ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ពេល​ចាប់ខ្លួន សោម ឯក ជួល​ម៉ូតូ​១៥​ដុល្លារ ទៅ​ភ្នំ​គូលែន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប៉ូ​​លិ​សក្រុង​ភ្នំពេញសហការ​ជាមួយ​ប៉ូលិ​ស​ខេត្ត​ បានឃាត់ខ្លួន​ទណ្ឌិត​ឈ្មោះ សោម ឯក ដែល​កម្លាំង​អនុរក្សដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូ​ស្ស៊ី

ខេត្តសៀមរាប ៖ ប៉ូ​​លិ​សក្រុង​ភ្នំពេញសហការ​ជាមួយ​ប៉ូលិ​ស​ខេត្ត​ បានឃាត់ខ្លួន​ទណ្ឌិត​ឈ្មោះ សោម ឯក ដែល​កម្លាំង​អនុរក្សដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូ​ស្ស៊ី ដោយ​មានការ​ធ្វេសប្រហែស ត្រូវ​បាន​ទណ្ឌិត​រត់​ចេញពី​មន្ទីរពេទ្យ កាលពី​ថ្ង​ទី​៨ ​ខែតុលា ចូល​មកសម្ងំលាក់ខ្លួន​ក្នុង​ខេត្តសៀមរាប ដោយស្នាក់​នៅក្នុងផ្ទះ​មិត្ត​ភក្តិ​ក្នុងខេត្ត​សៀម ស្ថិត​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

រហូតមក​ដល់​ថ្ងៃ​ចាប់ខ្លួន ខណៈ​ដែល​ទណ្ឌិត សោម ឯក ​បាន​ជួល​ម៉ូតូឌុប​តម្លៃ 15ដុល្លារ ដើម្បី​ជិះ​ទៅ​លេង​នៅ​ភ្នំ​គូលែន ។​ ការ​ឃាត់ខ្លួន​ទណ្ឌិត​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ​ថ្ងៃទី​២៦​ ខែតុលា​ ២០១៦នេះ ស្ថិត​នៅ​ចំណុច​លើ​ខ្នងភ្នំ​គូលែន កន្លែង​ទឹកធ្លាក់ ក្នុងភូមិ​ព្រះ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ទណ្ឌិត​ឈ្មោះ សោម ឯក បាន​នៅ​លើ​ខ្នងភ្នំ​គូលែន​ភ្លាម​ៗ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ ទៅ​ភ្នំពេញ​ នៅ​វេលា​ម៉ោង​ជាង​១១​ព្រឹក​ថ្ងៃខែដដែល​ ។

សូមរម្លឹកថា ទណ្ឌិត​ឈ្មោះ សោម ឯក ដែល​តុលាការ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​សរុប​៤៦​ឆ្នាំ​ ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​ជា​ច្រើន​ដូច​ជា​បង្កើត​រណសិរ្ស​ចលនា​កងទ័ព​ក្បាល​ខ្លា ការ​បង្កៃ​គ្រាប់បែក​ប៉ង​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​និង​ករណី​បង្កៃ​គ្រាប់បែក​នៅ​មុខ​ក្រសួងការពារជាតិ​ជាដើម​នោះ បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​អនុរក្ស​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ (PJ) បាន​នាំ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) កាលពី​យប់​ថ្ងៃ​ទី​០៨ តុលា ២០១៦ ។​

នៅ​ខែមករា ឆ្នាំ​២០០៩ ក្រោយ​ពី​ព្រឹត្តិការណ៍​បង្កៃគ្រាប់​បែក​ច្នៃ​នៅ​មុខ​ក្រសួងការពារជាតិ និង​ជិត​ទីស្តីការគណៈរដ្ឋមន្ត្រី លោក សោម ឯក  ដែល​មានឈ្មោះ​ហៅ​ជា​ច្រើន​ដូច​ជា ជា គឹ​ម​ហ៊ួ​ន ជា​អតីត​ទាហាន​ចូល​បំរើ​ការ​នៅ​ក្រសួងការពារជាតិ​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០០៣  ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ អំឡុង​ពេល​ចាប់ខ្លួន​នោះ សមត្ថកិច្ច​ក៍បាន​រក​ឃើញ​ជាតិ​ផ្សំ​គ្រឿងផ្ទុះ និង​ឯកសារ​ភ​ស្ថុ​តាង​ជា​ច្រើន​ទៀត ។ ជន​ឈ្មោះ សោម ឯក ក៍​ពាក់​ព័​ន្ឋ​នឹង​ការ​បង្កើត​ចលនា​កងទ័ព​រំដោះ​ក្បាល​ខ្លា ឬ រណសិរ្ស​រួបរួម​ជាតិ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ២០១០ សាលាដំបូង​រាជធានី​ភ្នំពេញ  បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ដាក់​បង្កៃ​គ្រាប់បែក​ច្នៃ បំផ្ទុះ​នៅ​មុខ​ក្រសួងការពារជាតិ និង​កែង​ច្រមុះជ្រូក ជិត​គណៈរដ្ឋមន្ត្រី ។

ក្នុង​សំណុំរឿង​បង្កៃ​គ្រាប់បែក​ច្នៃ​នេះ​ដែរ តុលាការ​បាន​ចោទប្រកាន់​លើ​ក្រុម​ជនសង្ស័យ​ចំនួន ៥ នាក់ រួម​មាន​៖ ទី​១ ឈ្មោះ សោម ឯក ហៅ ទី តូ ជា​មេខ្លោង​, ទី​២ ឈ្មោះ ភី សុ​វឹង​, ទី​៣ ឈ្មោះ ទ្បឹ​ក ប៊ុ​ន​ញៀន​, ទី​៤ ឈ្មោះ ពៅ វ​ណ្ណា​រ៉ា និង​ទី​៥ ឈ្មោះ ជា កឹ​ម​យ៉ា​ន ។  បុរស​ទាំង ៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីកន្លែង​ផ្សេង​ៗ​គ្នា កាលពី​ឆ្នាំ​២០០៩ ។

ក្រៅពី​សំណុំរឿង​ខាងលើ​នេះ បុរស​ជាប់ចោទ សោម ឯក និង​បក្សពួក ក៏​ជាប់ចោទ​ក្នុង​សំណុំរឿង​ជា​ច្រើន​ទៀត ចាប់តាំងពី​ឆ្នាំ​២០០៥ ដែល​រួម​មាន ការ​កេណ្ឌ និង​បណ្តុះបណ្តាល​ភេរ​វក អំពើ​ដាក់​គ្រឿងផ្ទុះ គ្រឿង​ប្រល័យ​នៅ​ទី​សាធារណៈ ការ​ផ្តល់​ប្រាក់​ក្នុង​អំពើ​ភេរវកម្ម បទ​សមគំនិត​ក្នុង​អំពើ​ប្លន់ និង​មនុស្សឃាត​គិត​ទុកជា​មុន​៕