ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់! ខឹងប្តី រាលដល់ប៉ុស្តិ៍ប៉ូលិស​រត់ជាន់ជើង​គ្នា​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ដោយសារ​តែ​ក្តៅចិត្ត​តាម​ទាន់​លោក​ប្តី​គាត់​មាន​ស្រី​ថ្មី បាន​ទៅ​ផឹកស្រា​រហូត​ស្រវឹង ហើយ​បើក រថយន្ត​ទៅ​បុក​ប៉ុស្តិ៍​យាម​២៤​ម៉ោង​របស់​នគរបាល​ខណ្ឌ​សែន​សុខ និង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​នៅ​ក្បែរ​នោះ​បន្ត បណ្តាល​ឱ្យ​

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ដោយសារ​តែ​ក្តៅចិត្ត​តាម​ទាន់​លោក​ប្តី​គាត់​មាន​ស្រី​ថ្មី បាន​ទៅ​ផឹកស្រា​រហូត​ស្រវឹង ហើយ​បើក រថយន្ត​ទៅ​បុក​ប៉ុស្តិ៍​យាម​២៤​ម៉ោង​របស់​នគរបាល​ខណ្ឌ​សែន​សុខ និង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​នៅ​ក្បែរ​នោះ​បន្ត បណ្តាល​ឱ្យ​ទ្រេត​បង្គោល​ភ្លើង នៅ​តែ​មិន​អស់ចិត្ត​ទៀត នាង​បាន​បញ្ចេញ​កំហឹង​ដាក់​លើ​សមត្ថកិច្ច និង​អ្នក​យក​ព័ត៌មាន ដោយ​ជេរ​ប្រមាថ​និង​ស្ទុះ​ទៅ​វាយ​ប្រតាយប្រតប់​គ្នា បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ តុលា ២០១៦ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​ហា​យ
ណូ​យ កែង​ផ្លូវ​ឧកញ៉ា​ម៉ុង រិ​ទ្ធី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

នារី​ជា​អ្នក​បើករថយន្ត​ខាងលើ​ឈ្មោះ​ម៉ា​ន់ ចាន់​នី អាយុ​២៤​ឆ្នាំ ជា​អ្នក​លក់ដូរ ស្នាក់​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AA-5676 ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ថា គេ​ឃើញ​នារី​នោះ​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ តាម​ផ្លូវ​ឧកញ៉ា​ម៉ុង ឫ​ទ្ធី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​រូប​គាត់​ស្រវឹង​ខ្លាំង​ពេក ទើប​បានជា​ជ្រុល​ចង្កូត​ទៅ​ខាងស្ដាំ​បណ្ដាល​ឱ្យ​បុក​ប៉ុស្តិ៍​យាម​២៤​ម៉ោង របស់​នគរបាល​ខណ្ឌ​សែន​សុខ បណ្តាល​ឱ្យ​វៀច​ដំបូល​បន្តិច ដែ​ល​ធ្វើ​ឱ្យ​នគរបាល​ដែល​ប្រចាំ​ការ​នៅ​ក្នុង​ប៉ុស្តិ៍​នោះ ភ័យ​លោះ​ព្រលឹង​រត់ចេញគ្រប់​​គ្នា ។

រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​អោយ​បាក់​ទ្រេត ចំណែកឯ​រថយន្ត​វិញ​ខូចខាត​ផ្នែក​ខាង​មុខ​ខាងស្ដាំ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​នោះ​ទេ ។

បើ​តាម​ការ​និយាយ​ប្រាប់​ពី​នារី​ខាងលើ​ឱ្យ​ដឹង​ថា ដោយសារ​តែ​ប្ដី​គាត់​មាន​ស្រី​លួចលាក់ ហើយ​គាត់​តាម​ទាន់​ជាន់កែង ទើប​ធ្វើ​រូប​គាត់​តូចចិត្ត​បាន​ទៅ​ផឹកស្រា​រហូត​ស្រវឹង បាន​បើករថយន្ត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ដែល​ដាក់​ជាប់​ប៉ុស្ដិ៍​សមត្ថកិច្ច​២៤​ម៉ោង​បែប
នេះ ។

ក្រោយ​ពេល​កើតហេតុ នារី​ជា​អ្នក​បើករថយន្ត​បង្ក បាន​ព្យាយាម​បើក​រ៉ឺ​យែ​រថយន្ត​បម្រុង​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​នៅ​ក្បែរ​នោះ​ធ្វើការ​ឃាត់​បាន បែរជា​ស្ត្រី​ជា​អ្នក​បើករថយន្ត​បញ្ចេញ​ច​រិ​កឫក​មិន​សមរម្យ បាន​ជេរ​ប្រមាថ​សមត្ថកិច្ច ។ លុះ​ពេល​អ្នក​យក​ព័ត៌មាន​ទូរ ទស្សន៍​ហង្ស​មាស​ទៅ​ថត​យក​រូបភាព​រថយន្ត​បុក​បង្គោល​ភ្លើង បែរជា​ស្ត្រី​រូប​នោះ​ស្ទុះ​មក​ចាប់​ប្រទាញប្រទង់​អ្នក​យក​ព័ត៌មាន និង​វាយ​អ្នក​យក​ព័ត៌មាន​ដណ្តើម​យក​ម៉ាស៊ីន​ថត​បោក​ចោល ដោយ​ស្ត្រី​រូប​នោះ​និយាយ​ថា ម៉ាស៊ីន​ថត​នេះ​ថ្លៃ​ប៉ុន្មាន​បោក​ចោល​មួយ​សង​៤​វិញ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ធ្វើ​ឱ្យ​ផ្អើល​មនុស្ស​ម្នា​ចោមរោម ដោយសារ​តែ​ស្ត្រី​ជា​អ្នក​បើករថយន្ត​បុក​បង្គោល​ភ្លើង​ហើយ​បញ្ចេញ​កំហឹង​ដាក់​សមត្ថកិច្ច និង​អ្នក​យក​ព័ត៌មាន​ទៀត ទាល់តែ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ និង​ស្ទួ​ច​រថយន្ត​បង្ក​យក​ទៅ​ដោះស្រាយ​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ចំណែក​អ្នក​យក​ព័ត៌មាន​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ពី​បទ​ហិង្សា​ដោយ​ចេតនា​។