ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរ​មុខ​ផ្ទះ​សុខ​ៗ កង់​រថយន្ត​បោល​ទៅ​បុក​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ចំណាស់​ម្នាក់​ខណៈ​កំពុង​ឈរ​នៅ​មុខ​ផ្ទះ​សុខ​ៗ​ស្រាប់តែ​កង់​រថយន្ត​បោល​ទៅ​បុក​បណ្ដាល​ឲ្យ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៦ និង​២៥​ …

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ចំណាស់​ម្នាក់​ខណៈ​កំពុង​ឈរ​នៅ​មុខ​ផ្ទះ​សុខ​ៗ​ស្រាប់តែ​កង់​រថយន្ត​បោល​ទៅ​បុក​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៦ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្វាយដូនកែវ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

ប្រភព​សមត្ថកិច្ច​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ធុ​ច យុន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​រថយន្ត​បង្ក​ម៉ាក​អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ ពណ៌​បៃតង ពាក់​ស្លាក​លេខ​3A-2430 បើកបរ​ដោយ​ឈ្មោះ បូ វ​ណ្ណី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​កំពុង​ឈរ​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ខណៈនោះ​រថយន្ត​ខាងលើ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បាន​ដាច់​កង់​ខាង​មុខ​ខាងឆ្វេងរ​ត់ទៅ​បុក​ស្ត្រី​រង​គ្រោះ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​សន្លប់​និង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ក៏​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ទាំង​អ្នកបើកបរ​ទាំង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បញ្ជូន​ទៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​បាកាន​ដើ​ម្បើ​ដោះស្រាយ​ទៅ​តាម​ច្បាប់ ៕