក្រុមហ៊ុនឲ្យដឹងថា​ ​ផ្លូវដែលជួសជុល​មានប្រហែលជាង២០០ម៉ែត្រ ​និងទទឹង៨ម៉ែត្រ ។ 

លោកបញ្ជាក់ថា​« យើងជួសជុលផ្លូវដោយកាយយកដីអាក្រក់ចេញ ​ហើយដាក់ថ្មបង្ហាប់​ រួចកិនបង្ហាប់ដើម្បីងាយស្រួលធ្វើដំណើរ របស់បងប្អូនតាមផ្លូវនេះ »។​ ជាមួយគ្នានោះដែរ ​នាយកក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុន​នឹងបន្តចូលរួមសកម្មភាព​សង្គម​បន្ថែម​ទៀត​ ពិសេសការជួសជុលផ្លូវ​តាមលទ្ធភាពដែលក្រុមហ៊ុនមាន ។

លោកប៉ែន ស្រឿង​ មេភូមិ១៨ សង្កាត់បឹងកក់២​ ខណ្ឌទួលគោកបានឲ្យដឹងថា ​ផ្លូវខ្សែដែលក្រុមហ៊ុនកំពុង​ជួសជុលនេះបានខូចអស់​រយៈពេលមួយឆ្នាំមកហើយ ​ និងពិបាកធ្វើដំណើរណាស់​ ពិសេសនោះប្រជាពលរដ្ឋបានរអ៊ូរទំា​ដាក់​លោកយ៉ាងខ្លាំង។ ​លោកថា​«ផ្លូវ៦១៨ ​មានទឹកដក់ និង ភក់ខ្លំាងណាស់​ បងប្អូនប្រជាជនយើងរអ៊ូមិនឈប់ទេ​ ឃើញមេភូមិស្អប់ដល់មេភូមិទៀត​ ប៉ុន្តែឥឡូវ​នេះ​បងប្អូន​យើងអរណាស់នៅពេលក្រុមហ៊ុនធ្វើ »។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅ​តាមបណ្តោយផ្លូវដែលកំពុងជួសជុល​បានឲ្យឲ្យដឹងថា​ លោកមានចិត្តសប្បាយរីករាយ​ណាស់ដែល​ក្រុមហ៊ុនបានជួយជួសជុលផ្លូវមួយខ្សែនេះ ​ លោកថាផ្លូវធ្វើទៅ​ ប្រជាពលរដ្ឋនៅក្នុងភូមិនិងមកពី​ទីជិតឆ្ងាយ​ធ្វើដំណើរឆ្លងកាត់​នឹង​មាន​ភាពងាយស្រួល ។

គួរបញ្ជាក់ថាក្រុមហ៊ុន ​UK condo ​បានចូលរួមសកម្មភាពសង្គមជាច្រើន​នាពេលកន្លងមក​ ដូចជា ​ការចែកអង្ករដល់ប្រជាពលរដ្ឋ​ក្រក្រី ​ការលក់អង្កតម្លៃថោក​ ចែកបាយដល់អ្នកជំងឺនៅបន្ទីពេទ្យគន្ធបុប្ផារ​ និងផ្តល់សំភារ​ ថវិកាមួយចំនួនទៀត ៕