ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ចរចា​​តម្លៃ​​ជាមួយ​នារី​រកស៊ីផ្លូវភេទ ស្រាប់​តែ​​លេច​មុខ​ប្រុស​ស្រី៣​នាក់​​​វា.យ​ប្លន់​

1 ឆ្នាំ មុន
  • ភ្នំពេញ

នគរបាល​ប៉ុស្តិ៍​ទួល​សង្កែទី​១ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​​ចំនួន​៣​នាក់ បន្ទាប់​ពី​ក្រុម​ជន​នេះ​ ​បាន​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ទួល​សង្កែទី​១ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​​ចំនួន​៣​នាក់ បន្ទាប់​ពី​ក្រុម​ជន​នេះ​ ​បាន​ធ្វើ​សកម្មភាព​វា.យ​ប្លន់​យក​ទូរ​ស័ព្ទ​ពី​យុវជន​ម្នាក់​ ដែល​ធ្វើ​ដំណើរ​ទៅ​រក​សេវា​ផ្លូវ
ភេទ និង​កំពុង​ចរចា​គ្នា​រឿង​តម្លៃ ។ អំពើ​ប្លន់​យក​ទូរស័ព្ទ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង
ប្រមាណ​​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

ជន​ទាំង​៣​នាក់​​ខាងលើ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ សុទ្ធតែ​ស្នាក់​នៅ​បន្ទប់​ជួល ចំណុច​កើតហេតុ​ខាងលើ ដែល​មាន ៖ ១-​ ឈ្មោះ ចាន់ សុ​ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២-​ ឈ្មោះ ជា រតនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង៣- ​ឈ្មោះ រិ​ទ្ធិ វឌ្ឍនៈ ភេទ​ស្រី អាយុ​៣០​ឆាំ្ន ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ សា​រិ​ន អាយុ
១៩​ឆ្នាំ ជា​កម្មករ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​កង់​៣ ចេញ​​ពី​ផ្សារ​ចាស់​ ក្នុងគោល​​បំណង​ទៅ​រក​ស្រី​រួម​ភេ.ទ ។ នៅ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ ក៏​បាន​ជួប​​​នារី​រកស៊ី​ផ្លូវភេទ​​ពេល​យប់ និង​កំពុងនិយាយ​គ្នា​រឿង​តម្លៃ​សេវា​ផ្លូវភេទ ស្រាប់​តែ​មាន​ក្រុម​ជើងកាង​​ស្រី​ប្រុស​​ចំនួន​៣​នាក់​មក​ដល់ ​ហើយ​ជន​ម្នា​ក់​​ក្នុង​ចំណោម​នោះ​បាន​វា.យ​ជន​រង​គ្រោះ​យក​​ទូរស័ព្ទ​ដៃ​ម៉ាក​អុ​ប​ប៉ូ​១​គ្រឿង រួច​នាំ​គ្នា​គេចខ្លួន​បាត់​អស់ទៅ ។

បន្ទាប់​ពី​ត្រូវ​ក្រុម​ចោរប្លន់​យក​ទូរស័ព្ទ ជន​រងគ្រោះ​ក៏​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ដើម្បី​ធ្វើការ​​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៣នាក់ នៅ​វេលា​ម៉ោង​ប្រមាណ​៣​រំលង​អធ្រាត្រ គឺ​ប្រមាណ​កន្លះ​​ម៉ោង​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់ ។ ក្រុម​ជនសង្ស័យទាំង​នេះ​ ត្រូវ​បាន​នគរបាល​បញ្ជូនទៅ​អធិ​ការដ្ឋាន​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ