ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖ ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ពេលវេលា​ចុះបញ្ជី និង​មិនបាច់​បញ្ជាក់​ប្រភព​ទុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​បោះ​ជំហាន​ទៅ​មុខ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៧ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​កាន់តែ​មាន​ភាព​ងាយស្រួល និង​កាន់តែ​ឆាប់រហ័ស តាម​រយៈ​ការ​

រាជធានី​ភ្នំពេញ ៖ ដើម្បី​បោះ​ជំហាន​ទៅ​មុខ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៧ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​កាន់តែ​មាន​ភាព​ងាយស្រួល និង​កាន់តែ​ឆាប់រហ័ស តាម​រយៈ​ការ​កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ចុះបញ្ជី និង​មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​ភស្តុ​តាង​បញ្ជាក់​អំពី​ទុន​ដែល​បាន​ដាក់​តម្កល់​ក្រោយ​ការ​ចុះបញ្ជី​ទេ​។ នេះ​បើ​តាម​របាយការណ៍​ចុង​ក្រោយ​របស់​ក្រុម​ធនាគារពិភពលោក ស្ដី​ពី​ការ​ធ្វើ​ធុរកិច្ច ឆ្នាំ​២០១៧ «​ឱកាស​ស្មើភាព​សម្រាប់​ទាំងអស់​គ្នា » ។

តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុម​ធនាគារពិភពលោក ស្តី​ពី​ការ​សម្រួល​ដល់​ការ​ធ្វើ​ធុរកិច្ច ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​២៦ តុលា ម្សិលមិញ​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក កំពុង​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ប្រកបដោយ​ភាពរឹងមាំ​ដល់​បរិយាកាស​ពាណិជ្ជកម្ម ។ ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំងអស់ គឺ​កម្ពុជា ដែល​ឈរ​លើ​លំដាប់ថ្នាក់​ទី​១៣១ ក្នុង​ចំណោម​១៩០​ប្រទេស ។ ពេល​ដែល​ប្រៀបធៀប​ជាមួយ​ប្រទេស​នាំមុខ​គេ​ជា​ច្រើន កម្ពុជា​បាន​ធ្វើ​ឲ្យ​គម្លាត​ថយ​ចុះ​តាម​ការ​អនុវត្ត​ល្អ​បំផុត ដូចដែល​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​កើនឡើង​នៃ​ពិន្ទុ​ដែល​មិន​ប្រសើរ​ពី​៥៤,៥៤ ដល់​៥៤,៧៩ ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ។

ក្នុង​របាយការណ៍​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៧ «​ឱកាស​ស្មើភាព​សម្រាប់​ទាំងអស់​គ្នា​» បង្ហាញ​ថា ជាង​ពីរ​ភាគ​បី​នៃ​ប្រទេស​ចំនួន​២៥​ស្ថិត​ក្នុង​តំបន់​នេះ បាន​ធ្វើ​កំណែទម្រង់​ចំនួន​៤៥​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​កាន់តែ​ងាយស្រួល​ដល់​ការ​ធ្វើ​ធុរកិច្ច បើ​ធៀប​នឹង​ឆ្នាំ​មុន មាន​តែ​២៨​កំណែទម្រង់ ។

នៅ​ប្រទេស​កម្ពុជា ការិយាល័យ​ឥណទាន​បាន​ចាប់ផ្តើម​ផ្តល់​ពិន្ទុ​ទទួលស្គាល់​ដល់​ស្ថាប័ន​ធនាគារ​និង​ហិរញ្ញវត្ថុ​នានា ដែល​ធ្វើ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​ដល់​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​អំពី​ឥណទាន ។ ការ​កែ​លម្អ​នេះ បាន​បង្ក​ភាព​ងាយស្រួល​កាន់តែ​ច្រើន​ឡើង​ដល់​អាជីវកម្ម​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ប្រវត្តិ​ហិរញ្ញវត្ថុ​ល្អ​ក្នុង​ការ​ទទួល​បាន​ឥណទាន ។ ដើម្បី​បោះ​ជំហាន​ទៅ​មុខ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ឲ្យ​ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​កាន់តែ​មាន​ភាព​ងាយស្រួល និង​ឆាប់រហ័ស តាម​រយៈ​ការ​កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ចុះបញ្ជី និង​មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​ភស្តុ​តាង​បញ្ជាក់​អំពី​ទុន​ដែល​បាន​ដាក់​តម្កល់​ក្រោយ​ការ​ចុះបញ្ជី​ទេ ។

លោក ស្រី អីុ​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « កម្ពុជា​បាន​និង​កំពុង​មានការ​រីក​ចម្រើន​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​បរិយាកាស​ពាណិជ្ជកម្ម​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។ កំណែទម្រង់​នានា​ដែល​កម្ពុជា​បាន​និង​កំពុង​ធ្វើ គឺ​កំពុង​តែ​ជួយ​បង្កើត​ឲ្យ​មាន​សេដ្ឋកិច្ច​រស់​រវើក ដែល​វា​នឹង​ជួយ​បង្កើន​នូវ​ក្តី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន និង​ជួយ​ពួក​គេ​ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ » ។

លោក រី​តា រ៉ា​ម៉ា​ល​ហូ ប្រធាន​ចងក្រង​របាយការណ៍​នេះ​មាន​ប្រសាសន៍​ថា ៖ «​កំណែទម្រង់​ថ្មី​លើ​គ្រប់​វិស័យ​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក គឺជា​ការ​បោះ​ជំហាន​លើ​ថ្ម ដើម្បី​លើកកម្ពស់​សកម្មភាព​ពាណិជ្ជកម្ម ។ ការ​កែ​លម្អ​ដែល​បាន​កត់សម្គាល់​កាលពី​ឆ្នាំ​មុន ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ​នៅ​តែ​ត្រូវ​ធ្វើការ​កែ​លម្អ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​បរិយាកាស​ពាណិជ្ជកម្ម​សម្រាប់​សហគ្រិន​ក្នុងស្រុក​ទាំងឡាយ​» ៕