ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​កក្រើក​ក្បែរ​ផ្សារ​ទួល​ទំ​ពូ​ល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​បាន​លាន់ឮ​ដូច​ស្នូរ​ផ្ទុះ​គ្រាប់​កក្រើក​ក្បែរ​ផ្សារ​ទួល​ពូ​ង ខណៈ​ពេល​ដែល​បុរស​វ័យ​ចំណាស់​ជា​ជាង​ម៉ូតូ​ម្នាក់​កំពុង …

រាជធានី​ភ្នំពេញ ៖ សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​បាន​លាន់ឮ​ដូច​ស្នូរ​ផ្ទុះ​គ្រាប់​កក្រើក​ក្បែរ​ផ្សារ​ទួល​ពូ​ង ខណៈ​ពេល​ដែល​បុរស​វ័យ​ចំណាស់​ជា​ជាង​ម៉ូតូ​ម្នាក់​កំពុង​អង្គុយ​ផ្សារ​ខ្នងកង់​ម៉ូតូ​ហើយ​ផ្ទុះ​ម៉ាស៊ីន​ផ្សារ​បណ្តាល​ឲ្យ​ឆេះ​រោល​ខ្មៅ​មួយ​ចំហៀង​ខ្លួន និង​របើក​ប៉ើង​ដំបូល​ស័ង្កសី​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ច​ណុ​ចរ​ផ្ទះ​ជួសជុល​ម៉ូតូ​លេខ​១៦Eo ផ្លូវ​លេខ​១៦៣ (​ក្បែរ​ផ្សារ​ទួល​ទំពូង​) សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ រ៉េ​ត សុវណ្ណ អាយុ​៥៧​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​លេខ​៤៣២ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន មក​ជួល​ផ្ទះ​កើតហេតុ​ខាងលើ​ដើម្បី​ធ្វើការ​រកស៊ី​ជួសជុល​ម៉ូតូ បាន​រង​របួស​យ៉ាង​ទម្ងន់ ដោយ​ឆេះ​រោល​ខ្មៅ​មួយ​ចំហៀង​ខ្លួន ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ជាង​ម៉ូតូ​រង​គ្រោះ​បាន​កំពុង​បើក​ម៉ាស៊ីន​ផ្សារ​របស់​ខ្លួន​ដើម្បី​ផ្សារ​ខ្នងកង់​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-0150 ស្រាប់តែ​ម៉ាស៊ីន​ផ្សារ​នោះ​បាន​ឆេះ​ចេញ​អណ្តាតភ្លើង តែ​គាត់​បានដឹង និង​បិទ​វិញ​ទាន់ ។ ពេល​បិទ​ម៉ាស៊ីន​ផ្សារ​នោះ​រួច​ហើយ បុរស​វ័យ​ចំណាស់​ជា​ជាង​ម៉ូតូ​ខាងលើ​ក៏​បាន​បើក​ផ្សារ​ម្តងទៀត ស្រាប់តែ​ម៉ាស៊ីន​នោះ​ផ្ទុះ​លាន់​កក្រើក​ដី​ដូច​សំឡេង​ផ្ទុះ​គ្រាប់បែក ធ្វើ​ឲ្យ​ប៉ើង​ធ្លុះ​ដំបូល​ស័ង្កសី និង​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​ឲ្យ​រូប​គាត់​រង​របួស​ឆេះ​អស់​មួយ​ចំហៀង​ខ្លួន និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ជាង​ម៉ូតូ​វ័យ​ចំណាស់​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៕