ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អីុ​ត ត្រៀមខ្លួន​រួច​ហើយ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក តែ​បាត់​ឱកាស​វិញ

7 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​អីុ​ត កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​បាន​សម្រួល​ចិត្ត​សម្រាប់​ការ​បាត់​ឱកាស​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ក្នុង​អំឡុង​ខែវិច្ឆិកា ។ មុន​នេះ​នាង​អីុ​ត ខណៈ​ត្រៀមខ្លួន​ចេញ​ទៅ​អា​មេ​រិ​ក នាង​សម្រេច

រា​ជ​ធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​អីុ​ត កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​បាន​សម្រួល​ចិត្ត​សម្រាប់​ការ​បាត់​ឱកាស​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ក្នុង​អំឡុង​ខែវិច្ឆិកា ។ មុន​នេះ​នាង​អីុ​ត ខណៈ​ត្រៀមខ្លួន​ចេញ​ទៅ​អា​មេ​រិ​ក នាង​សម្រេច ផ្អាក​ការងារ ថ្មី​ៗ​ដូច​ជា​ថតកុន ច្រៀង​ភ្លេង​ការ ព្រមទាំង​ការងារ​សិល្បៈ​ដទៃ​ទៀត ដោយ​រក្សា​តែ​ការងារ​ចាស់​មាន​កិច្ចសន្យា​ប៉ុណ្ណោះ​។ នាង​អីុ​ត​ត្រូវ​អាណិកជន​នៅ​អា​មេ​រិ​ក​ជ្រើសរើស​ឱ្យទៅ​សម្តែង ដូច្នេះ​ហើយ​ទើប​នាង​ត្រៀមខ្លួន ។ ការ​ចេញ​ទៅ​អា​មេ​រិ​ក​របស់​នាង​អីុ​ត​ខកខាន​ដោយសារ​តែ​មាន​បញ្ហា​ខ្លះ ហើយ​តារា​កំប្លែង​រូប​នេះ​ហាក់​សោកស្តាយ​ដែរ ។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​គ្រា​កំពុង​ចូលរួម​ពិធី​ក្រុង​ពលី​ខ្សែភាពយន្ត​រឿង «​អា​តួ​កូន​ឪ​» នា​ពេល ថ្មី​ៗ​កន្លង​មក​នាង​អីុ​ត រៀបរាប់​ថា ការ​ចាកចេញ​ទៅ​សម្តែង នៅ​ទឹកដី​អា​មេ​រិ​ក​របស់​នាង​គ្រោង​នៅ​ខែវិច្ឆិកា  ២០១៦ តែ​ត្រូវ​ខកខាន​ទៅ​វិញ ។ មូលហេតុ​មក​ពី​អាកាសធាតុ​មិន​អំណោយផល​នៅ​ទីនោះ ជា​កត្តា​ចម្បង​បង្អាក់​ដំណើរ ដោយ​មិនមែន​មក​ពី​អ្នក​ធានា​ខ្សោយ​រឿង​រត់ការ​សុំ​ទិដ្ឋាការ​ទេ ។ យ៉ាងណាមិញ​នាង​អីុ​ត​ថា ​វា​មិន​ថ្វី​ទេ ព្រោះ​ពេល​នេះ​ជិត​ចូល​ដល់​រដូវ​រៀប​អាពាហ៍ពិពាហ៍​ដែល​នាង​មាន​ការងារ​មមាញឹក ។ គ្រាន់តែ​ខកខាន​ទៅ​អា​មេ​រិ​ក​នាង​អីុ​ត​មាន​គេ​កក់​ភ្លេង​ការ​ច្រើន​រោង ព្រមទាំង​ទទួល​ថត​ភាពយន្ត ថ្មី​ៗ​ទៀត​។ លើស​ពី​នេះ​នាង​អីុ​ត​សម្តែង​កំប្លែង​ជាមួយ​ក្រុមការងារ​នៅ​ស៊ី​ធី​អិន ។

«​តាម​អ្វី​ដែល​នាង​ខ្ញុំ​យល់ ការងារ​ក្រៅ​ស្រុក និង​ក្នុងស្រុក គឺ​មាន​កម្រិត​ប្រាក់​ចំណូល​ប្រហាក់ប្រហែល​គ្នា គ្រាន់តែ​អ្វី​ដែល​ប្លែក គឺ​យើង​អត់​ស្គាល់​ស្រុក​គេ បើ​បាន​ទៅ​ដូច​បាន​ឈ្វេងយល់​ពី​សេដ្ឋកិច្ច ភាព​រីក​ចម្រើន ភាព​ជឿនលឿន ឬ​បាន​ស្គាល់​ខ្មែរ​នៅ​បរទេស​ដែល​នេះ​ជា​បំណង​របស់​នាង​ខ្ញុំ ។ ឱកាស​ទៅ​អា​មេ​រិ​ក​សម្តែង​នោះ​នៅ​តែ​មាន​ដដែល​ទេ ដោយ​កម្មវិធី​ត្រូវ​លើក​ពេល​ទៅ​សម្តែង​នៅ​អំឡុង​ចុងឆ្នាំ​២០១៧​ឯណោះ ដែល​នេះ​អាច​សល់​ពេល​ច្រើន​សម្រាប់​រ៉ាប់រង​ការងារ​ជួយ​ចិញ្ចឹម​កូន ចិញ្ចឹម​អ្នក​ផ្ទះ​បន្ត​ទៀត គ្មាន​អាក់​អន់ចិត្ត ខូចចិត្ត​រឿង​អត់​បាន​ទៅ​សម្តែង​មួយ​នេះ​ឡើយ​»​។ អីុ​ត​និយាយ​បែប​នេះ ។

តារា​កំប្លែង​នាង​អីុត ខណៈ​អាជីព​សិល្បៈ​លូតលាស់ នាង​បាន​រៀបចំ​គម្រោង​ធ្វើ​ផ្ទះ​ស្កឹមស្កៃ​មួយ​នៅ​ស្រុក​កំណើត​ខេត្តកំពង់ស្ពឺ​ទុក​សម្រាប់​ពេល​នាង​ចាស់ ។ ប្រការ​បែប​នេះ​ហើយ​ទើប​នាង​អីុត​ខិតខំ​រក​ប្រាក់​សម្រេច​ក្តី​ប្រាថ្នា​របស់​នាង ។

រហូត​មក​ទល់​ពេល​នេះ​នាង​អីុ​ត​នៅ​មិន​ទាន់​បើក​ចិត្ត​ស្រឡាញ់​បុរស​ណា​ទៀត​ទេ​ក្រៅពី​គិត​អាជីព​សិល្បៈ និង​គិតគូរ​ចិញ្ចឹម​កូន ។ ទោះជា​យ៉ាងណា​ក្តី ថ្មី​ៗ​កន្លង​មក​លេចឮ​ថា​នាង​អីុ​ត​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​អ្នកសិល្បៈ​ម្នាក់​តែ​នាង​ថា​វា​មិនមែន​ជា​រឿង​ពិត​ទេ ៕