ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ភេទ​ទី​3​អង់គ្លេស​ម្នាក់​ដែលកែ​សម្រស់​ជាង​300​លើក​បាន​ស្លា.ប់​ហើយ

7 ឆ្នាំ មុន

កាលពី​ខែកញ្ញា លោក​Pete Burns សិល្បករ​ខ្ទើ.យ​ជនជាតិ​អង់គ្លេស​របស់​ក្រុម​ចម្រៀង​«Dead Or Alive» បាន​ប្រកាស​ថា ខ្លួន​ឆ្លងកាត់​ការ​កែ​សម្រស់​ដោយ​វះកាត់​ជាង​៣០០​លើក​។ ទោះបីជា​ការ​វះកាត់​មាន​កំហុសឆ្គង​ជា​ច្រើន​

កាលពី​ខែកញ្ញា លោក​Pete Burns សិល្បករ​ខ្ទើយ​ជនជាតិ​អង់គ្លេស​របស់​ក្រុម​ចម្រៀង​«Dead Or Alive» បាន​ប្រកាស​ថា ខ្លួន​ឆ្លងកាត់​ការ​កែ​សម្រស់​ដោយ​វះកាត់​ជាង​៣០០​លើក​។ ទោះបីជា​ការ​វះកាត់​មាន​កំហុសឆ្គង​ជា​ច្រើន​លើក​ក៏​ដោយ​គេ​មិន​រាងចាល​ទេ ។ បច្ចុប្បន្ន​គេ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​ជំងឺ​បេះដូង​ក្នុង​អាយុ​៥៧​ឆ្នាំ ។

សេចក្ដីថ្លែងការណ៍​តាម​គេហទំព័រ​ពី​តំណាង​ផ្ទាល់​បញ្ជាក់​ថា «​ជា​រឿង​ដ៏​សោកសៅ​មួយ​យើង​សូម​ប្រកាស​ថា Pete Burns នៅ​ក្នុង​ក្រុម​Dead Or Alive បាន​ស្លាប់​បាត់បង់​ជីវិត កាលពី​ថ្ងៃ​ទី​២៤ តុលា ដោយ​ជំងឺ​បេះដូង​» ។

Pete Burns គឺជា​អ្នក​បង្កើត​ក្រុម​«Dead Or Alive» តាំងពី​ឆ្នាំ​១៩៨០ និង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​មានកេរ្ដិ៍ឈ្មោះ​ល្បី​រន្ទឺ​តាម​រយៈ​ការ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​សម្ដែង។ រូបគេ​បាន​ប្រកាស​ជា​ញឹកញាប់​ថា ធ្លាប់​កែ​សម្រស់​ដោយ​វះកាត់​ជាង​៣០០​លើក និង​មាន​កំហុសឆ្គង​ពី​ការ​កែ​សម្រស់​ជា​ច្រើន​លើក ប៉ុន្ដែ​មិន​រាងចាល​ទេ ។ ទោះជា​មាន​បញ្ហា​សុខភាព និង​រូប​សម្រស់​ផ្នែក​ខាងក្រៅ​បាន​ផ្លាស់​ប្ដូរ​ស្ទើរតែ​អ្នក​ដទៃ​ចាំ​លែង​បាន​ក៏​ពិតមែន ប៉ុន្ដែ​Pete Burns បញ្ជាក់​ថា រូបគេ​មាន​ក្ដី​រីករាយ​លើ​ទម្រង់​មុខ​របស់​ខ្លួន។

ការ​ស្លាប់​របស់​Pete Burns នៅ​មុន​ពេល​ក្រុម​«Dead Or Alive» បញ្ចេញ​អាល់​បុ​ម​បទ​ចម្រៀង​Sophisticated Boom Box MMXVI នៅ​ថ្ងៃ​ទី​២៨ តុលា ។

ចំណែក​លោក​បូ​យ ច​ច សិល្បករ​ដ៏​ល្បី​បាន​សរសេរ​អត្ថបទ​មួយ​តាម​ហ្វេ​ស​ប៊ុ​ក ថា «Pete Burns ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដ៏​ចម្លែក​របស់​ពួក​យើង ហើយ​គេ​មាន​សារសំខាន់​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​» ៕