ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​៧៧​គ្រួសារ​នៅ​ឃុំ​ក្រាំង​លាវ ស្នើ​សុំ​សម្តេច​តេ​ជោ​ជួយ​រឿង​ដី​ពួក​គាត់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ថ្មី ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ចំនួន​៧៧​គ្រួសារ បាន​សម្ដែង​ការ​ព្រួយ​បារ​ម្ម​ណ៍​ថា ដី​ធ្វើស្រែ​របស់​ពួក​គាត់​ចំនួន​ជាង​៣០០​ហិ​កតា

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ថ្មី ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ចំនួន​៧៧​គ្រួសារ បាន​សម្ដែង​ការ​ព្រួយ​បារ​ម្ម​ណ៍​ថា ដី​ធ្វើស្រែ​របស់​ពួក​គាត់​ចំនួន​ជាង​៣០០​ហិ​កតា ដែល​ពួក​គាត់​កាន់កាប់​ធ្វើស្រែ​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ មាន​ខ្លះ​តាំងពី​ឆ្នាំ​១៩៩៣ មក​ដល់​ពេល​នេះ​។  នៅ​ឆ្នាំ​២០១៣ ត្រូវ​បាន​ក្រុម​និស្សិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​វាស់វែង​ដីធ្លី ចែក​ជូន​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន វាស់វែង​ជូន​ពួក​គាត់​ដែរ  ប៉ុន្តែ​មក​ដល់​ពេល​នេះ ពួក​គាត់​បាន​ត្រឹមតែ​សាលា​កប​ត្រ​ដែល​បញ្ជាក់​ពី​ក្រុម​និស្សិត និង​មន្ត្រី​សុរិយោដី​ដែល​បាន​ចុះ​វាស់វែង​តែ​ប៉ុណ្ណោះ​។

ពួក​គាត់​មិន​ទាន់​បាន​ទទួល​ប​ណ្ណ័​កាន់កាប់​ដី​ធី្ល នៅឡើយ​ទេ ដោយ​ថ្មី​ៗ​នេះ មន្ត្រី​សុរិយោដី បាន​ប្រាប់​ថា ជា​ដី​ទំនាស់​មិន​ចេញ​ប​ណ្ណ័​កាន់កាប់​ឲ្យ​ឡើយ​។ ដោយហេតុ​នេះ​ហើយ​គឺ មាន​តែ​សុំ​សំណូមពរ​ទៅ​សម្តេច​តេ​ជោ ហ៊ុន​សែន តែ​ប៉ុណ្ណោះ​។ ព្រោះ​បើ​មិន​ដូច​ឆ្នោះ​ទេ​មន្ត្រី​ជំនាញ នឹង​ឃុបឃិត​គ្នា ធ្វើ​ឯកសារ​ប្រគល់​ដី​របស់​ពួក​គាត់​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជា​យូ​ឆ្នាំ​ណាស់​មក​ហើយ ទៅ​ឲ្យ​អ្នក មាន​លុយ និង​អំណាច​ជា​ពុំខាន​ឡើយ​។

  ប្រជាពលរដ្ឋ​ទាំងនោះ​មាន​ខ្លះ​ជា​ជន​ពិការ បាន​លើក​ឡើង​ថា ពួក​គាត់​បាន​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន នៅ​ឆ្នាំ​១៩៩៣ តែ​មិន​ទាន់​បា​នប​ណ្ណ័​កម្មសិទ្ធិ តែ​នៅ​ឆ្នាំ​២០១៣ ក្រុម​និស្សិត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះ​វាស់វែង ចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​។ ពួក​គាត់​ជា​អ្នក​រស់នៅ​ភូមិ​ថ្មី ឃុំ​ក្រាំ​លាវ ក៏​ត្រូវ​បាន​ក្រុម​និស្សិត វាស់​ឲ្យ​ពួក​គាត់​ដែរ តែ​មក​ដល់​ពេល​នេះ ពួក​គាត់​មិន​ទាន់​បា​នប​ណ្ណ័​កាន់កាប់​នៅឡើយ​ទេ គឺ​បាន​ត្រឹមតែ​សាលា​កប​ត្រ​ប៉ុណ្ណោះ​។

បុរស​ជា​ជន​ពិការ​២​នាក់​បាន​ប្រាប់​ថា គាត់​បាន​ធ្វើ​ដីស្រែ​របស់​គាត់​តាំងពី​ឆ្នាំ​១៩៩១ មក​ដល់​ពេល​នេះ​មិន​ដែល​មាន​អ្នក​ណា​មក​ហាមឃាត់​អី​ឡើយ ក្រោយ​ពី​សម្តេច ចេញ​អនុសាសន៍ ឲ្យ​ក្រុម​និស្សិត ចុះ​វាស់វែង​មក ស្រាប់តែ​មាន​ក្រុម​មក​តវ៉ា​ថា​ជា​ដី​របស់​គេ​ទៅ​វិញ ហើយ​សុទ្ធតែ​ថ្នាក់​ឯកឧត្តម​ទៅ​ទៀត​។ ពួក​គាត់​ថា មន្ត្រី​សុរិយោដី​ស្រុក​រលាប្អៀរ លោក សួង សែ ប្រាប់​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ថា ថ្វីបើ​ក្រុម​និស្សិត​វាស់​មែន តែ​ដី​មាន​ទំនាស់​មិន​អាច​ចេញ​ប្លង់​ឲ្យ​ឡើយ​។

បងស្រី​ម្នាក់​ថា គាត់​ធ្វើស្រែ​នៅ​ទី​នេះ តាំងពី​ឆ្នាំ​១៩៨៥ តាំងពី​គាត់​នៅ​ក្រមុំ មក​ដល់​ពេល​នេះ​មាន​ទាំង​កូន មាន​ដល់​ទៅ​ចៅ​ទៀត ចុះ​ហេតុ អី​គាត់​ធ្វើស្រែ​ច្រើន​ឆ្នាំ​កន្លង​មក​មិន​ដែល​មាន​អ្នក​ណា​មក​ហាមឃាត់​គាត់​ឡើយ ទើបតែ​មក​មាននៅ​ពេល​នេះ​ទៅ​វិញ​។ ពាក់​ព​ន្ធ័​ដល់​បញ្ហា​នេះ លោក​ប្រធាន​ការិយាល័យ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ និង​ភូមិបាល​ស្រុក​រលាប្អៀរ លោក សួង សែ បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា រឿង​ពិត​វា​យ៉ាងនេះ​មែនហើយ ថ្វីបើ​ប្រជាពលរដ្ឋ​ទាំង​៧៧​គ្រួសារ មាន​សាលា​កប​ត្រ​វាស់វែង​ដោយ​ក្រុម​និស្សិត​ពិតមែន តែ​នៅ​ពេល​បិទ​ប្រកាស​បើ​គ្មាន​ការ​តវ៉ា​ទេ ទើប​ខាង​សុរិយោដី​ចេញ​ប​ណ្ណ័​កម្មសិទ្ធិ​ឲ្យ ប៉ុន្តែ​ពេល​បិទ​ប្រកាស មាន​ម្ចាស់​ដី​គេ​មក​តវ៉ា ទើប​ខាង​មន្ត្រី​ជំនាញ​ផ្អាក​ការ​ចេញ​ប​ណ្ណ័​ឲ្យ​។

ចំពោះ​ការ​ទៅ​បោះបង្គោល​ប៉ុន្មាន​ថ្ងៃមុន​នេះ គឺ​ដោយសារ ភាគី​ម្ខាង​ទៀត បាន​ស្នើ​សុំ​បោះបង្គោល​ដី​នៅ​តំបន់​នោះ ព្រោះ​ចង់​ដឹង​ថា ប្រជាពលរដ្ឋ​ណាខ្លះ ចេញ​មុខ​តវ៉ា​ថា​មាន​ដី ស្រែ​ធ្វើ​នៅ​ទីនោះ ហើយ​ប្រជាពលរដ្ឋ​ណាខ្លះ ដែល​គ្មាន​ដី ដើម្បី​មក​តទល់​ដោះស្រាយ​គ្នា​បញ្ចប់រឿង​។ ព្រោះ​បើ​មិន​ដូច្នេះ ខាង​ប្រជាពលរដ្ឋ​ក៏​មិន​បាន​ប្លង់​ដី ខាង​ភាគី​ម្ខាង​ទៀត ក៏​មិន​បាន​ប្លង់​ដី​ដែរ​។ ខាង​មុខ​នេះ ភាគី​ម្ខាង​ទៀត នឹង​មក​សុំ​ជួបជុំ ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ដើម្បី​សម្របសម្រួល​នឹង​ដោះស្រាយ​គ្នា​បញ្ចប់រឿង​៕