ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! ឮថាគ្រោង​​សង់ស្ពាន​អាកាស និងផ្លូវក្រោម​ដី៤ខ្សែ​​​​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ដោយ​មើលឃើញ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​តែ​កើត​មាន​ក្នុង​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ អាជ្ញាធ​រ​រាជ​ធានី​ភ្នំពេញ ​កំពុងមាន​គម្រោង​ស្ថាបនា​ស្ពាន​​អាកាស​ចំនួន​៣ និង​ផ្លូវ​ក្រោម​ដី​១​ខ្សែ​បន្ថែម​ទៀត ដើម្បី​កែ​លំអ និង​ដោះស្រាយ​បញ្ហា​ចរាចរណ៍ឱ្យ​​កាន់តែ​មាន​ភាព ​រលូន​ដូច​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​​តែ​ម្តង ហើយ​គម្រោង​នេះ បើ​មិន​មាន​ការ​ប្រែ​

រាជធានី​ភ្នំពេញ ៖ ​ដោយ​មើលឃើញ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​តែ​កើត​មាន​ក្នុង​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ អាជ្ញាធ​រ​រាជ​ធានី​ភ្នំពេញ ​កំពុងមាន​គម្រោង​ស្ថាបនា​ស្ពាន​​អាកាស​ចំនួន​៣ និង​ផ្លូវ​ក្រោម​ដី​១​ខ្សែ​បន្ថែម​ទៀត ដើម្បី​កែ​លំអ និង​ដោះស្រាយ​បញ្ហា​ចរាចរណ៍ឱ្យ​​កាន់តែ​មាន​ភាព ​រលូន​ដូច​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​​តែ​ម្តង ហើយ​គម្រោង​នេះ បើ​មិន​មាន​ការ​ប្រែ​ប្រួល​​ទេ​​នោះ អាច​នឹង​បើក​ការដ្ឋាន​នៅ​អំឡុង​ខែវិច្ឆិកា ​២០១៦ ​នេះ ។

លោកមាន ចាន់​យ៉ា​ដា នាយករ​ដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ឱ្យកោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​ នៅ​ថ្ងៃ​ទី​២៧ ​តុលា​ នេះ​ថា បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញអាច​នឹង​បើក​ការដ្ឋាន​ស្ថាបនា​បន្ថែម​ស្ពាន​​អាកាស និង​ផ្លូវ​ក្រោម​ដី​ចំនួន​៤​ខ្សែ​ទៀត ដើម្បី​ជួយ​កែសម្រួល​តំបន់​ក្បាលថ្នល់​ ឱ្យ​​​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។​

ទោះជា​យ៉ាងណា លោកនាយករ​ដ្ខ​បាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​បាន​បញ្ជាក់​អំពី​ថ្ងៃ​ទី​ ឬ​គណៈអធិបតី​ដែល​ធ្វើ​ពិធី​បើក​ការដ្ឋាន​នោះ​ទេ ប៉ុន្តែ​បើ​តាម​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្សេង​ទៀត​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ពិធី​បើក​ការដ្ឋាន​ស្ថាបនា​បន្ថែម​​ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ចំនួន​៤​ខ្សែ​បន្ថែម​ទៀត​នោះ អាច​​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ផង​ដែរ  ។

នៅ​ក្នុង​​កិច្ចប្រជុំនៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​គម្រោង​ស្ថាបនា ផ្លូវ​ក្រោម​ដី​ស្តុ​ប​កា​ណា​ឌី​យ៉ា ​(BKC)​ និង​ពិនិត្យ​លទ្ធ​ភាព​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ចំនួន​៤​ខ្សែ​បន្ថែមនៅ​ក្បាលថ្នល់ កាលពី​ពេល​កន្លង​មក លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ចំពោះ​គម្រោង​សាង់សង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់ ត្រូវ​តែ​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ បើ​ទោះបីជា​នៅ​មាន​បញ្ហា ដែល​ជា​ឧបសគ្គ​ស្មុ​គ​ស្មាញ​មួយ​ចំនួន​​ក៏​ដោយ ត្រូវ​ចាប់ផ្តើម​កន្លែង​ណា​ ដែល​មិន​មានការ​ប៉ះ​ពាល់​​​មុន​តែ​ម្តង ។