ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​នឹង​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​បា.ញ់​ពី​ចម្ងាយ​នៅ​ស៊ី​រី

7 ឆ្នាំ មុន

បណ្តាសារ​ព័ត៌មាន​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៦ តុលា​ថា បណ្តា​ឧទ្ធម្ភាគចក្រ​វាយប្រហារ​ធុន KA-52 ដែល​ស្ថិត​លើនាវា​ផ្ទុក​យន្តហោះ​រុ​ស្ស៊ី ADMIRAL KOUZNETSOV ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​សមុទ្រ​

បណ្តាសារ​ព័ត៌មាន​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៦ តុលា​ថា បណ្តា​ឧទ្ធម្ភាគចក្រ​វាយប្រហារ​ធុន KA-52 ដែល​ស្ថិត​លើនាវា​ផ្ទុក​យន្តហោះ​រុ​ស្ស៊ី ADMIRAL KOUZNETSOV ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នឹង​ធ្វើការ​បាញ់​សាកល្បង​ជាក់ស្តែង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​បាញ់​ពី​ចម្ងាយ​ធុន  HERMES នៅ​ស៊ី​រី ។

ការ​បាញ់​សាកល្បង​មី​ស៊ី​ល​នោះ​នៅ​ស៊ី​រីនឹង​អាច​កែ​លម្អ​ការ​ផលិត​មី​ស៊ី​ល​មុន​ពេល​ដាក់​ឱ្យ​កងទ័ព​រុ​ស្ស៊ី​ប្រើប្រាស់ ។ កង​នាវាចរណ៍​សមុទ្រ​ខាងជើង​របស់​រុ​ស្ស៊ី​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ ADMIRAL KOUZNETSOV បាន​ចាក​ចេញពី​កំពង់​ផែ SEVEROMORSK កាលពី​ថ្ងៃ​ទី​១៥ តុលា ឆ្ពោះ​មក​កាន់​ភាគ​ឦសាន មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក និង​តំបន់​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែនទឹក​ស៊ី​រី ។

មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​HERMES អាច​បាញ់​បាន​ចម្ងាយ​៣៤​គ​.​ម ទល់​នឹង​១០​គ​.​ម សម្រាប់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ភាគច្រើន​បាញ់​ចេញពី​ឧទ្ធម្ភាគចក្រ ។ ជា​ផ្លូវការ​ចាត់ទុកជា​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ មី​ស៊ី​ល​HERMES អាច​បំពេញបេសកកម្ម​ច្រើន​ទៀត ពិសេស​ប្រើ​ប្រឆាំង​មនុស្ស​និង​ផ្ទះ​ទាំងឡាយ ។

ផលិត​ដោយ​ការិយាល័យ​សិក្សា KBP នៅ TOULA មី​ស៊ី​ល​HERMES មាន​បំពាក់​ក្បាល​តម្រង់​ឡាស៊ែរ​និង​អាំង​ហ្វ្រា​រូ ក៏​ប៉ុន្តែ​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​បច្ចុប្បន្ន​បំពាក់​ឱ្យ​ឧទ្ធម្ភាគចក្រ  KA-52 មាន​លក្ខណៈ​កាន់តែ​ងាយ​ដោយ​វា​ស្រាល​ជាង​ព្រមទាំង​មាន​ប្រព័ន្ធ​តម្រង់​អាំង​ហ្វ្រា​រូ ។ មី​ស៊ី​ល​នោះ​អាច​បាញ់​បាន​ចម្ងាយ​៣៤​គ​.​ម គឺ​ជិត​ជាង​បណ្តា​មី​ស៊ី​ល​សម្រាប់​យន្តហោះ​ដែល​អាច​បាញ់​បាន​ចម្ងាយ​រវាង​ពី​១០០​ទៅ​២៣០​គ​.​ម ៕