ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​អំពី​ជំងឺហឺត

7 ឆ្នាំ មុន

ជំងឺហឺត​ប៉ះពាល់​ដល់​មនុស្ស​ជាង​៣០០​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ។ វា​ជា​ការ​រលាក​ដែល​ទឹករំអិល​ត្រូវ​បាន​ផលិត​ច្រើន​លើស​កំណត់​ក្នុង​ផ្លូវដង្ហើម នាំ​ឱ្យ​ផ្លូវដង្ហើម​មាន​លក្ខណៈ​ចង្អៀត និង​ហើម ។ អ្នក​កើត​ជំងឺហឺត​អាច

ជំងឺហឺត​ប៉ះពាល់​ដល់​មនុស្ស​ជាង​៣០០​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ។ វា​ជា​ការ​រលាក​ដែល​ទឹករំអិល​ត្រូវ​បាន​ផលិត​ច្រើន​លើស​កំណត់​ក្នុង​ផ្លូវដង្ហើម នាំ​ឱ្យ​ផ្លូវដង្ហើម​មាន​លក្ខណៈ​ចង្អៀត និង​ហើម ។ អ្នក​កើត​ជំងឺហឺត​អាច​បង្ក​ឲ្យ​ក្អក និង​ពិបាក​ក្នុង​ការ​ដកដង្ហើម ។ ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺហឺត​អាច​គំរាមកំហែង​ដល់​អាយុជីវិត​បាន ។

នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ការ​សិក្សា​ជោគជ័យ​ទាំង​ពីរ​បាន​បង្ហាញ​ពី​វិធី​ដើម្បី​កាត់​បន្ថយ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ជំងឺហឺត​។ ហានិភ័យ​នៃ​ជំងឺហឺត​នេះ​អាច​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ និង​ការ​ទទួលទាន​វីតាមីន D ។

១-​ថ្នាំ​គ្រាប់​វីតាមីន D អាច​កាត់​បន្ថយ​ភាព​ធ្ងន់​នៃ​ជំងឺហឺត
លទ្ធផល​ទាំង ៧ នៃ​ការ​ធ្វើតេស្ត​លើ​កុមារ ៤៣៥​នាក់ និង​ការ​ធ្វើតេស្ត​ទាំង​២ លើ​មនុស្ស​ពេញវ័យ​៦៥៨​នាក់​មក​ពី​សាកលវិទ្យាល័យ ផ្សេង​ៗ​គ្នា​បាន​រក​ឃើញ​ថា អ្នក​កើត​ជំងឺហឺត​កម្រិត​ស្រាល​ទៅ​មធ្យម​ដែល​បាន​លេបថ្នាំ​គ្រាប់​វីតាមីន D ទៀងទាត់​រយៈពេល​៦​ទៅ​១២​ខែ​មានការ​ធ្លាក់​ចុះ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ជំងឺហឺត​ពី ៦% ទៅ ៣% ។

វីតាមីន D ជួយ​ពង្រឹង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដែល​វា​មាន​ភាព​ចាំបាច់​សម្រាប់​មុខងារ​កោសិកា​នីមួយ​ៗ ។ ប្រព័ន្ធ​ភាពស៊ាំ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​តាម​ផ្លូវដង្ហើម និង​គ្រប់គ្រង​ការ​រលាក ។

២-​ការ​បំបៅ​ដោះ​កូន​អាច​កាត់​បន្ថយ​រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺហឺត
នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​ឆ្នាំ​២០១៦ សមាគម​ផ្លូវដង្ហើម​អឺរ៉ុប​បាន​ធ្វើ​បទ​បង្ហាញ​នៅ​សភា​អន្តរជាតិ​ស្តី​ពី​លទ្ធផល​នៃ​ការ​សិក្សា​លើ​ទារក ៣៦៨​នាក់ ដែល​ពួក​គេ​មាន​ហ្សែ​ន​ទាក់ទង​នឹង​ជំងឺហឺត ។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា កុមារ​ដែល​បៅ​ទឹកដោះ​ម្តាយ​រហូត​ដល់​អាយុ​មួយ​ឆ្នាំ​មានការ​ថយ​ចុះ​គ្រោះថ្នាក់​នៃ​ការ​មាន​រោគ​សញ្ញា​ផ្លូវដង្ហើម ២៧% ខណៈ​ពេល​ទារក​ដែល​មិន​ទទួល​បានការ​បំបៅ​ទឹកដោះ​មានការ​កើនឡើង​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺ​ផ្លូវដង្ហើម​និង​ជំងឺហឺត ។

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​កុមារ និង​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ជំងឺហឺត ៕