ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សកម្មជន​ដីធ្លី​ជាង​៣០​នាក់​មក​សុំ​ជួប​តំណាងរាស្ត្រ​២​រូប ដើម្បី​សុំ​ការ​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ០៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ មាន​ក្រុម​សកម្មជន​ដីធ្លី​ដែល​មក​ពី​សហគមន៍​បុរី​កីឡា បឹង​កក់

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ០៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ មាន​ក្រុម​សកម្មជន​ដីធ្លី​ដែល​មក​ពី​សហគមន៍​បុរី​កីឡា បឹង​កក់ និង​សហគមន៍​បឹង​កក់​ចាកចេញ ចំនួន​ជាង​៣០​នាក់ ក្នុង​គោលបំណង​ចង់​ជួប​អ្នកតំណាង​រាស្ត្រ​ចំនួន​ពី​រូប​គឺ​លោក​ជំទាវ ឡោក ខេ​ង និង​ឯកឧត្តម ហ៊ុន ម៉ា​នី ដើម្បី​ជួយ​អន្តរាគមន៍​ព​ន្លឿ​ន​នូវ​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ដែល​នៅ​សេសសល់​ចំពោះ​ពួក​គាត់​។ មិនតែប៉ុណ្ណោះ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​កាន់​បដា និង​យក​រូបថត​របស់​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ យក​ទៅ​ធ្វើ​ពិធី​ដាក់​បណ្តាសា​ទៅ​តាម​ជំនឿ​សាសនា និង​ការ​ដុត​រូបថត​របស់​លោក​ទៀត​ផង​នៅ​ចំណុច​រង្វង់​មូល​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត​។

តំណាង​សហគមន៍​ម្នាក់​បាន​ថ្លែង​ថា ក្នុង​ពេល​នេះ​ដែរ​ពួក​គាត់​បាន​លើកគ្នា​មក​កាន់​រដ្ឋ​សភាជាតិ​នេះ មិន​មាន​លិខិត​ស្នាម​អ្វី​ឡើយ​គឺ​មក​គ្រាន់តែ​មក​សួរនាំ និង​តាមដាន​ថា តើ​រដ្ឋ​សភាជាតិ​ទាំង​ពីរ​គណបក្ស​នឹង​មានបាន​បញ្ជូន​ញត្តិ​របស់​ពួក​គាត់​ទៅ​កាន់​ប្រឆាំង​អំពើ​រពុក​រលួយ និង​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​នៅ​សេសសល់​ជូន​ដល់​ពួក​គាត់​ដែរ​ឬ​អត់ និង​មាន​បំណង​ចង់​ជួប​លោក​ជំទាវ ឡោក ខេ​ង និង​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មក​ពី​គណៈបក្ស​ប្រជាជន​ជួយ​ធ្វើ​អន្តរាគមន៍​ផង​ដែរ​។

អ្វី​ដែល​ពួក​គាត់​ចង់បាន​គឺ​សម្រាប់​គ្រួសារ​ដែល​ទទួល​បាន​លុយ​ចំនួន​៨​ពាន់​ដុល្លារ និង​២​លាន​រៀល​នោះ ទាមទារ​សុំ​ផ្ទះ​ដែល​មាន​ទំហំ​៤​ម៉ែត្រ គុណ​នឹង​១៨​ម៉ែត្រ នៅ​ក្នុង​តំបន់​បឹង​កក់ ហើយ​ចំណែកឯ​អ្នក​ដែល​ទទួល​បាន​ផ្ទះ​នៅ​ដំណាក់​ត្រ​យឹ​ង ខេត្តកំពង់ស្ពឺ​ដែល​ជា​សំណង់​គ្មាន​គុណភាព​និង​ធ្លាក់ខ្លួន​ក្រលំបាក​ជំពាក់​បំណុល​គេ​យ៉ាងច្រើន​នោះ​គឺ ទាមទារ​ប្រាក់​សំណង​បន្ថែមចំនួន​២​ម៉ឺន​ដុល្លារ​ដែល​មាន​ចំនួន​តែ​ពីរ​ចំណុច​នេះ​ទេ​។ កន្លង​មកនេះ​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​សលាក​ប​ត្រ​ព័ត៌មាន​ជូន​ដល់​ពួក​គាត់​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវការ​ដំណោះស្រាយ​ជា​ប្រាក់ ហើយ​ប៉ុន្មាន​នាក់​ត្រូវការ​ដំណោះស្រាយ​ជា​ផ្ទះ រហូត​មល​ដល់​នឹង​ពេល​នេះ​ពួក​គាត់​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​មានការ​ដោះស្រាយ​នៅឡើយ​។

ដោយ​តាំងពី​ជំនាន់​លោក កែប ជុតិមា ជា​អភិបាល​រាជធានី​ភ្នំពេញ​មក​ម្លេះ រហូត​មក​ដល់​នឹង​ជំនាន់​លោក ប៉ា សុ​ជាតិ​វង្ស ទៀត បញ្ហា​ដិ​ធ្លី​របស់​ពួក​គាត់​នៅ​តែ​មិន​ទាន់​មានការ​ដោះស្រាយ​នៅឡើយ ជាក់ស្តែង​ដូច​ជា​នៅ​តំបន់​ជ្រោយចង្វារ​ជាដើម​គឺ មិន​ទាន់​នឹង​មានការ​ដោះស្រាយ​ផង ក៏​មានការ​ឈូស​កម្ទេច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នោះ​ដែរ​។ អ្នកតំណាង​ដដែល​បាន​ថ្លែង​បន្ត​ទៀត​ថា មិនតែប៉ុណ្ណោះ​នៅ​តំបន់​ព្រែក​ព្នៅ​នា​ពេល​កន្លង​មកនេះ ក៏​មានការ​ឈូស​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​មិន​ទាន់​នឹង​មាន​សំណង​ត្រឹមត្រូវ​ផង ដោយ​ចាំ​ធ្វើការ​ដោះស្រាយ​សំណង​ឲ្យ​បាន​សមរម្យ​សិន ចាំ​ធ្វើការ​បណ្តេញ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​ទាំង​បង្ខំ និង​ទៅ​តាម​គ្រប់​រូបភាព​ទាំងអស់ ដោយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​រង​គ្រោះ​ក្រោម​ការ​អភិវឌ្ឍ​ដោយ​ស្របច្បាប់ តែ​ប៉ុណ្ណោះ​។

ប្រសិនបើ​រាជរដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍន៍​ដើម្បី​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រទេស​របស់​យើង​មានការ​ជឿនលឿន​មែន​នោះ គួរតែ​ធ្វើការ​ផ្តល់​នូវ​សំណង​ទៅ​ដល់​ប្រជា​ល​រដ្ឋ​ឲ្យ​បាន​សមរម្យ ហើយ​ចាំ​ឲ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពីផ្ទះ​សម្បែង​ទៅ​។ មិន​ត្រូវ​ផ្តល់​សំណង​ឲ្យ​ប្រជាពលរដ្ឋ​មិន​សមរម្យ ហើយ​ធ្វើការ​ឈូស​បំផ្លាញ ហាក់បីដូចជា​ប្លន់​ដី ប្លន់​ផ្ទះ និង​ធ្វើបាប​ប្រជាពលរដ្ឋ​ឲ្យ​រង​ការ​លំបាក​បែប​នេះ​ទេ​។ ជាក់ស្តែង​មក​ទល់​នឹង​ពេល​នេះ​ពួក​គាត់​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ដដែល ហើយ​ពួក​គាត់​ក៏​អស់ជំនឿ​ក្នុង​ការ​រដោះ​ស្រាយ​ជាមួយនឹង​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ​។

មុន​ពេល​ដែល​ក្រុម​សកម្មជន​ដីធ្លី​ដែល​មក​ពី​តាម​បណ្តា​សហគមន៍​ទាំង​បី​ខាងលើ​នេះ​មក​ដល់​ខាង​មុខ​រដ្ឋ​សភាជាតិ​នោះ ពួក​គាត់​ក៏​បាន​ធ្វើការ​ជួបជុំ​គ្នា​នៅ​ចំណុច​រង្វង់​មូល​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បី​ធ្វើការ​ដង្ហែ​ដាក់​បណ្តាសា​ទៅ​លើ​រូប​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ​ទៅ​តាម​ពិធី​សាសនា មានការ​ដុត​ធូប ទៀន និង​ដុត​រូបថត​របស់​លោ​ផង​ដែរ​។ ការ​លើកគ្នា​មក​កាន់​មុខ​រដ្ឋ​សភាជាតិ​ដើម្បី​សុំ​ជួប និង​ការ​អន្តរាគមន៍​ពី​លោក​ជំទាវ ឡោក ខេ​ង និង ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន តែ​មិន​ម​មាន​វត្តមាន​អ្នក​ទាំង​ពីរ​ចេញ​មក​ជួប​ឡើយ មាន​តែ​លោក ហូ វ៉ា​ន់ អ្នកតំណាង​រាស្ត្រ​មក​ពី​គណៈបក្ស​សង្គ្រោះ​ជាតិ​មក​ជួប ទើប​ធ្វើការ​រំសាយ​ទៅ​វិញ​៕