ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bosch ពង្រីក​សកម្មភាព​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​ធ្វើការ​វិនិយោគទន់​ប្រាក់​៨០​លាន​អឺ​រ៉ូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Bosch ដែល​នាំមុខ​គេ​ផ្នែក​ផ្ក​ត់​ផ្គង់​បច្ចេកវិទ្យា និង​សេវាកម្ម​បាន​មាន​វត្ត​មាននៅ​គ្រប់​បណ្តា​ប្រទេស​ទាំង​ដប់​របស់​អាស៊ាន និង​កំពុង​តែ​ពង្រីក​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន ដោយ​ចំណាយ​

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Bosch ដែល​នាំមុខ​គេ​ផ្នែក​ផ្ក​ត់​ផ្គង់​បច្ចេកវិទ្យា និង​សេវាកម្ម​បាន​មាន​វត្ត​មាននៅ​គ្រប់​បណ្តា​ប្រទេស​ទាំង​ដប់​របស់​អាស៊ាន និង​កំពុង​តែ​ពង្រីក​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន ដោយ​ចំណាយ​ប្រាក់​8០​លាន​អឺ​រ៉ូ ដើម្បី​ជា​បន្តសកម្មភាព​បន្ថែម​ទៀត ។

សមាជិក​ក្រុមប្រឹក្សាភិបាល​លោក Peter Tyroller បាន​មាន​ប្រសាសន៍​ថា​៖ «​អាស៊ី​អាគ្នេយ៍ គឺជា​តំបន់​ដ៏​សំខាន់​សម្រាប់ Bosch Group​។ យើង​មាន​គម្រោង​វិនិយោគ​ចំនួន​ប្រមា​ន​៨០​លាន​អឺ​រ៉ូ​សម្រាប់​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៅ​ក្នុង​តំបន់​នេះ​នៅ​ក្នុងឆ្នាំនេះ​។

លោក​បញ្ជាក់​ថា «​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៦ នេះ Bosch បាន​បើក​ការិយាល័យ​ថ្មី​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន និង​ឥ​ណ្ដូ​នេ​ស៊ី ក្នុង​គោលបំណង​ពង្រីក​វត្តមាន​ឲ្យ​កាន់តែ​ជិត​ទៅ​នឹង​អតិថិជន​របស់​ខ្លួន ។ ក្រុមហ៊ុន​ក៏​បាន​កំពុង​ពង្រឹង​បន្ថែម​នូវ​លទ្ធភាព​ផលិតកម្ម​នៅ​ក្នុង​តំបន់ និង​គ្រោង​ពង្រីក​រោងចក្រ​ផ្នែក​បច្ចេកវិទ្យា​យានយន្ត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​វៀតណាម​។ បន្ថែម​ពីលើ​នេះ គម្រោង​រោងចក្រ​ថ្មី​របស់ Bosch នៅ​ក្នុង​ប្រទេស​ថៃ​ក៏​កំពុង​ត្រូវ​បាន​រៀបចំ​ផង​ដែរ​។ នៅ​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ Bosch បាន​វិនិយោគ​ជិត​៥០០​លាន​អឺ​រ៉ូ ដើម្បី​ពង្រីក​ទីតាំង​ផលិតកម្ម​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​»​។

លោក​បន្ត​ថា នៅ​អាស៊ី​អាគ្នេយ៍ គឺជា​តំបន់​ដែល​ផ្តល់​ឱកាស​អាជីវកម្ម​ជា​ច្រើន​សម្រាប់ Bosch ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ​២០១៥ Bosch បាន​ទទួល​កំណើន​ការ​លក់​១២​ភាគរយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ស្មើនឹង​ទឹកប្រាក់​ជាង​៧៨០​លាន​អឺ​រ៉ូ​។ ក្រុមហ៊ុន​ក៏​រំពឹង​នូវ​ការ​អភិវឌ្ឍន៍​ជា​វិជ្ជមាន​ផង​ដែរ នៅ​ក្នុងឆ្នាំនេះ បើ​ទោះបីជា​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​មិន​មាន​ស្ថេ​រ​ភាព​ពេញលេញ​ក្តី​។ នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ អា​ជី​កម្ម​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ថៃ និង​វៀតណាម មានការ​រីក​ចម្រើន​ល្អ​។ មាន​កត្តា​ជា​ច្រើន​ដែល​ជម្រុញ​ឲ្យ​មានឱកាស​សម្រាប់ Bosch ទាំងនោះ​រួម​មាន​ចំនួន​ប្រជាជន​វ័យក្មេង​ជា​ច្រើន​នៃ​តំបន់​នេះ កំណើន​នៃ​លទ្ធភាព​ទិញ​របស់​ប្រជាជន​ជីវភាព​មធ្យម កំណើន​នៃ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នគរូបនីយកម្ម និង​តម្រូវការ​នៃ​ការ​ការពារ​ធនធានធម្មជាតិ​។

លោក​បន្ថែម​ថា ក្រុមហ៊ុន​បានឃើញ​នូវ​សក្តានុពល​ជា​វិជ្ជមាន​សម្រាប់​វិស័យ​ប​ច្ចក​វិទ្យា​ត​ភ្ជាប់ និង​បច្ចេកវិទ្យា​អ៊ី​ន​ធើ​រ​ណែ​ត​ហ្វ​វ​ធី​ង (​ហៅ​កាត់​ថា IoT ជា​បច្ចេកវិទ្យា​ដែល​ត​ភ្ជាប់​ឧបករណ៍​អេ​ឡិច​ឲ្យ​មាន​ទំនាក់ទំនង​គ្នា ដោយ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណែ​ត​) នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។

លោក​គូសបញ្ជាក់​ថា Bosch មាន​វត្ត​មាននៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តាំងពី​ឆ្នាំ​១៩១៩​មក​ម្ល៉េះ ។ សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​មាន​បុគ្គលិក​កំពុង​បំរើ​ការ​ជាង​៦.៨០០​នាក់​នៅ​ក្នុង​ប្រទេស​​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន ឥ​ណ្តូ​នេ​ស៊ី ថៃ វៀតណាម ប្រុយ​ណេ កម្ពុជា ឡាវ និង​មី​យ៉ា​ន់​មា​។​ក្រុមហ៊ុន​រំពឹង​ថា នឹង​មាន​កំណើន​បុគ្គលិក​ជា​បន្ត​បន្តា​ប់​ទៅ​ទៀត​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។ Bosch បាន​ចាប់ផ្តើម​នូវ​សង្វា​ក់​ផលិតកម្ម​ក្នុង​តំបន់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​រោងចក្រ​ចំនួន​ប្រាំពីរ​ដែល​កំពុង​មាន​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​៕