ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​​​ទារ​ពិសោធន៍!​ សង្ស័យ «​អង្ករប្លាស្ទិក​»​ កំពុង​ចរាចរ​ក្នុងក្រុង​សែន​​​មនោ​​រម្យ

7 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិច ដែល​​រស់នៅ​ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ កំពុង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះតែ​មាន​ពាក្យ​ល្បី​​ត​ពី​មាត់​មួយ​ទៅ​មួយ​ថា «មាន​អង្ករ​ប្លាស្ទិ​ក» ​កំពុង​ចរាចរ​​ក្នុង​មូលដ្ឋាន​​​ពួក​គាត់ ​ដែល​​ហេតុ​ការ​ណ៍​

ខេត្ត​មណ្ឌលគិរី ៖ បងប្អូន​ជនជាតិ​ដើម​ភាគតិចដែល​​រស់នៅ​ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ កំពុង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះតែ​មាន​ពាក្យ​ល្បី​​ត​ពី​មាត់​មួយ​ទៅ​មួយ​ថា «មាន​អង្ករ​ប្លាស្ទិ​ក» ​កំពុង​ចរាចរ​​ក្នុង​មូលដ្ឋាន​​​ពួក​គាត់ ​ដែល​​ហេតុ​ការ​ណ៍​នេះ​​​កើតឡើង​ កាលពី​ថ្ងៃ​ទី​២៥ តុលា រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៦ តុលា ប្រជាពលរដ្ឋ​រួម​និង​អាជ្ញាធរ​ភូមិ​បាន​ជួបជុំ​គ្នា​ ធ្វើការ​ពិសោធ​ន៍​ដើម្បី​ចង់​ដឹង​ការ​ពិត​ថា មាន​អង្ករ​ជ័រ ​មែនឬ​អត់? ​។

ប្រភព​ឱ្យ​​ដឹង​ថា ការភ្ញាក់ផ្អើល​នេះ ក្រោយពី​មានគ្រួសារ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​​មួយ​គ្រួសារ បាន​ទិញ​អង្ករ​ចំនួន​៣​បាវ ​ស្មើនឹង​១៥០​គីឡូក្រាម ក្រោយមក​គាត់​បាន​យក​អង្ករ​នោះ​​ទៅ​លីង ដើម្បី​ធ្វើ​សម្លកកូរ ​ស្រាប់តែ​អង្ករ​នោះ​ផ្ទុះ​ ។ ​ហើយ​គាត់​បាន​យក​អង្ករ​លីង​នោះ ​ចាក់​ទៅ​លើ​ភ្លើង​ចង្ក្រាន ស្រាប់​អង្ករ​បាន​រលាយ​ចូល​​គ្នា​។

​ប្រភព​បន្ត​ថា បន្ទាប់​មក ​ពួក​គាត់​បាន​ទៅ​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទៅ​នឹង​អង្ករ ​ដែល​គាត់​បាន​ទិញ​ខាងលើ​ថា​ជា​​អង្ករ​ប្លាស្ទិ​ក ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពួក​គាត់​។ ដោយសារ​តែ​មាន​បាតុភាព​ផ្អើល​កាន់តែ​ខ្លាំង នៅ​ល្ងាច​ថ្ងៃ​ទី​២៦ តុលា សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​គ្រួសារ​នោះ ​យក​អង្ករ​មក​ធ្វើតេស្ត​ដោយ​លីង​នៅ​មុខ​ប្រជាពលរដ្ឋ ព្រមទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ តែ​អង្ករ​នេះ​ មាន​លក្ខណៈ​ធម្មតា​ទេ មិន​ដូចដែល​គ្រួសារ​នេះ បាន​និយាយ​សង្ស័យ​ថា​ ជា​អង្ករ​ប្លាស្ទិ​ក​ទេ​។

លោក​មេ​ភូមិ​ពូ​តាំង​បាន​ប្រាប់​ដល់​អ្នក​ភូមិ​ថា សូមកុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បន្ត​ទៅ​ទៀត អង្ករ​នេះ​ក្រោយ​ពី​ធ្វើការ​ពិសោធន៍​ទៅ​ជា​អង្ករ​ធម្មតា​ទេ ​ដូច្នេះ​នេះ​គ្រាន់​ជា​ការ​ភាន់​ច្រឡំ​តែ​ប៉ុណ្ណោះ ធម្មតា​អង្ករ​យក​ទៅ​លីង​តែងតែ​ផ្ទុះ​អីចឹងហើយ​។ យ៉ាងណា​ក៏​ដោយ ​ករណី​ខាង​លើ​នេះ លោក​ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​អ្នក​យក​ព័ត៌មាន​ នៅ​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​ពី​លោក​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ២០១៦ ។