ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ស្រលាញ់ ! ពង្រត់​គ្នា​ទៅ​រួមរ័ក​ជា​ច្រើន​លើក

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ យុវជន​ម្នាក់​ហេតុតែ​ស្រលាញ់​កូនក្រមុំ​គេ​មិន​ទាន់​គ្រប់​អាយុ​រៀប​ការ​មិន​ឲ្យ​ចាស់ទុំ​ចូល​សួរនាំ​ទៅ​តាម​ប្រពៃណី​ទេ បែរជា​លេង​ផ្លូវ​កាត់​នាំ​គ្នា​ពង្រត់​បាត់​ពី​ផ្ទះ …

ខេត្តកំពង់ចាម ៖ យុវជន​ម្នាក់​ហេតុតែ​ស្រលាញ់​កូនក្រមុំ​គេ​មិន​ទាន់​គ្រប់​អាយុ​រៀប​ការ​មិន​ឲ្យ​ចាស់ទុំ​ចូល​សួរនាំ​ទៅ​តាម​ប្រពៃណី​ទេ បែរជា​លេង​ផ្លូវ​កាត់​នាំ​គ្នា​ពង្រត់​បាត់​ពី​ផ្ទះ​ទៅ​ដេក​ក្នុង​ស​ណ្ឋ​គារ​ក៏​ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តាម​រក ។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ យុវជន​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ ។

លោក​វរសេនីយ៍ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​ឈ្មោះ រ​.​ដ​.​ណ អាយុ​១៤​ឆ្នាំ បាន​ឈប់​រៀនសូត្រ​នៅ​សាលារៀន​ហើយ​មក​ស៊ី​ឈ្មួ​ល​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ លុះ​ពេល​ល្ងាច​ទើប​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ ។

លោក​វរសេនីយ៍ទោ កែវ ស៊ា​ង​ហ៊​ន់ ប្រាប់​បន្ត​ថា ជា​ញឹកញាប់​យុវជន​ឈ្មោះ ម៉ា​ន់ ហាំ​សះ អាយុ​២២​ឆ្នាំ ជា​ខ្មែ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ តែងតែ​មក​ផឹក​កាហ្វេ​នៅ​ហាង​មួយ​កន្លែង​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ព្រៃ​ទទឹង​នោះ​ទេ ។ ក្រោយ​ពី​បាន​ផឹក​យូរ​ទៅ​ៗ​ក៏​បាន​ចាប់ចិត្ត​ស្រលាញ់​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ថែម​ទាំង​បាន​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា និង​ស្រលាញ់​គ្នា​ស្ទើរ​បាត់​មុខ​មិន​បាន ។ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ស្រាប់តែ​មិនឃើញ​ក្មេង​ស្រី​ជំទង់​ត្រឡប់​ទៅ​ផ្ទះ មិនដឹង​ថា​បាត់​ទៅ​ទីណា​នោះ​ទេ ហើយ​ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​រក​កូនស្រី​ដែល​បាត់​ថែម ទាំង​បាន​ដាក់​រូបថត​កូន​របស់​គាត់​ផង​ដែរ ។

លោក​អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​ជា​ម្តាយ រូប​លោក​ក៏​បាន​ទាក់​ទង់​ទៅ​ដល់​បណ្តា​ស្រុក​ផ្សេង​ៗ​ជាប់​ជាមួយនឹង​ស្រុក​ព្រៃឈរ តែ​មិន​មាន​តម្រុយ​ឡើយ ។ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ ម្តាយ​របស់​ក្មេង​ស្រី​ដឹង​ថា​កូន​របស់​គាត់​បាន​ត្រឡប់​មក​វិញ នឹង​ដឹង​ថា​នៅផ្ទះ​របស់​ជនសង្ស័យ ពេល​នោះ​សមត្ថកិច្ច​ទៅ​តាម​ហៅ​ជនសង្ស័យ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជនសង្ស័យ​ឈ្មោះ ម៉ា​ន់ ហាំ​សះ ត្រូវ​បាន​ឃាត់ខ្លួន និង​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោក​វរសេនីយ៍ទោ កែវ ស៊ា​ង​ហ៊​ន់ បញ្ជាក់​បន្ថែម​ថា យុវជន​ខាងលើ​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពង្រត់​កូនស្រី​គេ​ដោយ​ខុសច្បាប់ និង​បាន​រួម​ភេទ​ជា​ច្រើន​លើក​ដោយ​បាន​នាំ​ទៅ​ដេក​នៅ​សណ្ឋាគារ​មួយ​កន្លែង ៕