ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ស្រី​អា​មេ​រិ​ក​រិះគន់​ភាព​អយុត្តិធម៌ចំពោះ​ការ​ផ្តល់​តម្លៃ​ខ្លួន​រវាង​តួ​ប្រុស​និង​តួ​ស្រី

7 ឆ្នាំ មុន

នាង​Hilary Swank តារា​សម្តែង​អា​មេ​រិ​ក បាន​បង្ហាញ​ភាព​អយុត្តិធម៌​រវាង​តារា​សម្តែង​ស្រី និង​តារា​សម្តែង​ប្រុស​ហូ​លី​វូ​ដ​ថា មាន​គ្រាមួយ​នាង​ធ្លាប់​ទទួល​សំណើ​តម្លៃ​ខ្លួន​៥​សែន​ដុល្លារ​ក្នុង​ការ​សម្តែង​រឿង​មួយ ខណៈ​ពេល​តួ​

នាង​Hilary Swank តារា​សម្តែង​អា​មេ​រិ​ក បាន​បង្ហាញ​ភាព​អយុត្តិធម៌​រវាង​តារា​សម្តែង​ស្រី និង​តារា​សម្តែង​ប្រុស​ហូ​លី​វូ​ដ​ថា មាន​គ្រាមួយ​នាង​ធ្លាប់​ទទួល​សំណើ​តម្លៃ​ខ្លួន​៥​សែន​ដុល្លារ​ក្នុង​ការ​សម្តែង​រឿង​មួយ ខណៈ​ពេល​តួ​សម្តែង​ប្រុស ទទួល​តម្លៃ​ខ្លួន​ដល់​ទៅ​១០​លាន​ដុល្លារ​ឯណោះ ។

តារា​សម្តែង​អាយុ​៤២​ឆ្នាំ នាង Hilary Swank បាន​បង្ហើប​ឱ្យ​ដឹង​ពី​រឿង​នេះ​ក្នុង​ពេល​សម្ពោធ​រឿង​ថ្មី​របស់​ខ្លួន ។ នាង​ប្រាប់​ថា ភាព​អយុត្តិធម៌​នោះ​កើតឡើង​កាលពី​១០​ឆ្នាំ​មុន ខណៈ​ពេល​រូប​នាង​ទើប​ទទួល​ពានរង្វាន់ «Oscar» ទី​២​ពី​រឿង «Million Dolla Baby» ។ នាង Hilary Swank បញ្ជាក់​ថា «​ពេល​នោះ​ខ្ញុំ​ទើប​ទទួល​រង្វាន់ Oscar ទី​២ និង​ប៉ុន្មាន​ខែ​ក្រោយ​ពី​បាន​ទទួល​សំណើ​ឱ្យ​សម្តែង​ភាពយន្ត​មួយ​រឿង​ទៀត ។ ចំណែក​តួ​ប្រុស​ដែល​សម្តែង​រួម​គ្នា គេ​មិន​ធ្លាប់​ទទួល​ជោគជ័យ​ទេ គេ​បាន​សម្តែង​ភាពយន្ត​ព្រោះតែ​រូប​សង្ហា​ប៉ុណ្ណោះ ប៉ុន្តែ​បាន​តម្លៃ​ខ្លួន​ដល់​ទៅ​១០​លាន​ដុល្លារ រីឯ​ខ្ញុំ​បាន​ត្រឹមតែ​៥​សែន​ដុល្លារ​» ។

នាង Hilary Swank បង្ហើប​ឱ្យ​ដឹង​ទៀត​ថា នាង​ទទួលយក​មិន​បាន​ពី​ភាព​អយុត្តិធម៌​នេះ ទើប​សម្រេចចិត្ត​មិន​ទទួល​ការ​សម្តែង ហើយ​អ្នកដឹកនាំ​រឿង​ជ្រើសរើស​រក​តារា​សម្តែង​ថ្មី​មក​ជំនួស ។ អ្នកដឹកនាំ​រឿង​ទទួល​បាន​តួ​សម្តែង​ស្រី​ថ្មី ដែល​ព្រម​ទទួលយក​តម្លៃ​ខ្លួន ៥០.០០០​ដុល្លារ ដូច្នេះ​ក្រុមហ៊ុន​ចំណេញ​បាន​ប្រាក់​ចំនួន​៤៥០.០០០​ដុល្លារ ហើយ​ទំនងជា​ប្រាក់​នោះ​បានជា​រង្វាន់​ដល់​តារា​សម្តែង​បុរស ។

Hilary Swank បញ្ជាក់​ថា «​ខ្ញុំ​មិន​ទទួល​ការ​សម្តែង​ដែល​មាន​ថ្លៃ​ឈ្នួល​តិច​ជាង​បុរស​ទេ ពិសេស​ប្រសិនបើ​តួឯក​របស់ខ្ញុំ និង​គេ មាន​សារសំខាន់​ប្រហាក់ប្រហែល​គ្នា ។ ដោយសារ​ការ​ប្រកាន់​យក​ជំហរ​នោះ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​ខកខាន​សម្តែង​ជា​ច្រើន​រឿង​ទៀត​» ៕