ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ជំរុញ​ឱ្យ​អាជីវកម្ម​ធំ​ៗ​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ច

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទីប្រឹក្សា​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា អ្នកស្រី Aung San Suu Kyi បាន​និយាយ​ថាvvv សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​តែ​លូតលាស់​មិន​ទាន់​គ្រប់គ្រាន់​ដូចដែល​បាន​ព្យាករណ៍​ទុក​នៅឡើយ​ទេ តាំងពី​រដ្ឋាភិបាល​ថ្មី​បាន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទីប្រឹក្សា​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា អ្នកស្រី Aung San Suu Kyi បាន​និយាយ​ថាvvv សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​តែ​លូតលាស់​មិន​ទាន់​គ្រប់គ្រាន់​ដូចដែល​បាន​ព្យាករណ៍​ទុក​នៅឡើយ​ទេ តាំងពី​រដ្ឋាភិបាល​ថ្មី​បាន​ឡើង​កាន់​តំណែង​ក្នុង​ខែមីនា ហើយ​អ្នកស្រី​បាន​ជំរុញ​ឲ្យ​មានការ​សហការ​គ្នា​ក្នុង​សហគមន៍​អាជីវកម្ម ។

អ្នកស្រី​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជីវកម្ម​ធំ​ៗ​ក្នុង​រដ្ឋធានី​ណៃ​ពិដោ​ថា ៖ « ខ្ញុំ​សារភាព​ថា សេដ្ឋកិច្ច​មិន​បាន​លូតលាស់​ច្រើន​ដូចដែល​យើង​បាន​គិត​ទុក​ទេ ក្នុងអំឡុង​ពេល​៦​ខែ​ដំបូង​នៃ​អាណត្តិ​របស់​រដ្ឋាភិបាល​នេះ » ។

អ្នកស្រី Suu Kyi បាន​និយាយ​ដោយ​មិន​បាន​ផ្តល់​ការ​បកស្រាយ​បន្ថែម​ថា នៅ​មាន​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​អន់​ថយ ។ អ្នកស្រី​និយាយ​ថា ៖ « មាន​ឧបសគ្គ​ជា​ច្រើន​ក្នុង​ប្រទេស​ដែល​ត្រូវ​ដោះស្រាយ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា ពួក​យើង​ត្រូវ​តែ​ឆ្លងកាត់​ឧបសគ្គ​ទាំងនេះ​ម្តង​មួយ​ៗ » ។

ដើម្បី​ឆ្លើយ​តប​នឹង​ការ​រិះគន់​ថា រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់​គ្រប់គ្រាន់​លើ​សេដ្ឋកិច្ច​និង​ផ្តោត​សំខាន់​តែ​លើ​នយោបាយ និង​ការ​សម្រុះសម្រួល​ជាមួយ​ជន​ភាគតិច​នោះ អ្នកស្រី Suu Kyi និយាយ​ថា រដ្ឋាភិបាល​កំពុង​ផ្តោត​សំខាន់​ទាំង​លើ​នយោបាយ និង​សេដ្ឋកិច្ច ព្រោះ​វិស័យ​ទាំង​ពីរ​ពឹងផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ។ អ្នកស្រី​បន្ត​ថា ៖ « តាម​ពិត​ទៅ រដ្ឋាភិបាល គឺជា​អ្នក​ដែល​ចង់​មើលឃើញ​សេដ្ឋកិច្ច​របស់​ប្រទេស​លូតលាស់​ខ្លាំង​បំផុត » ។

អ្នកស្រី​បាន​ជំរុញ​ឲ្យ​អាជីវកម្ម​ធំ​ៗ​ក្នុង​ប្រទេស​សម្រេចចិត្ត​ថា នឹង​កាត់​បន្ថយ​គំនិត​ផ្តោត​តែ​លើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ងាក​មក​រក​ផលប្រយោជន៍​សាធារណៈ​ដើម្បី​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។ អ្នកស្រី​និយាយ​ថា ៖ «​រដ្ឋាភិបាល​ចង់​ពឹងផ្អែក​លើ​អាជីវកម្ម​ធំ​ៗ​ក្នុងស្រុក​ដើម្បី​ផលប្រយោជន៍​ជាតិ ។ ពួក​យើង​នឹង​មិន​ប្រកាន់​នូវ​អតីតកាល​ទេ ។ ផ្ទុយ​ទៅ​វិញ ពួក​យើង​នឹង​រៀន​ពី​អតីតកាល និង​បន្តដំណើរ​ទៅ​មុខ​ទៀត ដោយ​បង្កើត​ឱកាស​ដល់​ពួក​គេ​ដើម្បី​ផ្លាស់​ប្តូរ » ។

គួរ​បញ្ជាក់​ថា ធនាគារពិភពលោក (World Bank) បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​កាលពី​ដើមខែ​នេះ​ថា ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​មី​យ៉ា​ន់​ម៉ា​ក្នុងឆ្នាំនេះ​បន្ត​មាន​ភាពរឹងមាំ ប៉ុន្តែ​អតិផរណា​នៅ​តែ​ខ្ពស់​ដដែល ។

ធនាគារ​ខាងលើ​ព្យាករណ៍​ថា GDP របស់​ប្រទេស​នេះ​នឹង​កើនឡើង​៧,៨%​ក្នុងអំឡុងពេល​នេះ ជាមួយ​អត្រា​អតិផរណា​នឹង​ធ្លាក់​ចុះ​៨,៥% ។

ធនាគារ​នេះ​បន្ត​ថា មី​យ៉ា​ន់​ម៉ា​កំពុង​ជួប​ប្រទះ​នឹង​ឧបសគ្គ ប៉ុន្តែ​ប្រសិនបើ​មានការ​បន្ត ប្រុង​ប្រយ័ត្ន​ផ្នែក​ហិរញ្ញវត្ថុ បង្កើន​គុណភាព​នៃ​ដំណើរការ​រូបិយប័ណ្ណ បត់បែន​នៃ​អត្រា​ប្តូរ​ប្រាក់ និង​ពង្រឹងសមត្ថភាព​ត្រួតពិនិត្យ​លើ​ធនាគារ​កិច្ច គឺ​ប្រាកដជា​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​គ្រប់គ្រង​សម្ពាធ​ទាំងនោះ​បាន ៕