ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​ឃាតក​ឈាម​ក្ដៅ សម្លា.ប់​បុរស​ទម្លាក់​អណ្ដូងទឹក និង​សម្លា.ប់​នារី​ម្នាក់​ជា​រឿង​តែ​មួយ

13 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ ដើម្បី​បំបែក​សំណុំរឿង​អាថ៌​កំបាំង ​ស្ដី​ពី​ការ​បាត់​ខ្លួន​នាង​ក្រមុំ​ជនបទ​២​នាក់​នោះ កំលាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ដ បាន​សហការ​ជាមួយ​ប៉ូលិស​ស្រុក​មេមត់ និង​ប៉ូលិស​ស្រុក​តំបែរ​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្ដទុកដាក់​រហូត​ឈាន​ទៅ​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ឌឿ​ក តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​តាថុ​ក ឃុំ​ចុង​ជា​ច ស្រុក​តំបែរ នា​វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១០ ពី​បទ​ជាប់ពាក់ព័ន្ធ​ទៅ

ខេត្ដកំពង់ចាម ៖ ដើម្បី​បំបែក​សំណុំរឿង​អាថ៌​កំបាំង ​ស្ដី​ពី​ការ​បាត់​ខ្លួន​នាង​ក្រមុំ​ជនបទ​២​នាក់​នោះ កំលាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ដ បាន​សហការ​ជាមួយ​ប៉ូលិស​ស្រុក​មេមត់ និង​ប៉ូលិស​ស្រុក​តំបែរ​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្ដទុកដាក់​រហូត​ឈាន​ទៅ​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឌឿ​ក តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​តាថុ​ក ឃុំ​ចុង​ជា​ច ស្រុក​តំបែរ នា​វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១០ ពី​បទ​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ករណី​មនុស្សឃាត​នៅ​ភូមិបេង ឃុំ​ដារ ស្រុក​មេមត់ ។តាម​សេចក្ដីរាយការណ៍​ពី​លោក​អនុ​សេនី​យ៍​ឯក​ឡាញ់ សត្យា មន្ដ្រី​ប៉ូលិស​ព្រហ្មទណ្ឌកំរិត​ធ្ងន់​ខេត្ដ​បានឱ្យ​ដឹង​ថា ជុំវិញ​ការ​បាត់​នាងក្រមុំ​ជនបទ​២​នាក់ គឺ​ម្នាក់​ឈ្មោះ​ពៅ ណ​ន អាយុ​១៥​​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​មួ​ង រ​ត្ន័ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ចារ ឃុំ​គោកស្រុក ស្រុក​តំបែរ​ជាមួយ​គ្នា បាន​បាត់​ចេញពីផ្ទះ​ដោយ​គ្មាន​មូលហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កំលាំង​ប៉ូលិស​ចេញ​ធ្វើ​អន្ដរាគមន៍ តាម​ស្រាវជ្រាវ​យ៉ាង​ច្រវាត់ ។

លោក​អនុសេនីយ៍​ឯក​ឡាញ់ សត្យា បាន​បន្ដ​ថា ទោះបីជា​សមត្ថកិច្ច​បាន​ព្យាយាម​តាម​រក​យ៉ាងណាក៏​មិន​មាន​លេចឮ​ដំណឹង​ណាមួយ​គួរ​ឱ្យ​កត់សំគាល់​សោះឡើយ ។ លុះ​មក​ដល់​វេលា ម៉ោង​៧ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ ២០១០ ស្រាប់តែ​គេ​ប្រទះ​ឃើញ​សាកសពយុវជន​ម្នាក់​ត្រូវ​បាន​គេ​វាយ​សម្លាប់​ដោយ​ចងដៃ​ទាំង​សងខាង​ទំលាក់​ចូល​ទៅ​ក្នុង​អណ្ដូងទឹក​មួយ​កន្លែង​ជំរៅ​១៦​ម៉ែត្រ ស្ថិត​នៅ​ក្នុងដីចំការ​ម្រេច ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ ។ អំពើ​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​នេះ​កំលាំងប៉ូលិស​ស្រុក​មេមត់​បាន​សហការ​ជាមួយប៉ូលិស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ដ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​សាកសព​ក៏​ឃើញ​មាន​ប័ណ្ណ ថែទាំ​សុខភាព​របស់​អង្គការ​រ៉ា​ក់​ឈ្មោះ CHY MENG LY រស់នៅ​ភូមិ​ស្ទឹង​តាថុក ។ ភ្លាម​ៗនោះ សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ដ​ក៏ទំនាក់ទំនង​ទៅ​ប៉ូលិស​ស្រុក​តំបែរ ទើប​លោក ង៉ា ប៊ុ​ន​ធី ឪពុក​នៃ​សព​មក​ទទួលយក​សពកូនប្រុស​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយជាមួយ​គ្នា​នោះ​ដែរ នៅ​ក្បែរ​មាត់​អណ្ដូង ក៏​ឃើញ​មាន​បង្វេច​ខោអាវ​មនុស្ស​ស្រី​ទៀតផង ។

បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​ទី​១ មិថុនា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសពមនុស្ស​ស្រី​ម្នាក់​ចង​.​ក​ទៅ​នឹង​មែក​ស្វាយចន្ទី នៅ​ក្នុងភូមិ​បេង ឃុំ​ដារ​នោះ​ដែរ ដែលសព​ទាំង​២​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ជាង២.០០០​ម៉ែត្រ ។លោក​អនុសេនីយ៍ឯក​ឡាញ់ សត្យា បានបញ្ជាក់​ថា តាម​រយៈ​ការ​ពិនិត្យ​សព​ក្នុងចំណោម​នាង​ក្រមុំ​ទាំង​២​នាក់​ដែល​បាន​បាត់ចេញពីផ្ទះ​នោះ ត្រូវ​បាន​គេ​ស្គាល់​នាង​ឈ្មោះ មួ​ង រ័​ត្ន អាយុ​១៨​ឆ្នាំ ។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​ជន​រង​គ្រោះ​ដែល​ឃាតក​វាយ​សម្លាប់ទំលាក់​ចូល​ក្នុង​អណ្ដូង​នោះ​ឈ្មោះ​ធី ជិន ហៅ ពៅ ហៅ​ម៉េ​ង លី ដែល​ជន​រង​គ្រោះ​នេះ គឺជាសង្សារ​របស់​នាង​ពៅ ណ​ន អាយុ​១៥​ឆ្នាំនោះ​។ ប៉ុន្ដែ​ក្រោយមកបែរជា​មក​ស្រលាញ់ នាង​ឈ្មោះ​មួ​ង រ័​ត្ន ទៅ​វិញ ហើយ​បាន​ប្រើល្បិច​លួងលោម​ហៅ​នាង​ពៅ ណ​ន ឱ្យ​ចេញពីផ្ទះ​ទៅ​តាម​រូបគេ​ (​ម៉េ​ង លី​) ។ នៅ​ថ្ងៃ​ទី ២៩ ឧសភា ឈ្មោះ​ម៉េ​ង លី កំពុង​តែ​ឈរនិយាយ​ជាមួយ​នាង​ឈ្មោះ​ណ​ន នៅ​ក្នុង​ព្រៃមួយ​កន្លែង​នា​ស្រុក​តំបែរ ។ រំពេច​នោះ​ស្រាប់ តែ​មាន​មនុស្ស​ប្រុស​២​នាក់​មិន​ស្គាល់ឈ្មោះបាន​នាំ​គ្នា​ព្រួត​វាយ​ឈ្មោះ​ម៉េ​ង លី រហូត​ដល់សន្លប់ ។

បន្ទាប់​មក​ព្រាន​កំណាច​២​នាក់​នោះ បាន​ចាប់​នាង​ណ​ន​រំលោភ​សេពសន្ថវៈ​ម្នាក់ម្ដង​ៗ​រហូត​បាន​សំរេច​តាម​បំណង ហើយ​នាង ឈ្មោះ​ណ​ន បានរ​ត់ទៅ​ផ្ទះ​វិញ ប្រាប់​ដល់​ឪពុកម្ដាយ ព្រមទាំង​ប្ដឹង​ប៉ូលិស​ប៉ុ​សិ៍្ដ​រដ្ឋបាល​ឃុំ គោក​ស្រុក​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​ដោយ​ចោទ ប្រកាន់​លើ​ឈ្មោះ​ម៉េ​ង លី ពីព្រោះ​ពេល​ក្រុមសាច់ញាតិ​ទៅ​តាម​រក​មើល​នៅ​កន្លែង​សន្លប់មិនឃើញ ។ លោក​អនុសេនីយ៍ឯក​ឡាញ់ សត្យា បាន​បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ឈ្មោះ​ម៉េ​ង លី បាន​មក​ទទួល​លុយចំនួន​៣០​ដុល្លារ​ពី​ឈ្មោះ​ឌឿ​ក តុង ត្រូវជា​បងថ្លៃ ឱ្យ​រត់គេច​ចេញ​ទៅ​ប៉ោយ​ប៉ែ​ត ពីព្រោះខ្លាច​បែក​ការណ៍​ប៉ូលិស​តាម​ចាប់ ។ នៅ​ព្រឹកថ្ងៃ​ទី​៣០ ឧសភា នោះ​ដែរ ឈ្មោះ​តុង បាន​ទូរស័ព្ទ​ទៅ​បុរស​ឈ្មោះ​ធី ជា​ឪពុក​របស់​អ្នករង​គ្រោះ​ដោយ​សួរ​រក​ឈ្មោះ​ម៉េ​ង លី ថា​នៅឯណា? ។ រំពេច​នោះ ឪពុក​បាន​ឆ្លើយ​ថា កូនប្រុស​របស់​គាត់​បាន​ទៅ​ភូមិ​ថ្មី ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ជា​ផ្ទះ​បងប្រុស​របស់​គេ​បាត់ហើយ ។ រហូត​មក​ដល់​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៣០ ឧសភា ឈ្មោះ​ម៉េ​ង លី បាន​ទូរស័ព្ទ ទៅ​ប្រាប់​ឪពុក​របស់​គេ​ថា “​ខ្ញុំ​មក​ដល់​ស្រុកពញាក្រែក​វិញ​ហើយ​” ។

ជាមួយ​នោះឪពុក ប្រាប់​ទៅ​កូនប្រុស​ឱ្យមក​ផ្ទះ​វិញ​ដើម្បី​បំភ្លឺរឿង​ការ​ចោទប្រកាន់ តែ​កូនប្រុស​មិន​ព្រមមក​ផ្ទះ​តាម​ការ​ណែនាំ​របស់​ឪពុក​ទេ ។ លុះម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ក៏​ទទួលដំណឹង​ថា កូនប្រុស​ត្រូវ​គេ​វាយ​សម្លាប់​ទំលាក់ក្នុង​អណ្ដូងទឹក​នៅ​ក្នុង​ចំការ​ម្រេច ឃុំ​ដារ ស្រុក​មេមត់ ។ ការ​សម្លាប់​មនុស្ស​ទំលាក់​ចូលក្នុង​អណ្ដូង​ទំនងជា​ខ្លាច​បែក​ការណ៍​រឿង​ចាប់រំលោភ​ខាងលើ ទើប​សម្លាប់​បំបិទមាត់​តែម្ដង ។ សព​នាង​មួ​ង រ័​ត្ន និង​យុវជន​ម៉េ​ង លី​ត្រូវ​គេ​សម្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​កន្លែងផ្សេង​គ្នា ។ ទោះបីជា​ជនសង្ស័យ​ឈ្មោះ​ឌឿ​ក តុង មិន​ឆ្លើយ​សារភាព​ក្ដីក៏​ជំនាញ​ព្យាយាមរក​ភស្ដុ​តាង​មក​ចោទប្រកាន់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ដែរ ។ ចំណែកឯ​នាង​ពៅ ណ​ន ដែល​បាត់​ខ្លួន​នោះ​ប៉ូលិស​កំពុង​តាម​រក​បន្ដទៀត ។