ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស២នាក់បាន​រៀបរាប់មូល​ហេតុ​ដែល​​ចេញ​ពី​ផ្ទះ​​នៅ​ខេត្ត​សៀម​រាបមកភ្នំពេញ​​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណី​ក្មេង០២​នាក់បាន​ចេញពីផ្ទះនៅ​ខេត្តសៀមរាប បើតាមលោក​ឧត្តម​សេ​នីយ៍​ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនបទល្មើសព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល​ខេត្តសៀម​រាប​បាន​​ឱ្យដឹង​​ថា ​បន្ទាប់ពីបានរកឃើញពួកគាត់ទាំង២នាក់វិញ​ ​ក៏ធ្វើការ​សាកសួរ​​លើឈ្មោះ​ហ៊ុន គី​មហេង…

ខេត្តសៀមរាប ៖ ករណី​ក្មេង០២​នាក់បាន​ចេញពីផ្ទះនៅ​ខេត្តសៀមរាប បើតាមលោក​ឧត្តម​សេ​នីយ៍​ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនបទល្មើសព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល​ខេត្តសៀម​រាប​បាន​​ឱ្យដឹង​​ថា ​បន្ទាប់ពីបានរកឃើញពួកគាត់ទាំង២នាក់វិញ​ ​ក៏ធ្វើការ​សាកសួរ​​លើឈ្មោះ​ហ៊ុន គី​មហេង ភេទប្រុស​ អាយុ១៤ឆ្នាំ (ជា​បងប្រុស) របស់​ឈ្មោះហ៑ុន វិសាល​ ភេទប្រុស​ អាយុ៩ ឆ្នាំ​​​ឆ្លើយ​​ប្រាប់​ថា មិនមែន​ជា​ករណី​ចាប់ជំរិត​ឬក៏​ចាប់​ចូលក្នុង​ឡាននោះ​ទេ​ គឺពួកគេចង់​​គេច​ចេញពី​
ផ្ទះ ។​

លោកឧត្តម​សេនីយ៍បន្តថា កាលពីថ្ងៃ​ទី១២ ​ឧសភា ​ឆ្នាំ២០២២ ពេលព្រឹក ឈ្មោះ ហ៊ុន គី​មហេង ​​បោក​កូ​នជ្រូកសន្សំ​បាន​ប្រា​ក់ចំនួន​​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​រៀល (85000រៀល) ​និង​បាន​លក់​កង់​បាន1​ម៉ឺន​រៀល​ទៀត ក៏នាំគ្នា​ទៅ​ទិញ​សំបុត្រ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើ​រ​ក្រុមហ៊ុន​ឈ្មោះ សុគាន់ នៅមុខ​បុរី​សៀង​ណាំ​ ​​តម្លៃ២.៥០០០រៀល ហើយ​ជិះ​ទៅ​ក្រុងភ្នំ​ពេញ ហើយចំពោះ​ទូរស័ព្ទ​វិញ​ ពួកគេ​បាន​ដោះ​​ស៊ី​មក្រ​វាត់​ចោល មិនបាន​លក់​ ឬ​បាត់ទៅណា​ទេ​ ។

លោកបាន​បន្ថែម​ទៀត​ថា ​ទាំង២នាក់បងប្អូនបាន​រត់ចេញ​ពី​ផ្ទះ​មកដល់​រាជធានី​ភ្នំពេញ នៅ​យប់​ទីមួយ ក្នុង​ថ្ងៃទី១២ ខែឧសភា នោះ ពួកគេ​ដេក​នៅក្នុង​វត្ត​មិន​ស្គាល់ឈ្មោះ ។​ យប់​ថ្ងៃ​ទី២ ក្នុង​ថ្ងៃទី ១៣ ឧសភា បានដេក​នៅ​ជិត​រូប​សំណាក់​សម្ដេច​តានៅ​វិមានឯករាជ្យ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​​ដូនពេញ រាជធានី​ភ្នំពេញ​។ នៅ​យប់​ទី​៣ និង​ទី​៤ ត្រូវនឹងថ្ងៃទី​១៤ និង១៥ ខែឧសភា ឆ្នាំ​២០២២ ពួកគេដេក​នៅ​ក្រោម​ស្ពានមួយ​​មិន​ស្គាល់ឈ្មោះ ។ ​ចំពោះ​ពេលថ្ងៃ​ឈ្មោះហ៊ុន គី​មហេង បាន​ដើររក​សុំ​ការងារ​គេធ្វើ ។

លោកបន្តថា បើតាម​លោក​​​បញ្ជាក់ពីមូលហេតុ​ដែលពួកគេ​គេច​ចេញពីផ្ទះ​នោះ គឺដោយសារ​​ឈ្មោះ​​ហ៊ុន គី​មហេ​ង រៀន​អត់​ចេះ​ហើយ​ប្រលង​ធ្លាក់​ខ្លាច​ឪពុកម្ដាយ​ស្ដីបន្ទោស ក៏​នាំ​ប្អូន​គេ​ច​ចេញ​ពីផ្ទះតែម្តង ​។ ​ចំពោះការ​បំភ្លឺ​របស់ឪពុក​ម្តាយ ក្មេងប្រុសទាំង២នាក់ ក៏មានការ​ចូលរួម ពី​លោក​មេ​ភូមិផង​ដែរ​ ៕​ សូមរំលឹកថា៖ ករណី​បាត់​ក្មេង​ប្រុស​២​នាក់ ពី​​ខេត្តសៀមរាប រក​ឃើញ​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ

អត្ថបទសរសេរ ដោយ