ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវធ្វើតេស្ត​រកកូវីដ ពេលមកដល់ព្រលានយន្តហោះ​ភ្នំពេញ នៅយប់នេះ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អំឡុងពេលឈប់សំចត នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងដំណើរវិលត្រឡប់​មកពី​ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីរសៀលម៉ោងជិត ២ ម៉ោងនៅកម្ពុជា សម្តេចតេជោ…

ភ្នំពេញ៖ អំឡុងពេលឈប់សំចត នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងដំណើរវិលត្រឡប់​មកពី​ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីរសៀលម៉ោងជិត ២ ម៉ោងនៅកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជាសំឡេង​ជូនជនរួមជាតិ។

តាមសម្តេចតេជោ ដោយសារតែអាកាសធាតុមិនល្អ យន្តហោះ ត្រូវហោះយឺតជាងការគ្រោងទុក ដោយពីមុន​គ្រោងថា នឹងមកដល់ភ្នំពេញ នៅម៉ោង ៤ និង ៣០នាទីរសៀល ថ្ងៃអាទិត្យ ទី១៥ឧសភានេះ តែដោយសារតែ​អាកាសធាតុមិនល្អ យន្តហោះរបស់សម្តេច នឹងមកដល់ភ្នំពេញ អំឡុងម៉ោង ៧យប់នេះ។​

ជាមួយនឹងប្រសាសន៍ខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្តេច និងគណៈប្រតិភូ​ជាន់ខ្ពស់​របស់រាជរដ្ឋាភិបាល ដែលវិលត្រឡប់​មកពីកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន គឺនៅ​ពេល​មក​ដល់ព្រលានយន្តហោះ​ភ្នំពេញ នៅយប់នេះ សម្តេច និងគណៈប្រតិភូ នឹង​ត្រូវធ្វើតេស្ត រកមេរោគកូវីដ១៩ ទោះបីជារាជរដ្ឋាភិបាល បានសម្រេចលើកលែងការធ្វើតេស្ត​ក៏​ដោយ។

សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា ធ្វើដូច្នេះ ដើម្បីធានាសុវត្ថិភាព សម្រាប់ក្រុមគ្រួសារ ដោយសារតែយើង​ បានចេញពីទីកន្លែង​ ដែលមានការឆ្លងកូវីដច្រើននៅឡើយ។ ដូច្នេះការធ្វើតេស្ត នៅព្រលានយន្តហោះ ពេល​សម្តេច និងគណៈប្រតិភូ អញ្ជើញដល់នៅយប់នេះ គឺ​ជា​ការ​ចាំបាច់​។

យ៉ាងណាក៏ដោយ តាមការគ្រោងទុក នៅពេលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​​កម្ពុជា អញ្ជើញ​មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមានថ្នាក់ដឹកនាំកំពូលៗ រង់ចាំ​ទទួល​ស្វាគមន៍​សម្តេច​តេជោ ជាមិនខាន។ ក្នុងនោះ រួមមាន សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនទៀត៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ