ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​កម្ពុជា​គួរ​ដាំ​ពូជ​ល្ម៉ើ​ប្រភេទ​ណា​ដើម្បី​ទទួល​បាន​ផល​ចំណេញ​ខ្ពស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពូជ​​ល្ម៉ើ​​នៅ​លើ​ពិភពលោក​មាន​ប្រមាណ​ជា​៧០០​ប្រភេទ​ដែល​កំពុង​ដាំ​ដុះ ប៉ុន្ដែ​មិនមែន​ពូជ​ទាំងនោះ​សុទ្ធតែ​អាច​ដាំ​បាន​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ​នៃ​ប្រទេសនីមួយ​ៗ​បាន​ទេ ។ ចំពោះ​អ្នក​ចង់​វិនិយោគ​លើ

រាជធានី​ភ្នំពេញ ៖ ពូជ​​ល្ម៉ើ​​នៅ​លើ​ពិភពលោក​មាន​ប្រមាណ​ជា​៧០០​ប្រភេទ​ដែល​កំពុង​ដាំ​ដុះ ប៉ុន្ដែ​មិនមែន​ពូជ​ទាំងនោះ​សុទ្ធតែ​អាច​ដាំ​បាន​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ​នៃ​ប្រទេសនីមួយ​ៗ​បាន​ទេ ។ ចំពោះ​អ្នក​ចង់​វិនិយោគ​លើ​ដំណាំ​នេះ ប្រសិនបើ​ជ្រើសរើស​ពូជ​មិន​ត្រឹមត្រូវ អ្នក​នឹង​ខាតបង់​ទាំង​ថវិកា កម្លាំង​ពលកម្ម និង​ពេលវេលា​ដោយ​អសារ​បង់ ប៉ុន្ដែ​ប្រសិនបើ​យើង​ជ្រើសរើស​ពូជ​ត្រឹមត្រូវ​វិញ នោះ​នឹង​ទទួល​បាន​ផល​ចំណេញ​ខ្ពស់ បន្ទាប់​ពី​ដាំ​បាន​រយៈពេល​៣​ឆ្នាំ​។ កម្ពុជា ជា​ប្រទេស​ទទួល​ឥទ្ធិពល​ខ្យល់មូសុង ដែល​មាន​អាកាសធាតុ​ក្ដៅ​ហើយ​មាន​សំណើម ដូច្នេះ អ្នកជំនាញ​បច្ចេកទេស​ដាំ​ដំណាំ​​ល្ម៉ើ​​របស់​ក្រុមហ៊ុន អឹុង សុ​ទ្ធី គ្រុប បាន​ណែនាំ​កសិករ​ខ្មែរ​ឲ្យ​ជ្រើសរើស​យក​ពូជ​ប្រភេទ KL1 និង​ពូជ Barhee មក​ដាំ​ដុះ ទើប​ជា​ការ​ប្រសើរ ព្រោះ​ជា​ពូជ​ដែល​សម​ស្រប​នឹង​លក្ខខណ្ឌ​អាកាសធាតុ និង​សីតុណ្ហភាព​នៅ​កម្ពុជា ព្រមទាំង​មានការ​ទទួលខុសត្រូវ​ខ្ពស់​តាំងពី​ចាប់ផ្ដើម​ទិញ​កូន រហូត​ដល់​ទទួលផល ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​លើក​ទី​១ ដែល​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​២៦ តុលា ម្សិលមិញ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា លោក Rieed Hoshya អគ្គនាយក​ក្រុមហ៊ុន Medjool Farm ប្រទេស​ប៉ា​ឡេ​ស្ទី​ន ដែល​បាន​ក្លាយជា​ទីប្រឹក្សាបច្ចេកទេស​នៃ​ក្រុមហ៊ុន អឹុ​ង សុ​ទ្ធី គ្រុប ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​​ល្ម៉ើ​ដំបូង​គេ​នៅ​កម្ពុជា បាន​ណែនាំ​ឲ្យ​អ្នកមាន​បំណង​ចង់​វិនិយោគ​លើ​ដំណាំ​​ល្ម៉ើ​ ជ្រើសរើស​យក​ពូជ​ប្រភេទ KL1 និង​Barhee សម្រាប់​ដាំ​ដុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ លោក​នឹង​តាំងចិត្ត​ជួយ​ប្រឹក្សា​យោបល់ និង​ជំនួយ​ខាង​បច្ចេកទេស​ដល់​កសិករ​ខ្មែរ​ដែល​ដាំ​ដំណាំ​​ល្ម៉ើ​នេះ​គ្រប់ពេលវេលា​។ លោក​ថា ៖ « នៅ​ប្រទេស​កម្ពុជា ប្រសិនជា​កសិករ​ខ្មែរ​ចង់​ដាំ​​ល្ម៉ើ​ គឺ​ជ្រើសរើស​យក​ពូជ​ផ្លែ​ស្រស់ ទើប​វា​ស័ក្ដិសម​សម្រាប់​អាកាសធាតុ​នៅ​តំបន់​អាស៊ី​នោះ គឺជា​ពូជ KL1 ដែល​ជា​ពូជ​មួយ​ដ៏​ល្អ​សម្រាប់​តំបន់​អាស៊ី ជា​ពិសេស នៅ​កម្ពុជា​តែ​ម្ដង » ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​នា​ឱកាស​នោះ​ដែរ លោក ឡេ​ង មុនីនាថ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន អឹុ​ង សុ​ទ្ធី គ្រុប ខូ​អិ​ល​ធី​ឌី បាន​ឲ្យ​ដឹង​ថា ការ​ទិញ​ពូជ​ប្រភេទ KL1 និង Barhee ពី​ក្រុមហ៊ុន អឹុង សុ​ទ្ធី គ្រុប នឹង​មាន​រៀបចំ​ផ្ដល់​លិខិតធានា​ត្រឹមត្រូវ ។ ប្រសិនបើ​កសិករ​វិនិយោគ​ដំណាំ​​ល្ម៉ើ​ជាមួយ​ក្រុមហ៊ុន​នោះ ក្រុមហ៊ុន​សន្យា​ថា រយៈពេល​៣​ឆ្នាំ​ក្រោយ​នឹង​ទទួល​បាន​ផល ហើយ​បើ​មិន​បាន​ផល​ទេ គឺ​ក្រុមហ៊ុន​ធានា​សង​១០០% វិញ ។  លោក​ថា ៖ « ក្រុមហ៊ុន​យើង​មាន​គោលការណ៍​ច្បាស់លាស់​ក្នុង​ការ​ផ្ដល់​ជូន​អតិថិជន​ដូច​ជា ១-​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ដី ទឹក ថា​តើ​អាច​ដាំ​ដុះ​ដំណាំ​​ល្ម៉ើ​​បាន​ដែរ​ឬ​យ៉ាងណា ។ ប្រសិនជា​ដី​នោះ​ដាំ​មិន​បាន ទោះបីជា​គាត់ [​អតិថិជន​] មាន​លុយ​ទិញ ក៏​ក្រុមហ៊ុន​មិន​លក់​ឲ្យ​ដែរ ។ ២-​ការ​ដឹក​ជញ្ជូន បើ​ទោះជា​ត្រូវ​ដឹក​ជញ្ជូន​ដល់​ខេត្ត​ណា​ក៏​ដោយ គឺ​ក្រុមហ៊ុន​ដឹក​ជូន​ដោយ​ឥត​គិតថ្លៃ ហើយ​ថែម​ទាំង​យក​អ្នកបច្ចេកទេស​ទាំង​ជនជាតិ​ខ្មែរ និង​ថៃ ចុះ​ជួយ​បង្រៀន​បច្ចេកទេស​ដាំ​ថែម​ទៀត ដោយ​ធានា​ថា មាន​បច្ចេកទេស​ក្នុង​ការ​ដាំ​ត្រឹមត្រូវ ។ ៣-​ធានា​ដូរ​កូន​ដែល​ខូច​ជូន​វិញ​ក្នុង​រយៈពេល​ដាំ​៣​ខែ​ដំបូង ប្រសិនបើ​ដាំ​ទៅ​មាន​ដើម​ណាមួយ​ខូច ទោះជា​១០​ដើម​ទៅ​១០០​ដើម​ក៏​ដោយ គឺ​ក្រុមហ៊ុន​ដូរ​ជូន​វិញ​ភ្លាម​ដោយ​មិន​គិតថ្លៃ ។ ៤-​ធានា​រ៉ាប់រង​ចុះ​តាមដាន​ដល់​ចម្ការ​កសិករ​រៀង​រាល់​៣​ខែ​ម្ដង​រហូត​ដល់​១០​ឆ្នាំ ។ ៥-​នៅ​រៀង​រាល់​៦​ខែ​ម្ដង យើង​នឹង​បើក​កិច្ចប្រជុំ ឬ​វគ្គ​បណ្ដុះបណ្ដាល​ដើម្បី​ពង្រឹងសមត្ថភាព និង​ចែករំលែក​ព័ត៌មាន ។ ៦-​រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ផ្សេង​ៗ​។ ៧-​ធានា​ដូរ​ថវិកា​ដើម​ជូន​វិញ ករណី​ដើម​​ល្ម៉ើ​មិន​ទទួល​បាន​ផ្លែ និង​៨-​ទទួល​ទិញ​ផ្លែ​​ល្ម៉ើ​រយៈពេល​១០​ឆ្នាំ ក្នុង​១​គីឡូក្រាម​តម្លៃ​៣​ដុល្លារ បើ​ទោះបី​តម្លៃ​លើ​ទីផ្សារ​ធ្លាក់​ចុះ​កម្រិត​ណា​ក៏​ដោយ ។ ការ​ធ្វើ​ដូច្នេះ​ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន និង​ស្ថិរភាព​ថ្លៃ​នៅ​លើ​ទីផ្សារ » ។

ចំពោះ​ទីផ្សារ​វិញ ​ល្ម៉ើ​ជា​ផ្លែ​ធញ្ញជាតិ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​ទូ​ទាំង​ពិភពលោក ជា​ពិសេស ប្រជាជន​អ៊ិ​ស្លា​ម ដែល​ជា​អាហារ​ចាំបាច់​បំផុត​របស់​ពួក​គេ ពិសេស​នៅ​ពេល​បុណ្យ​រ៉ា​ម៉ា​ដ​ន​រាល់​ឆ្នាំ ពួក​គេ​តែងតែ​ទទួលទាន​ផ្លែ​​ល្ម៉ើ​ ព្រោះ​នៅ​ក្នុង​គម្ពី​អ៊ិ​ស្លា​ម​បាន​ចែង​ថា ជនជាតិ​អ៊ិ​ស្លា​ម​ទាំងអស់​បន្ទាប់​ពី​ទទួលទាន​អាហារ​ពេល​ព្រឹក​រួច ត្រូវ​ហូប​ផ្លែ​​ល្ម៉ើ​ចំនួន​៣​គ្រាប់ ហើយ​ពេល​ល្ងាច​ត្រូវ​ហូប​៣​គ្រាប់​ទៀត​។ ដូច្នេះ ផ្លែ​​ល្ម៉ើ​​ពិតជា​មាន​សារសំខាន់​សម្រាប់​ប្រជាជន​អ៊ិ​ស្លា​ម​ដែល​កំពុង​រស់នៅ​ទូ​ទាំង​ពិភពលោក ។

តាម​ការ​អះអាង​របស់​លោក ឡេ​ង មុនីនាថ ប្រធាន​គ្រប់គ្រង​ទូទៅ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​តែ​៤​ប្រទេស​ប៉ុណ្ណោះ​ដែល​អាច​ដាំ​ដំណាំ​​ល្ម៉ើ​បាន គឺ​ប្រទេស​កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ហើយ​តម្រូវការ​​ល្ម៉ើ​​វិញ គឺ​មាន​គ្រប់​ប្រទេស​ដូច​ជា ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពី​ន ជាដើម ។ ដូច្នេះ ទីផ្សារ​​ល្ម៉ើ​​របស់​កម្ពុជា​យើង​មាន​ច្រើន​ណាស់ ហើយ​ល្ម៉ើ​អាច​កែ​ច្នៃ​ជា​ផលិតផល​ច្រើន​ដូច​ជា ធ្វើ​ជា​ទឹក​ផ្លែ​ឈើ ទឹកឃ្មុំ ដំណាប់ តែ​​ល្ម៉ើ​ និង​ស្ករ​​ល្ម៉ើ​ជាដើម ដែល​ជា​តម្រូវការ​ទូទៅ​របស់​ប្រជាជន​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា ​ល្ម៉ើ​​អាច​ជួយ​គាំទ្រ​ទៅ​ដល់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម គឺ​ពួក​គេ​អាច​ទទួលទាន​​ល្ម៉ើ​បាន​៤​គ្រាប់​ក្នុង​១​ថ្ងៃ ដោយ​មិន​មានការ​ធ្វើទុក្ខ​អ្វី​ឡើយ ។ ចំពោះ​អ្នក​លើសឈាម  ប្រសិនបើ​ហូប​​ល្ម៉ើ​៣​គ្រាប់​ជា​រៀងរាល់ថ្ងៃ គឺ​មិនបាច់​លេបថ្នាំ​លើសឈាម​ក៏​បាន ។ ដូច្នេះ​ប្រសិនជា​លេ្ម​ុ​ី​មាន​ផលប្រយោជន៍​បែប​នេះ យើង​នឹង​មិន​ខ្វះ​ទីផ្សារ​នោះ​ទេ ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​ថា ដំណាំ​​ល្ម៉ើ​​កំពុង​មានការ​ពេញ​និយម​នៅ​លើ​ទីផ្សារ​ពិភពលោក ក៏​ដូច​ជាទី​ផ្សារ​នៅ​ក្នុង​តំបន់​អាស៊ី ។ វា​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ក្រសួង​ពិនិត្យ​ឃើញ​ថា មាន​សារសំខាន់ និង​មាន​ប្រាក់​ចំណូល​ខ្ពស់​សម្រាប់​កសិករ​ខ្មែរ ៕