ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអើយ! ជីវិតមនុស្ស៨០នាក់​ក្នុងឡានដឹក​​កម្មករ ស្រាប់តែ​ក្រឡាប់រាយ​ពេញ​ផ្លូវ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿង​ បាន​ក្រឡាប់​​លើ​ផ្លូវ ដែល​មាន​ដឹក​​កម្មករ​ចំនួន​៨០​​នាក់ ​ហើយបណ្តាល​ឱ្យ​​​៤៥​នាក់រងរបួសធ្ងន់-ស្រាល (ក្នុង​នោះ​ធ្ងន់​៣០ ស្រាល​១៥) ហើយ​ត្រូវគេ​ជួយ​​​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿង​ បាន​ក្រឡាប់​​លើ​ផ្លូវ ដែល​មាន​ដឹក​​កម្មករ​ចំនួន​៨០​​នាក់ ​ហើយបណ្តាល​ឱ្យ​​​៤៥​នាក់រងរបួសធ្ងន់-ស្រាល (ក្នុង​នោះ​ធ្ងន់​៣០ ស្រាល​១៥) ហើយ​ត្រូវគេ​ជួយ​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ ដែលហេតុការណ៍បង្កឱ្យភ្ញាក់​ផ្អើល និងមានការកកស្ទះចរាចរណ៍ផងដែរ ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ២០១៦ ស្ថិតតាមបណ្តោយ​ផ្លូ​វជាតិលេខ៦ ត្រង់​​ចន្លោះ​ស្ពាន​ទី​៨ និង៩ (​មុខ​អតីត​គណបក្ស​ហ្វុ​ន​ស៊ិ​ន​ប៉ិច​) ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ប្រភពឱ្យ​ដឹងថា គេ​មិន​ត្រូវ​បាន​ស្គាល់អត្តសញ្ញាណ​អ្នក​បើកបរនោះ​​ទេ ព្រោះ​រត់​គេច​បាត់ បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​២​តោន​កន្លះ ព​ណ៌​.​ស មាន​ពាក់​ស្លាក​លេខ 3C-5727 ដោយដឹកកម្មករ​៨០នាក់​ ។ ចំណែក​ឯខាង​អ្នក​រង​របួសធ្ងន់​-​ស្រាល ​ក៏​មិន​ស្គាល់​ឈ្មោះ​ ដោយគេ​​​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ត​បន្ទាប់ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​បើក​ចេញពី​ភូមិ​ថ្មី ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​មុខ​កំពូល ខេត្តកណ្តាល ក្នុង​បំណង​ដឹក​កម្មករ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ខោ​ខូ​វ​ប៊ូ​យ «UDS» (​ជិត​ស្ពាន​ទី​៦) ។ លុះ​មក​ដល់​ចំណុច​​កើតហេតុ រថយន្ត​នោះ​​ បាន​​បើក​​វ៉ា​ម៉ូតូ​កង់​​៣មួយគ្រឿង ស្រាប់តែ​​ជ្រុល​​ទៅ​បុក​ខឿន​សួនច្បារ ហើយ​ត្រូវ​តៃកុង​ទាញ​មក​ស្តាំ​វិញ ក៏​បណ្តាលឱ្យ​ក្រឡាប់ចាក់​កម្ម​ករ​​​​ចោល​ពេញ​ផ្លូវតែម្តង រួច​ហើយ​អ្នក​បើក​បររូបនោះ​ ​រត់គេច​ខ្លួន​​ភ្លាម​ៗ ។