ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ធម្មតា អត់ឡូយដូចអាកែច្នៃ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ បាន​ធ្វើការ​​ល្បាត​​ក្នុង​មូលដ្ឋាន​ក៏​​ដេញ​តាម​ឃាត់​ក្មេង​ទំនើងដែល​ជិះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំ​ង​បំពង​សំឡេង​រំខាន​អ្នក​ដទៃ​​បាន​ចំនួន​៨​នាក់​ និងដកហូត​​​ម៉ូតូ​ចំនួន​៥​គ្រឿង កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៦ ​តុលា ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ត្រង់​ចំណុច​ជិត​ផ្សារ​ស្ទឹង​មាន​ជ័យ ​​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ បាន​ធ្វើការ​​ល្បាត​​ក្នុង​មូលដ្ឋាន​ក៏​​ដេញ​តាម​ឃាត់​ក្មេង​ទំនើង ដែល​ជិះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំ​ង​បំពង​សំឡេង​រំខាន​អ្នក​ដទៃ​​បាន​ចំនួន​៨​នាក់​ និងដកហូត​​​ម៉ូតូ​ចំនួន​៥​គ្រឿង កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៦ ​តុលា ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ត្រង់​ចំណុច​ជិត​ផ្សារ​ស្ទឹង​មាន​ជ័យ ​​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ ។

​​ប្រភព​ពី​​កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ កម្លាំង​អន្តរាគមន៍​ពិសេស ​​បាន​ចេញ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ការពារ​សុវត្ថិភាព​ជូន​​ប្រជាពលរដ្ឋ​ និង​ទប់ស្កាត់​បទល្មើស​ដូច​ជា​ឆក់ ​និង​ប្លន់​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន ខណៈ​មក​ដល់​ជិត​ផ្សារ​ស្ទឹង​មាន​ជ័យ ​ក៏​​​ប្រទះ​ឃើញ​ក្មេង​ទំនើប​ជិះ​ម៉ូតូ​ដាក់​បំពង់​ស៊ីម៉ាំង​​កែ​ច្នៃ​បំពង​សំឡេង​​លាន់​ដូច​រន្ទះ​ ធ្វើ​ឱ្យ​​រំខាន​ដល់​ដំណេក​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ដេក​លង់លក់ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​មានការ​ភិតភ័យ​សំរាក​មិន​លក់ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ឃាត់​បាន​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំ​ង​នោះ​បាន​បន្តបន្ទាប់​ចំនួន​៥​គ្រឿង​ និង​មនុស្ស​ចំនួន​៨​នាក់ ក្នុង​ចំណោម​ម៉ូតូ​ទាំង​៥​គ្រឿង ​មាន​ម៉ូតូ​ម៉ាក​MSX​ចំនួន​៤​គ្រឿង ​និង​ម៉ូតូ​Zoomer-X ពណ៌​ស អត់​មាន​ស្លាក​លេខមួយ​គ្រឿង​ផង​ដែរ ។

ក្មេង​ទំនើង​ទាំង​៨​នាក់​ និង​ម៉ូតូ​កែ​ច្នៃ​​ទាំង​៥​គ្រឿង​ ត្រូវ​​សមត្ថកិច្ច​យក​ទៅ​ធ្វើការ អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ និងឱ្យ​ដោះ​បំពង់​ស៊ី​ម៉ាំង​ចេញ ​រួច​ហើយ​​​ត្រឡប់​ទៅ​ផ្ទះវិញ ។