ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប បន្ថែមមុខងារថ្មី “ទីតាំងការិយាល័យ បញ្ជី​បេក្ខជន​ឈរឈ្មោះបោះឆ្នោត  និងលទ្ធផលបោះ​ឆ្នោត” ​​នៅក្នុងកម្មវិធីទូរស័ព្ទដៃ NEC KH  ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភានេះ បានប្រកាសពី​ការបន្ថែមមុខងារថ្មី “ទីតាំងការិយាល័យ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត  និងលទ្ធផលបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ…

ភ្នំពេញ៖ គ.ជ.ប នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភានេះ បានប្រកាសពី​ការបន្ថែមមុខងារថ្មី “ទីតាំងការិយាល័យ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត  និងលទ្ធផលបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងកម្មវិធីទូរស័ព្ទដៃ NEC KH  របស់ គ.ជ.ប។

គជប បានប្រកាសថា ដើម្បីប្រើប្រាស់​មុខងារទាំង ៣ ខាងលើនេះបាន សាធារណជន ដែលមានកម្មវិធី App របស់គជប «NEC KH» ក្នុងទូរស័ព្ទដៃរបស់ខ្លួនរួចហើយ គឺគ្រាន់តែដំឡើងជំនាន់ថ្មី ( Update Version ) ជាការស្រេច។ ចំពោះអ្នកដែលមិនទាន់មានកម្មវិធី «NEC KH» ហើយចង់ទាញយកកម្មវិធីនេះ ប្រើប្រាស់ សុមចូលទៅកាន់ Play Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ឬ App Store សម្រាប់​ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយដោយស្វែងរកពាក្យ «NEC KH» រួចធ្វើការដំឡើង ជាការស្រេច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ