ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ពួក​ឧទ្ទាម​នៅ​ខេត្ត​អីុដ​លី​ប​ស៊ី​រី​ស្លា.ប់​35​នាក់

7 ឆ្នាំ មុន

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH ថា ការ​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ទី​២៦ តុលា របស់​របប​ស៊ី​រី ឬ​របស់​រុ​ស្ស៊ី​ជា​សម្ព័ន្ធមិត្ត​លើ​ខេត្ត​អីុ​ដ​លី​ប​ជាទី​តាំងរបស់​បណ្តា​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH ថា ការ​វាយប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ទី​២៦ តុលា របស់​របប​ស៊ី​រី ឬ​របស់​រុ​ស្ស៊ី​ជា​សម្ព័ន្ធមិត្ត​លើ​ខេត្ត​អីុ​ដ​លី​ប​ជាទី​តាំងរបស់​បណ្តា​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម ឬ​ពួក​ជី​ហា​ដ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣៥​នាក់ ។

អង្គការ​យូ​នី​សេ​ហ្វ​ប្រកាស​ថា​កុមារ​២២​នាក់​និង​គ្រូបង្រៀន​៦​នាក់​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស លើ​សាលារៀន​មួយ​ក្នុង​ខេត្ត​នោះ តែ​ពុំ​និយាយ​ថា តើ​ការ​វាយប្រហារ​ទាំងនោះ​ជា​ស្នាដៃ​របស់​នរណា​ឡើយ ។

OSDH និយាយ​ថា កង​យន្តហោះ​បាន​ធ្វើការ​វាយប្រហារ​៦​លើក​លើ​ភូមិ​HASS ប្រឆាំង​សាលារៀន​មួយ​និង​ជុំវិញ​សាលារៀន​នោះ​សម្លាប់​ជន​ស៊ី​វិល​៣៥​នាក់​ក្នុង​នោះ​មាន​កុមារ​១១​នាក់ ។ សមាជិក​ក្រុម​ឧទ្ទាម​ម្នាក់​អះអាង​ប្រាប់ AFP​ថា គ្រាប់បែក​១​គ្រាប់​បាន​ធ្លាក់​ត្រង់​ខ្លោងទ្វារ​សាលារៀន​មួយ ពេល​សិស្សានុសិស្ស​កំពុង​រត់​ចេញ​មក​ពី​ការ​ទម្លាក់​គ្រាប់បែក ។

ខេត្ត​អីុ​ដ​លី​ប ភាគ​ពាយ័ព្យ​ស៊ី​រី​ជាទី​តាំង​មួយ​របស់​ក្រុម JAICH AL-FATAH ជា​ក្រុមចម្រុះ​ប្រមូលផ្តុំ​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​និង​ពួក​ជី​ហា​ដ​ក្រុម​FATEH AL-CHAM ពី​មុន​មាន​ឈ្មោះ​ថា​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ។

យោង​តាម​OSDH ថា​ការ​វាយប្រហារ​តាម​អាកាស​របស់​ស៊ី​រី​និង​រុ​ស្ស៊ី​លើ​ខេត្ត​អីុ​ដ​លី​ប បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨៩​នាក់​និង​របួស​១៥០​នាក់​រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយ​នេះ ៕