ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​តិរច្ឆាន ! កា.ប់​ឪពុក​បង្កើត​៤​ពូថៅ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កូនប្រុស​តិរច្ឆាន​ម្នាក់​បាន​កា.ប់​ប្រហារ​ឪពុក​បង្កើត​ខ្លួនឯង​៤​ពូថៅ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​បាន​ញាតិ​ជិតខាង​ជួយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល …

ខេត្តបាត់ដំបង ៖ កូនប្រុស​តិរច្ឆាន​ម្នាក់​បាន​កាប់​ប្រហារ​ឪពុក​បង្កើត​ខ្លួនឯង​៤​ពូថៅ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​បាន​ញាតិ​ជិតខាង​ជួយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​បឹង​ប្ញ​ស្សី ស្ថិត​ក្នុងភូមិ​ព្រះ​ធាតុ ឃុំ​របោះ​មង្គល ស្រុក​មោង​ប្ញ​ស្សី ។

បន្ទាប់​មក​កូនប្រុស​រូប​នោះ​បាន​រត់គេច​បាត់ ហើយ​ហេតុការណ៍​នេះ ក៏​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង នាំ​គ្នា​រត់​មក​ជួយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ តែ​ត្រូវ​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​ទៅ​ហើយ ។

ប្រភព​ឱ្យ​ដឹង​ថា ឪពុក​ដែល​ស្លាប់​ឈ្មោះ ពេជ្រ បឿន អាយុ​៦៥​ឆ្នាំ រីឯ​កូនប្រុស​ដៃដល់​ឈ្មោះ បឿន សុខ ហៅ អ៊ិ​ន សុខុម អាយុ​៤០​ឆ្នាំ (​ទើប​ចេញ​គុក​ពាក់ព័ន្ធ​ពី​បទ​មនុស្សឃាត​ដែរ​) បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​កាប់​ប្រហារ​ឪពុក​បង្កើត​ខ្លួនឯង​រួច ។ ទាំង​២​នាក់​រស់នៅ​ជាមួយ​គ្នា ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា ក្នុង​ករណី​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ច្បាស់​ពី​ជម្លោះ​រវាង​ឪពុក​និង​កូន​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ព្រោះ​កំឡុង​ពេល​កើតហេតុ គឺ​មាន​តែ​២​នាក់​ឪពុក​និង​កូនដៃ​ដល់​ប៉ុណ្ណោះ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​ជា​កូន​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។