ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងតើ! អត់​ឃើញត្រឡប់​ទៅ​ផ្ទះ​វិញ​

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​បុរស​​​ម្នាក់​​ស្លា.ប់​​ដោយសារ​ចេញ​ទៅ​ឆក់​ត្រី​ពេល​យប់ មិន​​ប្រយ័ត្ន​បែរ​ជា​ឆក់​ខ្លួនឯង​ទៅវិញ លុះ​ព្រឹក​ឡើងទើប បង្កការ​ភ្ញាក់ផ្អើល បន្ទាប់ពី​​ត្រូវ​គេ​ប្រ​ទះ​​ឃើញសាកសព ​នៅ​វេលា​ម៉ោង​ប្រហែល​០៥ព្រឹក​​ថ្ងៃ​ទី​២៦ តុលា ​ស្ថិតនៅ​ចំណុច​ទួល​​ពក​អង្កោល ​

ខេត្តព្រៃវែង ៖ ​បុរស​​​ម្នាក់​​ស្លាប់​​ដោយសារ​ចេញ​ទៅ​ឆក់​ត្រី​ពេល​យប់ មិន​​ប្រយ័ត្ន​បែរ​ជា​ឆក់​ខ្លួនឯង​ទៅវិញ លុះ​ព្រឹក​ឡើងទើប បង្កការ​ភ្ញាក់ផ្អើល បន្ទាប់ពី​​ត្រូវ​គេ​ប្រ​ទះ​​ឃើញសាកសព ​នៅ​វេលា​ម៉ោង​ប្រហែល​០៥ព្រឹក​​ថ្ងៃ​ទី​២៦ តុលា ​ស្ថិតនៅ​ចំណុច​ទួល​​ពក​អង្កោល ​ក្នុងភូមិ​ពន្លៃ​ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ប្រភព​​ពី​ក្រុម​គ្រួសារឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​ យប់​ថ្ងៃ​ទី​១៥ តុលា ជន​រង​គ្រោះ​ឈ្មោះ​រស់ សាបាន រស់នៅ​ភូមិ-​ឃុំ​ខាង​លើ ​បាន​ចេញ​ទៅ​ឆក់​ត្រី​ដោយ​ប្រើ​ម៉ូ​ទ័រចាប់​អា​គុយ​​ឆក់​ នៅ​វេលា​ម៉ោង​ប្រហែលជា​៨​​យប់​ដូច​ធម្មតា ។ ដោយ​ចេះ​តែ​ចាំ​បាត់​ៗ ក្រុម​គ្រួសារ​​នាំ​គ្នាដើរ​​រក​ ។ ក្រោយមក​នៅ​វេលា​ម៉ោង​០៥​ព្រឹក​​ថ្ងៃ​ទី​២៦ ​តុលា ឆ្នាំ​២០១៦ ​ក៏ប្រទះ​ដេក​​ស្លាប់​តែម្តង ។​ ​