នរកទាំងរស់ ! ជ្រកក្រោមម្លប់ព្រះពុទ្ធហើយនៅមិនស្គាល់បុណ្យបាបទៀត
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលស្នាក់នៅក្នុងវត្តនិងបក្សពួកម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទសង្ស័យថាលួចលុយព្រះចៅអធិការវត្តអស់ជាច្រើនលានរៀល …
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលស្នាក់នៅក្នុងវត្តនិងបក្សពួកម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទសង្ស័យថាលួចលុយព្រះចៅអធិការវត្តអស់ជាច្រើនលានរៀល …
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលស្នាក់នៅក្នុងវត្តនិងបក្សពួកម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទសង្ស័យថាលួចលុយព្រះចៅអធិការវត្តអស់ជាច្រើនលានរៀល ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងវត្តចំបក់ ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សង្ស័យ២នាក់ដែលត្រូវចាប់ខ្លួន ម្នាក់ឈ្មោះ សឿង ពុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ស្រុកកំណើតភូមិ ថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្នាក់នៅក្នុងវត្តជាមួយលោក និងម្នាក់ទៀតឈ្មោះ យ៉ង់ ផល្លី ភេទស្រី អាយុ៣៧ឆ្នាំ ស្រុកកំណើត និងស្នាក់នៅផ្ទះជួលក្នុងភូមិកំណប់ ឃុំស្វាយក្រវ៉ាន់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកអនុសេនីយ៍ឯក ម៉ិច សុភាន់ អធិការរងនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ក្រោយពីទទួលសេចក្តីរាយការណ៍អំពីករណីចោរលួចលុយព្រះចៅអធិការវត្តថាបាត់លុយអស់ជាច្រើនលានរៀលរួចមក លោកអអិការបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឃាត់បានមុខសញ្ញាគួរឲ្យសង្ស័យម្នាក់ឈ្មោះ សឿង ពុទ្ធី ភេទប្រុស។ បន្ទាប់ពីឃាត់បានម្នាក់ហើយ សមត្ថកិច្ចរបស់លោកបានបន្តទៅឃាត់ខ្លួនបានម្នាក់ទៀត ឈ្មោះ យ៉ង់ ផល្លី ភេទស្រី ។
ព្រះតេជគុណ សាយ សារុន ចៅអធិការវត្តចំបក់ មានសង្ឃដីការថា លុយដែលក្រុមជនសង្ស័យលួយរួមមាន លុយដុល្លារចំនួន ៧០០ដុល្លារ និងលុយខ្មែរចំនួន៩.៥០០.០០០រៀល(ប្រាំបួនលានហាសិបម៉ឺនរៀលគត់) ដែលលុយទាំងអស់ជាលុយដែលព្រះអង្គខិតខំសន្សំទុកជាយូរមកហើយមិនដែលហា៑នចាយវាយនោះទេ សុខចិត្តសន្សំទុកសម្រាប់កសាងវត្ត មិនគួរណាពួកគេប្រព្រឹត្តបែបនេះសោះ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យជាបក្សពួកទៅធើ្វការឆែកឆេនៅផ្ទះជួលខាងលើ ក្នុងនោះសមត្ថកិច្ចរកឃើញលុយខ្មែរចំនួន៥១២.១០០រៀល(ហាសិបមួយម៉ឺនពីរពាន់មួយរយរៀលគត់) ។ លុយដែលដកហូតបាន សមត្ថកិច្ចបានប្រគេនជូនចៅអធិការវត្តវិញទាំងអស់ ។ ហើយពេលនេះជនសង្ស័យទាំង២នាក់កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួររកលុយដែលបាត់បង់ទៅ ។
ក្រុមក្មេងៗដែលរស់នៅក្នុងវត្តជាមួយជនសង្ស័យម្នាក់ៗបានលាន់មាត់ថា មិនគួរណាគេធ្វើបែបនេះសោះ រស់នៅជ្រកក្រោមម្លប់ព្រះពុទ្ធហើយនៅតែមិនស្គាល់បុណ្យបាបអីមែន នេះបានចំជានរកទាំងរស់មែន ៕
ចែករំលែកព័តមាននេះ