កាលពីពេល ថ្មីៗកន្លងមក ពិធីតាំងពិព័រណ៍ «មនុស្សយន្ដពិភពលោក» បានរៀបចំនៅក្រុងប៉េកាំង មានមនុស្សយន្ដប្រើបច្ចេកវិទ្យាទំនើបពីបណ្ដាប្រទេសនានាដាក់តាំងបង្ហាញៗក្នុងនោះមាន«Jia Jai» ជាមនុស្សយន្ដស្រីអច្ឆរិយរបស់ចិនផងដែរ ។
«Jia Jai» ជាសមិទ្ធផលរបស់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យានៅក្រុងហ៊ឺប៉ើយ ខេត្ដអានហ៊ុយ ។ ក្រៅពីរូបរាងដូចនារីដ៏ស្រស់ស្អាតស្ទើរមើលមិនដឹងនោះ ក៏មានភាពអច្ឆរិយផ្នែកសតិបញ្ញាទៀតផង ។ នៅក្នុងពិព័រណ៍Jia Jai បានបង្ហាញសមត្ថភាព នៃការនិយាយស្ដីជាមួយមនុស្សអាចគណនាលេខ និងបញ្ជាក់ពីអាកាសធាតុបានទៀតផង ។
សារព័ត៌មានបរទេសបញ្ជាក់ថា មនុស្សយន្ដអច្ឆរិយនោះអាចបង្ហាញស្នាមញញឹម សើច និងនិយាយ រួមទាំងសម្ព័ន្ធមេត្រីភាពជាមួយមនុស្ស ដូចជានៅពេលមនុស្សចូលទៅឈរក្បែរថតរូបជាគូ វានិយាយថា «ថតនៅខាងជ្រុងនោះនឹងធ្វើឱ្យមុខរបស់ខ្ញុំស្អាតជាងមុន» ។ ត្រង់ចំណុចនេះធ្វើឱ្យមនុស្សជាច្រើនសើច និងភ្ញាក់ផ្អើលដែលមានការអភិវឌ្ឍមនុស្សយន្ដ បង្ហាញកាយវិការដូចមនុស្សពិត ៕
ចែករំលែកព័តមាននេះ