ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ពុល​ងាប់​អស់​10​ក្បាល​ ម្ចាស់​គោ​ប្ដឹង​យួនឱ្យ​សង

7 ឆ្នាំ មុន

ខេត្តកំពត ៖ គោ​ដែល​ពុល​ថ្នាំ​កណ្ដុរ​យួន​ងាប់​ជា​បន្តបន្ទាប់​ចំនួន​៦​ក្បាល​ម​ន្ល​ង​មក រហូត​មក​ដល់​ពេល​នេះ គឺ​ងាប់​បន្ត​រហូត​ដល់​១០​ក្បាល​ទៅ​ហើយ ។ ម្ខា​ស់​គោ​កាលពី​ព្រឹក​ថ្ងៃ​ទី​

ខេត្តកំពត ៖ យួន​ដែល​ជួល​ដី​កសិករ​ខ្មែរ ពង្រាយ​ថ្នាំ​កណ្តុរ​តាម​ភ្លឺស្រែ គោខ្មែរ​ស៊ី​ងាប់​អស់​6​ក្បាល​ក​ន្ល​ង​មក រហូត​មក​ដល់​ពេល​នេះ គឺ​ងាប់​បន្ត​រហូត​ដល់​១០​ក្បាល​ទៅ​ហើយ ។ ម្ខា​ស់​គោ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ត្នោត​ចុង​ស្រង់ ប្ដឹង​ពី​ឈ្មោះ ញ៉ឺ​ង សាង និង​ប្រពន្ធ​ឈ្មោះស្រី អុក ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ញ៉​សាត់ ស្រុក​យ៉ាង​ថា​ន់ ខេត្ត​កៀង​យ៉ាង ប្រទេស​វៀត ណាម ដែល​បាន​មក​ជួល​ដីស្រែ​ពី​កសិករ​ខ្មែរ​នៅ​ឃុំ​រំដេង ស្រុក​គិរីវង់ ខេត្តតាកែវ ថា​បាន​យក​អង្ករ ​និង​ស្រូវ​លាយ​ជាមួយ​ថ្នាំ​កណ្ដុរ​ដើរ​ដាក់​តាម​ភ្លឹ​ស្រែ ធ្វើ​ឱ្យ​គោ​គាត់​ដើរ​ស៊ី​ស្មៅ​នៅ​ទីនោះ​ពុល​ងាប់​នៅ​នឹង​កន្លែង​ចំនួន​៦​ក្បាល កាលពី​រសៀល​ថ្ងៃ​ទី​២១ តុលា កន្លង​ទៅ​នេះ ។

ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​ គេ​មិន​បានឃើញ​អាជ្ញាធរ​ស្រុក​គិរីវង់​ចុះ​ពិនិត្យ​ទេ មាន​តែ​អ្នកកាសែត​៣-៤​នាក់ នគរបាល​វរ​សេនា​តូច​លេខ​៦០១ ​ការពារ​ព្រំដែន​គោក​ខេត្តកំពត និង​យោធា​ការពារ​ព្រំដែន​ខេត្តកំពត​ប៉ុន្មាន​នាក់ ប៉ុណ្ណោះ​ដែល​ចុះ​មក​មើល ។ ពេល​នោះ​ម្ចាស់​គោ​និង​សាច់ញាតិ​បាន​ប្រមូល​គោ​ទាំង​ងាប់​ទាំង​រស់​មិន​ទាន់​ដាច់ខ្យល់​យក​មក​ដល់​ផ្ទះ​ក៏​ងាប់​អស់​ចំនួន​៤​ក្បាល​ទៀត។

លោកឡុ​ង សូ​យ អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ត្នោត​ចុង​ស្រង់ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ត្រូវជា​ម្ចាស់​គោ​១០​ក្បាល​ ដែល​ពុល​ងាប់​នោះ​ បាន​និយាយ​ថា គាត់​ចិញ្ចឹម​គោ​ទាំងអស់​២១​ក្បាល ហើយ​ដី​ដែល​ជនជាតិ​វៀតណាម​មក​ជួល​ធ្វើស្រែ​នោះ​ជា​ស្រូវពង្រោះ​ទេ​មិន​ទាន់​ដុះ​ស្រូវ​ផង ទើប​គាត់​លែងគោ​ឱ្យ​ដើរ​ស៊ី​ស្មៅ​ធម្មតា មិន​នឹក​ស្មានថា​ជួប​បញ្ហា​អាក្រក់​បែបហ្នឹង​សោះ ។

លោក ង៉ែត ធូ ប្រធាន​ពេទ្យ​សត្វស្រុក​បន្ទាយមាស បាន​ប្រាប់​ឲ្យ​ដឹង​ថា កុំ​តែ​បាន​ពេទ្យសត្វ​ជួយ​ចាក់​ថ្នាំបន្សាប​ជាតិពុល​ទាន់​ពេល​កុំ​អី​គោ​ទាំងនេះ​ងាប់​ទាល់តែ​អស់ ។ លោក បញ្ជាក់​ថា គោ​ដែល​បាន​ពុល​ថ្នាំ​កណ្ដុរ​ងាប់​នោះ​មាន​ចំនួន​១០​ក្បាល​ហើយ ។ លោក​វរសេនីយ៍ត្រី ទន់ រ៉ូ អធិការ​នគរបាល​ស្រុក​បន្ទាយមាស​ដែល​ទើបតែ​ចូល​កាន់​តំណែង​ថ្មី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដីស្រែ​ដែល​ដាក់​ថ្នាំ​កណ្ដុរ​បណ្តាល​ឱ្យ​ពុល​គោ​ងាប់​នោះ គឺ​នៅ​ភូមិសាស្ត្រ​ស្រុក​គិរីវង់​ទេ តែ​ម្ចាស់​គោ​នៅ​ក្នុងស្រុក​បន្ទាយមាស ។

លោក​បន្ត​ថា ម្ចាស់​គោ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ស្រុក​ហើយ​តែ​សំណុំរឿង​មិន​ទាន់​ដល់​ដៃ​លោក​នៅឡើយ​ទេ ៕