ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​ឡានដឹកកម្មករព្រឹកមិញ អ្នករបួស​ឡើងដល់៧២នាក់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងបន្តទៀតថា គិតត្រឹម​វេលាម៉ោង​១០ និង១០​នាទីព្រឹកថ្ងៃទី​២៧ តុលា ២០១៦ នេះ កម្មករ​​​ដែល​​​រង​របួស​​ក្នុងហេតុការណ៍​​​​​ក្រឡាប់​រថយន្ត​នោះ បាន​ឡើង​​ដល់សរុប​៧២​នាក់​ហើយ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងបន្តទៀតថា គិតត្រឹម​វេលាម៉ោង​១០ និង១០​នាទីព្រឹកថ្ងៃទី​២៧ តុលា ២០១៦ នេះ កម្មករ​​​ដែល​​​រង​របួស​​ក្នុងហេតុការណ៍​​​​​ក្រឡាប់​រថយន្ត​នោះ បាន​ឡើង​​ដល់សរុប​៧២​នាក់​ហើយ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យ​កាល់ម៉ែត​មាន​៦៣នាក់ ក្នុងនោះរបួសធ្ងន់ខ្លាំង៤៣នាក់​ រីឯនៅមន្ទីរពហុសម្ភពសុខលាភមេត្រីមាន៩នាក់ នេះបើយោងតាមប្រភព​​បេឡាជាតិ​របប​​សន្តិសុខ​សង្គម ដែល​បាន​ទទួលខុសត្រូវ​ថ្លៃព្យាបាលក្រុម​កម្មកររបួសទាំងនោះ ។

គួររំលឹកថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿង បាន​ក្រឡាប់​លើ​ផ្លូវ ដែល​មាន​ដឹក​កម្មករ​ចំនួន​៨០​នាក់ ហើយ​បណ្តាល​ឱ្យ​៤៥​នាក់​រង​របួសធ្ងន់​-​ស្រាល (​ក្នុង​នោះ​ធ្ងន់​៣០ ស្រាល​១៥) ហើយ​ត្រូវ​គេ​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ ដែល​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល និង​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចន្លោះ​ស្ពាន​ទី​៨ និង​៩ (​មុខ​អតីត​គណបក្ស​ហ្វុ​ន​ស៊ិ​ន​ប៉ិច​) ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ឱ្យ​ដឹង​ថា គេ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​នោះ​ទេ ព្រោះ​រត់គេច​បាត់ បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​២​តោន​កន្លះ ពណ៌​.​ស មាន​ពាក់​ស្លាក​លេខ 3C-5727 ដោយ​ដឹក​កម្មករ​៨០​នាក់ ។ ចំណែក​ឯខាង​អ្នក​រង​របួសធ្ងន់​-​ស្រាល ក៏​មិន​ស្គាល់ឈ្មោះ ដោយ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្តបន្ទាប់ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​បើក​ចេញពី​ភូមិ​ថ្មី ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​មុខកំពូល ខេត្តកណ្តាល ក្នុង​បំណង​ដឹក​កម្មករ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ខោ​ខូ​វ​ប៊ូ​យ «UDS» (​ជិត​ស្ពាន​ទី​៦) ។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​នោះ បាន​បើក​វ៉ា​ម៉ូតូ​កង់​៣​មួយ​គ្រឿង ស្រាប់តែ​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ ហើយ​ត្រូវ​តៃកុង​ទាញ​មក​ស្តាំ​វិញ ក៏​បណ្តាល​ឱ្យ​ក្រឡាប់ចាក់​កម្មករ​ចោល​ពេញ​ផ្លូវ​តែ​ម្តង រួច​ហើយ​អ្នកបើកបរ​រូប​នោះ រត់គេច​ខ្លួន​ភ្លាម​ៗ ។