ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​រឿង​សុំទៅស្រុក​ដើម្បីលេងកូន បុរសជាប្តី​ទាញ​កាំបិ.ត​កា.ប់ផ្អើល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជម្លោះ​ក្នុង​គ្រួសារមួយ​បាន​កើតឡើង និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់អ្នក​ភូមិ កាល​ពី​

ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​ក្នុង​គ្រួសារមួយ​បាន​កើតឡើង និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់អ្នក​ភូមិ កាល​ពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ ដោយ​បុរស​ម្នាក់​យក​កាំបិត​​ខ្វែវ​កា.ប់​ប្រពន្ធ ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ បានកើតឡើង​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ហើយ​ជន​រង​គ្រោះ​ខាងលើ​មាន​​​ឈ្មោះ ព្រំ ផ​ល្លី ភេទស្រី អាយុ​៥៦​ឆ្នាំ ត្រូវ​បុរស​ជា​​ប្តី​ឈ្មោះ វែង ខៀវ អាយុ​​៥៣​ឆ្នាំ កា.ប់រង​​របួសធ្ងន់​ក្បាល ដៃ​ឆ្វេង ម្រាមដៃ​ខាងឆ្វេង និង​ដាច់​ត្រចៀក​ខាងឆ្វេង ។ បន្ទាប់​​ពី​កា.ប់​ប្រពន្ធ​រួច បុរស​ជា​ប្តី​ក៏​​បាន​រត់គេច​ខ្លួន​បាត់ស្រមោលតែម្តង ។

បើតាម​ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា មុន​កើតហេតុ​ គាត់បាន​សុំ​ប្តី​ទៅ​ស្រុក ​ដើម្បី​ទៅ​លេង​កូន តែ​ប្តី​មិន​ឲ្យ​ទៅ ហើយ​ក៏​ឈាន​ដល់​ការ​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច ស្រាប់តែ​ប្តី​គាត់​ផ្ទុះ​កំហឹង​ទាញ​កាំបិត​ខ្វែវ​មក​កា.ប់​​គាត់​តែ​ម្តង ។

យោង​តាម​ការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​ប្រាប់​ថា គ្រួសារ​ខាងលើ​នេះ ​តែងតែមាន​ជម្លោះនឹង​គ្នា​ជា​ញឹក​ញាប់​នៅ​ពេល​ផឹកស្រា​ស្រវឹង ។

ក្រោយ​ពេល​​កើតហេតុ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែ​ត និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ផ្សារ​កណ្តាល បាន​ទៅ​ដល់ ​ដើម្បី​សាកសួរ​រឿងរ៉ាវ​នេះ និង​កំពុង​តាម​ប្រមាញ់​បុរស​ជា​ប្តី ​ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ