ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោចក្រយានយន្ដ​នៅ​តែ​ជា​ជម្រើស​ខ្ពស់​ សម្រាប់​ប្រជាជន​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាជន​ខ្មែរ​ទូទៅ​នៅ​តែ​ជ្រើសរើស​ម៉ូតូ​ជា​យានជំនិះ​ដ៏​គាប់ប្រសើរ​ សម្រាប់​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ផ្សេង​ៗ ។ ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​បាន​នាំ​ចូល​ម៉ូតូ​ពី​បរទេស​រាប់​ម៉ឺន​គ្រឿង ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ប្រជាជន​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ ។

រាជធានី​ភ្នំពេញ ៖ ប្រជាជន​ខ្មែរ​ទូទៅ​នៅ​តែ​ជ្រើសរើស​ម៉ូតូ​ជា​យានជំនិះ​ដ៏​គាប់ប្រសើរ​ សម្រាប់​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ផ្សេង​ៗ ។ ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​បាន​នាំ​ចូល​ម៉ូតូ​ពី​បរទេស​រាប់​ម៉ឺន​គ្រឿង ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ប្រជាជន​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ ។

តាម​តួលេខ​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ម៉ូតូ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ មាន​ចំនួន​៣៨០.៦២៥​គ្រឿង ។ បើ​សរុប​ម៉ូតូ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន តាំងពី​ដើម​រហូត​ដល់​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០១៦​កន្លង​មក មាន​ចំនួន​៣.០៩៩.៤៨២៨​គ្រឿង មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

តួលេខ​នេះ ​សបញ្ជាក់​ថា កម្ពុជា​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​លើ​ឧស្សាហកម្ម​ម៉ូតូ ដែល​ជា​ជម្រើស​សម្រាប់​យានជំនិះ​របស់​ប្រជាជន ។ ក្នុង​នោះ​ម៉ូតូ​ហុងដា​ឌ្រី​ម ដែល​បាន​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន អិន​.​ស៊ី​.​អិ​ច ហុងដា អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព និង​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន ។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ឯ​ពិធី​សម្ពោធ​ហុងដា​ឌ្រី​ម ស៊េរី​ថ្មី ឆ្នាំ​២០១៧ កាលពី​ពេល​ពី​ថ្ងៃ​ទី​២០ តុលា កន្លង​ទៅ លោក បេន គា​ស្រ៊ី​ថា​ណា​កន ប្រធាន​ក្រុមហ៊ុន អិន​.​ស៊ី​.​អិ​ច ហុងដា បាន​ឲ្យ​ដឹង​ថា មិន​ថា​កាលៈទេសៈ​ណា​ទេ ប្រជាជន​កម្ពុជា​នៅ​តែ​គាំទ្រ និង​ផ្ដល់​ទំនុកចិត្ត​លើ​ម៉ូតូ​ហុងដា​ឌ្រី​មយ៉ាង​ខ្លាំង​តាំងពី​ដើម​រៀង​មក ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ « ម៉ូតូ​ហុងដា​ឌ្រី​ម នៅ​តែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​យើង​បាន​នាំ​ចូល​រាប់​ម៉ឺន​គ្រឿង​មក​ចែកចាយ​នៅ​កម្ពុជា ហើយ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រជាជន​ខ្មែរ​នៅ​តែ​បន្ដ​ការ​គាំទ្រ​ម៉ូតូ​ហុងដា​ឌ្រី​ម​គ្រប់​ស៊េរី​ជា​បន្ដបន្ទាប់​ទៀត » ។

លោក​បន្ដ​ថា ៖ « ជា​រៀង​រាល់​ឆ្នាំ បើ​និយាយ​ពី​បរិមាណ​លក់​នៅ​កម្ពុជា​វិញ គឺ​យើង​មិន​អាច​ប្រៀបធៀប​នឹង​ទីផ្សារ​នៅ​ប្រទេស​ថៃ​បាន​ទេ ដោយហេតុ​ថា ប្រជាជន​ខ្មែរ​មាន​ចំនួន​តិច​ជាង​ប្រជាជន​ថៃ តែ​កម្ពុជា​បាន​នាំមុខ​ទីផ្សារ​នៅ​ប្រទេស​ឡាវ​យ៉ាងច្រើន » ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ហុងដា​ឌ្រី​ម ផលិត​ឡើង​មាន​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​អតិថិជន​គ្រប់​វ័យ និង​មានគុណ​ប្រយោជន៍​ជា​ច្រើន​ដែល​នាំ​មក​នូវ​ផាសុកភាព និង​ភាព​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ដូច​ជា ម៉ាស៊ីន​ខ្លាំង ការ​សន្សំ​សំចៃ​សាំង និង​ភាព​ជាប់​ធន់​លើ​គ្រប់​ស្ថានភាព​ផ្លូវ ដែល​ធ្វើ​ឲ្យ​ហុងដា​ឌ្រី​ម​ក្លាយជា​ម៉ូតូ​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ទីផ្សារ និង​បន្ដ​រក្សា​កេរ្ដិ៍ឈ្មោះ​របស់​ខ្លួន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

គួររំលឹក​ថា កាលពី​ថ្ងៃ​ទី​២០ តុលា កន្លង​ទៅ ក្រុមហ៊ុន អិន​.​ស៊ី​.​អិ​ច ហុងដា ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​ម៉ូតូ​ម៉ាក​HONDA នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ បាន​បើក​ទំព័រ​សករាជ​ថ្មី​មួយទៀត​សម្រាប់​ឧស្សាហកម្ម​ម៉ូតូ ដោយ​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ថ្មី​ឆ្នាំ​២០១៧ ក្រោម​គោល​គំនិត «​តារា​រះ​ថ្មី​» ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ៕