ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គេ​ម​ស្ត្រី​អ្នក​ប្រយុទ្ធ​មាន​អាយុ​20​ឆ្នាំ​ហើយ

7 ឆ្នាំ មុន

ស្ត្រី​ដែល​មាន​វត្តមាន​ក្នុង​រឿង​និង​ហ្គេ​ម​ឈ្មោះ Lara Croft ពេល​នេះ​មាន​អាយុ​២០​ឆ្នាំ​ហើយ បើ​គិត​ពី​ថ្ងៃ​បង្កើត​មក ហើយ​ឈ្មោះ​នេះ​ក៏​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​វីរនារី​ដែរ ។
រឿង Tomb Raider ត្រូវ​បាន​បង្កើត​ឡើង​ដោយ

ស្ត្រី​ដែល​មាន​វត្តមាន​ក្នុង​រឿង​និង​ហ្គេ​ម​ឈ្មោះ Lara Croft ពេល​នេះ​មាន​អាយុ​២០​ឆ្នាំ​ហើយ បើ​គិត​ពី​ថ្ងៃ​បង្កើត​មក ហើយ​ឈ្មោះ​នេះ​ក៏​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​វីរនារី​ដែរ ។

រឿង Tomb Raider ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​សម្រាប់​ជា​វី​ដេ​អូ​ហ្គេ​ម​នៅ​ឆ្នាំ​១៩៨៨ នៅ​ទីក្រុង Derby ចក្រភព​អង់  គ្លេ​ស ។ នៅ​ឆ្នាំ​២០១០ ទីក្រុង Derby ក៏​បាន​ដាក់​ឈ្មោះ​ផ្លូវ​មួយ​ថា Lara Croft Way ។

បើ​តាម​សម្តី​របស់​សមាជិក​បង្កើត​ហ្គេ​ម​ឈ្មោះ Heather Gibson និយាយ​ថា រឿង​ហ្គេ​ម​នោះ​មិន​ងាយ​នឹង​លក់​ចេញ​ឡើយ​ក្នុង​ឧស្សាហកម្ម​វី​ដេ​អូ​ហ្គេ​ម​ដោយសារ​តួ​ជា​វីរនារី​ព្រោះថា​ពេល​នោះ​តួអង្គ​បុរស ឬ​ក្មេង​ប្រុស​ជា​តួ​ក្នុង​ហ្គេ​ម​ដែល​ទទួល​បានការ​ពេញចិត្ត​ក្រៃ​លែង ។

ហ្គេ​ម Lara Croft ត្រូវ​បាន​គេ​ដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​១៩៩៦ ហើយ​បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​វា​មាន​អាយុ​២០​ឆ្នាំ​ហើយ ។

លោក Iain Simons នាយក​មូលនិធិ​ហ្គេ​ម​ជាតិ និង​បុណ្យ​ហ្គេ​ម​ទីក្រុង​និយាយ​ថា ខ្ញុំ​គិត​ថា Lara Croft ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទៅ​មុខ​នៃ​ការ​លើកកម្ពស់​អំណាច​ស្ត្រី​ឲ្យ​ខ្ពស់​ឡើង ។ បើ​ទោះជា​អ្នក​បង្កើត​ហ្គេ​ម​ភាគច្រើន​ជ្រើសរើស​តួឯក​ជា​បុរស ឬ​ក្មេង​ប្រុស​ក្តី​ក៏​នៅ​តែ​មាន​តួអង្គ​ស្ត្រី​ឬ​ក្មេង​ស្រី​ក្នុង​ហ្គេ​ម​ដូច​គ្នា​ដែរ ។

តាម​ការ​ពិត​បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​Eidos បង្ហាញ​ថា តួអង្គ​សំខាន់​ក្នុង​ហ្គេ​ម​ប្រមាណ​៤០​ភាគរយ​ជា​តួ​ស្រី្ត​ភេទ ។ តួ Lara ត្រូវ​បាន​ទស្សនិកជន​ជា​ភេទ​ដូច​គ្នា​យល់​ឃើញ​​ថា វា​ពិតជា​ល្អ​ណាស់ ដែល​បានឃើញ​ស្ត្រី​ដ៏​ស្រស់​ស្អាត​មាន​សមត្ថភាព​ខ្លាំង​បែប​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត​ហ្គេ​ម​នេះ​បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​តូច​ៗ​ជា​ច្រើន​យក​តួអង្គ​នេះ​ជា​គំរូ​ថា ស្ត្រី​មាន​សមត្ថភាព​ខ្លាំង​ដូច​គ្នា​ដែរ ហើយ​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​រស់នៅ និង​ខិតខំ​រៀន​ដើម្បី​សម្រេច​គោលដៅ​ថែម​ទៀត ។

ហ្គេ​ម​នោះ​ដំបូង​ដាក់​លក់​នៅ Sega Saturn តែ​វា​បាន​ល្បីល្បាញ​បន្ទាប់​ពី​បាន​បញ្ចូល​ឲ្យ​លេង​ក្នុង​ហ្គេ​ម PlayStation ។ បន្ទាប់​ពី​មាន​ភាព​ល្បីល្បាញ​មក វា​បាន​ក្លាយជា​រឿង​នៅ​ទំព័រ​មុខ​ក្នុង​ទស្សនា​វ​ត្តី​វី​ដេ​អូ​ហ្គេ​ម ទស្សនាវដ្តី​ស្តាយ​ជីវិត (Lifestyle) លើស​ពី​នេះ​ទៅ​ទៀត​មាន​ផលិតផល​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ប្រើប្រាស់ រូបថត​តួអង្គ ឬ​សម្ភារ​ដែល​មាន​ដាក់​រូប​តួអង្គ​ថែម​ទៀត ។

គ្មាន​អ្នក​ណា​ម្នាក់​ស្មាន​ដឹង​ថា ហ្គេ​ម​នោះ​ទទួល​បាន​ភាព​ជោគជ័យ​រហូត​ដល់ ឈ្មោះ​Lara Croft ល្បី​ស្មើនឹង​តួ​ឈ្មោះ Jame Bond ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត នាង​Angelina Jolie ក៏​បាន​ថត​តួ Lara Croft ចំនួន​ពីរ​វគ្គ​ផង​ដែរ​គឺ​វគ្គ​មួយ​ឈ្មោះ Lara Croft Tomb Raider នៅ​ឆ្នាំ​២០០១ និង​វគ្គ​ពីរ​ឈ្មោះ Lara Croft Tomb Raider-Cradle Of life នៅ​ឆ្នាំ​២០០៣ ។

នាង Angelina Jolie បាន​និយាយ​ថា ការ​ថត​ខ្សែភាពយន្ត​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ទី​មួយ​បាន​ធ្វើ​ឲ្យ​បទ​ពិសោធន៍​នៃ​ជិ​វិត​របស់​នាង​ផ្លាស់​ប្តូរ ។ នាង​មានកូន​ខ្មែរ​ម្នាក់​បន្ទាប់​ពី​ខ្សែភាពយន្ត​បាន​ដាក់​បញ្ចាំង ហើយ​វា​ក៏​ជា​ពន្លឺ​នៃ​ការ​ចាប់ផ្តើម​ការងារ​មនុស្សធម៌ ។

នៅ​មុន​ពេល​ថត​រឿង​នាង Angelina បាន​ចំណាយពេល​ជា​ច្រើន​ខែ​ដើម្បី​ហ្វឹកហាត់​មុន​ពេល​សម្តែង ក្នុង​នោះ​មានការ​ហ្វឹកហាត់​ប្រើប្រាស់​អាវុធ ហាត់​វ៉ៃ ហាត់ប្រាណ​ដើម្បី​ឲ្យ​មាន​រូបរាង​សក្តិ​សម រៀន​ជិះ​ម៉ូតូ​ជាដើម ។

នា​ពេល​ថ្មី​នេះ​នាង​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ដឹកនាំ​ខ្សែភាពយន្ត​ដែល​មានឈ្មោះ​ថា First They kill My Father ឬ​ដំបូង​ពួក​គេ​សម្លាប់​ឪពុក​ខ្ញុំ ដែល​ជា​ខ្សែភាពយន្ត​និយាយ​ពី​ការ​ចង​ចាំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ម្នាក់​ឈ្មោះ លឿង អុ​ឹ​ង (Loung Ung) ៕