ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ ! ​ចាប់ពី​ថ្ងៃ​១៨ ​ដល់​២៤ ​ឧសភា​តំបន់​មួយ​ចំនួន​មាន​ភ្លៀងលាយឡំ ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២៤ ឧសភា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​ច្រើន​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២៤ ឧសភា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​ច្រើន​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃ​ទី​១៧ ឧសភា បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ទៅ​មុខ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប ឥណ្ឌា​ក្នុង​កម្រិត​មធ្យម និង​ខ្យល់មូសុង​នីរ​តី​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦ °C និង សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥°C ។ អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

តែ​ចាប់ពី​ថ្ងៃ​២២-២៤ ខែឧសភា បរិមាណ​ទឹកភ្លៀង​នឹង​ចុះ​ថមថយ​បន្តិច​វិញ ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥°C ។ នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤ °C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ទន្ទឹម​នោះ នៅ​លើ​ផ្ទៃសមុទ្រ​ក៏​អាច​មាន​ភ្លៀង​ផ្គរ រន្ទះ ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ផង​ដែរ ។ យោង​លើ​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ