ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ដេក​ជាមួយ​ស្រី​ខារ៉ាអូខេ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ យុវជន​វ័យក្មេង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​ក្នុងភូមិ​ដោម ឃុំ​បាក់​ស្នា …

ខេត្តកំពង់ធំ ៖ យុវជន​វ័យក្មេង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​ក្នុងភូមិ​ដោម ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍ ខណៈ​យុវជន​រូប​នោះ​ជិះ​ម៉ូតូ​ចេញពី​ដេក​ជាមួយ​ស្រី​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ចំណុច​អូរ​ឆ្អេះ ។

លោក​វរសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ទុ​យ វី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ច្បាស់លាស់ រស់នៅ​ភូមិ​ទូក​២ ឃុំ​គគីរ​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ស្រ៊ុ​ន ស្រេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភុ​មិ​ល្បើក ឃុំ​គគីរ​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ថា​បាន​បាត់​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ។

លោក​វរសេនីយ៍ត្រី កែ ក​ញ្ច​នា ឲ្យ​ដឹង​ទៀ​ថា កាលពី​យប់​ថ្ងៃ​ទី​២៥ តុលា ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ចោល​កៀន​ផ្ទះ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៦ តុលា ទើប​ដឹង​ថា​បាត់​ម៉ូតូ​ក៏​នាំ​គ្នា​ដើរ​រកតែ​រក​មិនឃើញ​ទេ ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​គគីរ​ធំ​ដើម្បី​ឲ្យ​ជួយ​រក ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​ម៉ែ​ន ។

ជនសង្ស័យ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា រូបគេ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​វ៉េវ​របស់​ជីតា​គេ​ជិះ ហើយ​ក៏​បាន​យក​ទៅ​បញ្ចាំ​បាន​លុយ​២០​ម៉ឺន​រៀល ដល់​យប់​២៥ ខែតុលា ឆ្នាំ​២០១៦ ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ទុក​ចោល​នៅ​សំ​យ៉ាប​ផ្ទះ​ជិះ​ទៅ​ដេក​ជាមួយ​ស្រី​ខា​រ៉ា​អូរ​ខេ​មួយ​កន្លែង​នៅ​ចំណុច​អូរ​ឆ្អេះ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក រហូត​ដល់​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​២៦ ខែតុលា ទើប​ជិះ​ម៉ូតូ​ចេញ​មក​វិញ​ដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួច ម៉ូតូ​ក៏​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕