ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​២​នាក់​ចេញពី​ម្តុំ​វត្ត​ស្ទឹង​មាន​ជ័យ ត្រូវគេ​ធាក់​ផ្តួល​ធ្វើ​សកម្ម​ភាព​ផ្អើល​

1 ឆ្នាំ មុន
  • ភ្នំពេញ

នារី​វ័យក្មេង​២​នាក់ ជិះម៉ូតូ​ចេញពី​ម្តុំ​វត្ត​ស្ទឹង​មាន​ជ័យ ជូន​មិត្តភក្តិ​ទៅកន្លែងធ្វើការ​​នៅ​ខណ្ឌទួលគោក បាន​ត្រូវ​

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់ ជិះម៉ូតូ​ចេញពី​ម្តុំ​វត្ត​ស្ទឹង​មាន​ជ័យ ជូន​មិត្តភក្តិ​ទៅកន្លែងធ្វើការ​​នៅ​ខណ្ឌទួលគោក បាន​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ឆក់​យក​ទូរស័ព្ទ​ដែល​ទុក​នៅ​ឃ្លុប​ម៉ូតូ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៥០នាទី​យប់ ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២​កន្លង
ទៅ នៅ​​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួល
គោក ។

នារី​រង​គ្រោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ទូរស័ព្ទ​ដែល​ត្រូវ​ចោរឆក់​យក​ទៅ​នោះ ម៉ាក​​អាយ​ហ្វូ​ន ប្រូ​ម៉េ​ក ។ មុន​ពេល​កើតហេតុ ពួក​នាង​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ហុងដា​ឃ្លី​ក ពណ៌ស ចេញពី​ម្តុំ​វត្ត​ស្ទឹង​មាន​ជ័យ ជូន​មិត្តភក្តិ​ទៅ​កន្លែងធ្វើការ​នៅ​ម្តុំ​ស្ពាន​អាកាស​៧​មក​រា ខណ្ឌ​ទួល​គោក ។ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ ពី​ខាងត្បូង​ទៅ​ខាងជើង​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​ស្គូ​ពី ពណ៌​ស មិន​ចាំ​ផ្លា​កលេខ បាន​ធាក់​ផ្តួល​ម៉ូតូ​ពួក​នាង ហើយ​ឆក់​យក​ទូរស័ព្ទ​ដែល​នាង​ទុក​នៅ​​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ រួច​បន្ថែម​ល្បឿន​ម៉ូតូ​រត់​គេ​ខ្លួន​បាត់​ស្រមោល​អស់​ទៅ ។

ក្រោយ​ពេល​កើតហេតុ ពួក​នាង​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ ជួយ​ជូន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​នាំ​យក​មក​ចាត់ការ​តាម​​ច្បាប់ និង​យក​ទូរ​សព្ទ័​របស់​នាង​មក​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ