ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ទិញ​លក់​-​មាស ទិញ​ប៉ះ​ចំ​មាស​ចោរលួច​គេ​ពី​បាត់ដំបង ផ្អើល​ពេញ​ផ្សារ​ប៉ា​ហ៊ី

1 ឆ្នាំ មុន
  • ប៉ៃលិន

ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្អើល​ឆោឡោ​ពេញ​ផ្សារ ខណ​:​ពេល​ឃើញ​ក្រុម​មន្ត្រី​នគរបាល​នាំ​ជនសង្ស័យ​ម្នាក់ ដែល​បាន​លួច​គ្រឿងអលង្ការ​ពី​ខេត្តបាត់ដំបង យក​ទៅ​លក់ដូរ​នៅ​តូប​មួយ​ចំនួន ក្នុង​ផ្សារ​ប៉ៃលិន​។ បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន កម្លាំង​នគរបាល​បាន​នាំ​ជនសង្ស័យ​មក​ឱ្យ​ចង្អុលបង្ហាញ​នៅ​កន្លែង​តូប​លក់​មាស ស្រាប់តែ​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្អើល​ឆោឡោ​ពេញ​ផ្សារ ខណ​:​ពេល​ឃើញ​ក្រុម​មន្ត្រី​នគរបាល​នាំ​ជនសង្ស័យ​ម្នាក់ ដែល​បាន​លួច​គ្រឿងអលង្ការ​ពី​ខេត្តបាត់ដំបង យក​ទៅ​លក់ដូរ​នៅ​តូប​មួយ​ចំនួន ក្នុង​ផ្សារ​ប៉ៃលិន​។ បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន កម្លាំង​នគរបាល​បាន​នាំ​ជនសង្ស័យ​មក​ឱ្យ​ចង្អុលបង្ហាញ​នៅ​កន្លែង​តូប​លក់​មាស ស្រាប់តែ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ផ្អើល​ឆោឡោ​ចោមរោម​មើល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ​មើល​តែ​ម្តង​។

ហេតុការណ៍​នគរបាល​នាំ​ចោរ​ជនជាតិ​ថៃ ទៅ​ចង្អុលបង្ហាញ​តូប​លក់​មាស​អាជីវករ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​នគរបាល បានឱ្យ​ដឹង​ថា ៖ ជនសង្ស័យ​មានឈ្មោះ ថា​វី ណ​ង​នុ​ត ហៅ​មូ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ថៃ មានស្រុក​កំណើត​ប្រទេស​ថៃ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ នៅ​ប្រទេស​ថៃ ក្រោយ​ចេញពី​ពន្ធនាគារ​ក៏​ឆ្លង​ដែន​មក​ធ្វើ​សកម្មភាព​លួច​ជា​បន្តបន្ទាប់ នៅ​តាម​ព្រំដែន​ខេត្តបាត់ដំបង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន ដូច​ជា​គ្រឿងអលង្ការ គ្រឿងមាស គ្រឿង​ពេជ្រ និង​គ្រឿង​ត្បូង ព្រមទាំង​ថវិកា​យ៉ាងច្រើន​នៅ​ស្រុក​រតន​មណ្ឌល និង​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ដោយ​បន្ទាប់​ពី​សួរនាំ ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​យក​របស់​ទាំងនោះ មក​លក់ដូរ​នៅ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ទើប​កម្លាំង​នាំ​ទៅ​ឱ្យ​បង្ហាញ​នៅ​ទីតាំង​លក់​មាស ឈាន​ដល់​សួរនាំ​អាជីវករ​បន្ថែម​ទៀត​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ៖ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​) កាលពី​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ លេខ​៦០ ក្រុម​ទី​០៧ ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ជនសង្ស័យ​ខាងលើ​បាន​ចុះ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ផ្សារ ប៉ា​ហ៊ី​តូប លេខ​០៦E ដែល​មាន​ម្ចាស់​ឈ្មោះ ច័ន្ទ ឡាវ និ​ឡា​វណ្ណ (​ទទួលផល​ចោរកម្ម​) ដោយ​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ​ប៉ា​ហ៊ី​ត្បូង និង​កម្លាំង​ប៉ុស្តិ៍​នគរបាល សង្កាត់​ប៉ៃលិន​។

ក្រោយ​បាន​ពិនិត្យ​ជាក់ស្តែង ឃើញ​មាន​ចិ​ញ្ជៀ​ន (​លោហៈធាតុ​ពណ៌​លឿង​) ចំនួន​០១​វង់ និង​គ្រឿង​មួយ​ចំនួន​ទៀត ដោយ​មិនដឹង​ទៅ​ណា (​ម្ចាស់​តូប​មិន​ព្រម​ឆ្លើយ​)​។ ចំណែក​តូប​មួយទៀត បាន​បិទទ្វារ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ រហូត​ដល់​វេលា​ម៉ោង​០៤​និង​៤០​នាទី​រសៀល ដោយ​បាន​នាំ​ម្ចាស់​តូប​ឈ្មោះ ច័ន្ទ ឡាវ និ​ឡា​វណ្ណ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​អាជីវករ ទីលំនៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ស្រង់​សាវតា​ជាតិ និង​បាន​នាំ​ខ្លួន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​នីតិវិធី​។

គួររំលឹកថា ៖ បង្ហាញមុខ​ចោរ​ជនជាតិ​ថៃ​ដែល​ពូកែ​ល្បីល្បាញ​ដើរ​គាស់​ផ្ទះ​ពលរដ្ឋ​ដ៏​កក្រើក​ស្រុក​បាណ​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ