ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំធ្វើការ​នៅ​ថៃ​បាន​លុយ​ទិញ​ផ្ទះ​ឈើ​១​ខ្នង​ កូនប្រុស​ធ្វើ​ឲ្យ​ឆេះ​ខ្ទេច

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង​ទំហំ​៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ​ដែល​ឪពុក​ម្តាយ​ខំធ្វើការ​នៅ​ថៃ​ទិញ​ទុក​ស្នាក់​នៅ ត្រូវ​បានកូន​ប្រុស​អាយុ​១២​ឆ្នាំ​ប្រហែល​ធ្វើ​ឲ្យ​ឆេះ​ខ្ទេច …

ខេត្តកំពង់ចាម ៖ ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង​ទំហំ​៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ​ដែល​ឪពុក​ម្តាយ​ខំធ្វើការ​នៅ​ថៃ​ទិញ​ទុក​ស្នាក់​នៅ ត្រូវ​បានកូន​ប្រុស​អាយុ​១២​ឆ្នាំ​ប្រហែស​ធ្វើ​ឲ្យ​ឆេះ​ខ្ទេច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​ព្រះ​អង្គ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ។

លោក​វរសេនីយ៍ទោ ប៉ាក ជាតិ  អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ឆេះ​នោះ​មាន​ម្ចាស់​ឈ្មោះ វុន វឿ​ន អាយុ​៣៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ រ៉ា អាយុ​៣៧​ឆ្នាំ ទើបនឹង​ទិញ​ពី​គេ​ទុក​ឲ្យ​កូនប្រុស​អាយុ​១២​ឆ្នាំ​ដែល​មាន​សតិ​មិនល្អ​នៅ​តែ​ម្នាក់ឯង​ចំណែក​គាត់​២​នាក់​ប្តី​ប្រពន្ធ​ទៅ​ធ្វើការ​រកស៊ី​នៅ​ប្រទេស​ថៃ ។ លុះ​ពេល​ដាំបាយ​ហូប កូន​អា​ប្រុស​មិន​ប្រយ័ត្ន​ទើប​បណ្ដាល​ឲ្យ​ឆ្លង​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង​តែ​ម្តង ។

លោក​វរសេនីយ៍ទោ ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​អគ្គិភ័យ​បាន​ចាប់ផ្តើម​ឆេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​លោកនាយ​ប៉ុស្តិ៍​ព្រែក​បាក់​ដើម្បី​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​ពី​ហេតុការណ៍​នេះ​ភ្លាម​ក៏​បាន​ឲ្យ​រថយន្ត​១​គ្រឿង​ដែល​ប្រចាំការ​នៅ​អធិការដ្ឋាន​ស្រុក​ប្រញាប់​ចេញ​ទៅ​ជា​បន្ទាន់ តែ​ដោយសារ​ផ្លូវ​ឆ្ងាយ​ទម្រាំ​តែ​ទៅ​ដល់​ផ្ទះ​ឈើ​បាន​ឆេះ​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ បាន​ត្រឹមតែ​បាញ់​ទប់ស្កាត់​មិន​បាន​ឆេះ​រាល​ឆ្លង​ទៅ​ផ្ទះ​អ្នក​ផ្សេង​ប៉ុណ្ណោះ ។

លោក ទុន ណេ​ត អភិបាលស្រុក​ស្ទឹង​ត្រង់ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​មាន​គ្រោះ​អគ្គិភ័យ​ខាងលើ រូប​លោក​បាន​ចុះ​ទៅ​ដល់ ដោយ​បាន​ឲ្យ​សមត្ថកិច្ច​ជួយ​បាញ់​ទឹក​អស់​២​រថយន្ត​ដើម្បី​កុំ​ឆ្លង​ឆេះ​ទៅ​ផ្ទះ​អ្នក​ផ្សេង​ទៀត ។

លោក ទុន ណេ​ត បញ្ជាក់​ថា រូប​លោក​មាន​គោលការណ៍​នឹង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ម្ចាស់ផ្ទះ​កើតហេតុ​នេះ​ផង​ដែរ ៕