ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ស​ម្រ​ច​ឃុំខ្លួន​ពលរដ្ឋ​៣​នាក់​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​៣​នាក់​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​រហូត​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ដល់​១០០​លាន​រៀល ក្រោម​បទចោទប្រកាន់​ប្រមូល

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​៣​នាក់​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​រហូត​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ដល់​១០០​លាន​រៀល ក្រោម​បទចោទប្រកាន់​ប្រមូល និង​ដឹក​ជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​តាម​បទ​បញ្ញា​តិ្ត​មាត្រា​៩៦ និង​៩៨ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ​។ ក្រោយ​ដឹកឈើ​ប្រភេទ​សុ​ក្រំ​តាម​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង​ជាង​មួយ​ម៉ែត្រគូប ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់ និង​ចងក្រង​សំណុំ​ឯកសារ​ផ្អែក​លើ​មាត្រ​នៃ​ច្បាប់​ព្រៃឈើ​ខាងលើ​ជា​កំហិត​។

ប្រជាពលរដ្ឋ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បញ្ជាក់​ថា ជា​ពលរដ្ឋ​រស់នៅ​ភូមិ​សង្គម ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ ដែល​មានឈ្មោះ​ទី​១. ហុង គឹ​ម​ស្រេង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ទី​២.​ឈ្មោះ ងួ​ន ភ័​ក្រ​ណា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ និង​ទី​៣.​ឈ្មោះ ជំ សុខ​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​បន្ត​ថា ពលរដ្ឋ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់​ចាប់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​២៤ តុលា ២០១៦ ពេល​កំពុង​ដឹកឈើ​ទ្វារ​បង្អួច​ប្រភេទ​សុ​ក្រំ​ចំនួន​១៣៤​ដើម ស្មើនឹង​១,៤២៩ ម៉ែត្រគូប​។ ខណៈ​ធ្វើ​ចរាច​ណ៍​ចេញពី​ស្រុក​ឆែប ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​កាន់​ស្រុក​សណ្តាន់ ខេត្តក្រចេះ​។

ក្រោយ​ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ទាំង​៣​នាក់​ខាងលើ​នោះ នា​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ២០១៦​រហូតដល់​រសៀល​ថ្ងៃ​ដដែល​នេះ មាន​ព្រះសង្ឃ រួម​នឹង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​មួយ​ចំនួន​ស្នើការ​លើកលែង​ពី​រដ្ឋអំណាច តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​លើ​ប្រជាពលរដ្ឋ​ទាំងនោះ ដោយ​ផ្អែក​ថា ឈើ​ដែល​ពួក​គេ​ដឹក​ជញ្ជូន​ជា​ឈើ​ត្រូវ​ប្រើប្រាស់​ធ្វើ​ទ្វារ​បង្អួច​នៅ​វត្ត​ពោធិ៍​វ​ណ្ណា​រាម​ភូមិធំ ហៅ​វត្ត​ភូមិធំ ស្ថិត​នៅ​ភូមិធំ ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ​។ ទោះបី​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​៣​នាក់​ខាងលើ​នោះ ត្រូវ​បាន​តុលាការ​ស​ម្រ​ច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ក្រោយ​សាកសួរ​នៅ​តុលាការ​កាលពី​ថ្ងៃត្រង់​ទី​២៦ តុលា ២០១៦​នេះ​ទៅ​ហើយ​។

ព្រះ​ចៅអធិការ​វត្ត​ពោធិ៍​វ​ណ្ណា​រាម ហៅ​វត្ត​ភូមិធំ​បាន​មាន​សង្ឃដីកា​ថា ឈើ​សុ​ក្រំ​ទាំងនោះ​គឺ​គណៈកម្មការ​វត្ត​ទិញ​ដឹក​ជញ្ជូន​ដោយ​ធ្វើ​ជា​ទ្វារ​បង្អួច​ទាំងអស់​មាន​ចំនួន​១៤​សម្រាប់​ដើម្បី​សាងសង់​វិហារ ដោយ​ពុំ​មាន​ឯកសារ​បញ្ជាក់​ពី​ផ្លូវច្បាប់​នោះ​ទេ​។ សង្គម​ស៊ី​វិល​បាន​លើក​ឡើង​ថា ការ​បង្ក្រាប​បទល្មើស​ជាក​ក្តា​ភារកិច្ច​របស់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ តែ​គួរ​បន្ធូរបន្ថយ​លើ​ពលរដ្ឋ​ដែល​មាន​ហេតុផល​ពិតប្រាកដ​លើ​តម្រូវការ​ពួក​គេ ក្រៅពី​ឈ្មួញ​រត់ពន្ធ​កាប់​បំផ្លាញ​ធនធានធម្មជាតិ​ដូច​ជា​ព្រៃឈើ​នេះ​ជាដើម​។

ហើយ​ទាក់ទង​បញ្ហា​ការ​ចាប់ខ្លួន និង​ដាក់​កំហិត​ឲ្យ​ពួក​គេ​ជាប់​ទោស​ក្រោម​មាត្រា​ខាងលើ​វា​ហាក់បីដូចជា​ធ្ងន់ធ្ងរ​ពេក​ហើយ​។ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ពួក​គាត់​ពិតជា​ប្រព្រឹត្ត​ខុសច្បាប់​ស្តី​ពី​ព្រៃឈើ​ពិតមែន​ហើយ តែ​ប្រសិនជា​រដ្ឋអំណាច សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​ឲ្យ​ពួក​គាត់​ជាប់​ទោសទណ្ឌ​ធ្ងន់​គឺ​ធ្ងន់ ស្រាល​គឺ​ស្រាល វា​អាស្រ័យ​លើ​ឆន្ទៈ​មនោសញ្ចេតនា​ខ្មែរ និង​ខ្មែរ​ប៉ុណ្ណោះ​។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដដែល​បញ្ជាក់​ថា ពលរដ្ឋ​ទាំង​៣​នាក់​នោះ ក្រោយ​ការ​ស៊ើបសួរ​ចប់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ដោយ​លោក អៀង គឹ​ម​ថុ​ល ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង អម​ដោយ​លោកស្រី អ៊ែ​ល ពិសី ជា​ក្រឡាបញ្ជី​តាម​មាត្រា​២០៣ និង​មាត្រា​បន្តបន្ទាប់​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។

ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​បទ​ប្រមូល និង​ដឹក​ជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​តាម​បទ​បញ្ញា​តិ្ត​មាត្រា​៩៦ កថាខណ្ឌ​១ ចំណុច​ទី​២ និង​មាត្រា​៩៨ កថាខណ្ឌ​២ ចំណុច​ទី​១ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ​។ ប្រព្រឹត្ត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​២៤ តុលា ២០១៦៕