ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ចោរ​ជនជាតិ​ថៃ​ដែល​ពូកែ​ល្បីល្បាញ​ដើរ​គាស់​ផ្ទះ​ពលរដ្ឋ​ដ៏​កក្រើក​ស្រុក​បាណ​ន់

1 ឆ្នាំ មុន
  • បាត់ដំបង

ជនជាតិ​ថៃ​ម្នាក់ ដែល​ល្បីល្បាញ​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ រួច​ចូល​លួច​យក​ទ្រព្យ​សម្បត្តិ​ដ៏​កក្រើក​នៅ​ក្នុង​អាណា​ចក្រ​​ឃុំ​ស្នឹង ស្រុក​បាណ​ន់ និង​ស្រុក​ដទៃ​ទៀត ហើយ​ត្រូវ​បាន​

ខេត្តបាត់ដំបង ៖ ជនជាតិ​ថៃ​ម្នាក់ ដែល​ល្បីល្បាញ​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ រួច​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ដ៏​កក្រើក​នៅ​ក្នុង​អាណាចក្រ​ឃុំ​ស្នឹង ស្រុក​បាណ​ន់ និង​ស្រុក​ដទៃ​ទៀត ហើយ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​នោះ ពេល​នេះ​ត្រូវ​បាន​បង្ហាញមុខ ដើម្បី​ឱ្យ​មហាជន​បាន​ស្គាល់ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ មុន​ពេល​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

តាម​រយៈ​របាយការណ៍​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ជនសង្ស័យ​ម្នាក់​នេះ​មានឈ្មោះ ថា​វី ណ​ង​នុ​ត ហៅ មូ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​បាង​កាក់​ធុម ខេត្ត​ភិ​ស្នុ​លោក ប្រទេស​ថៃ​។ ប៉ុន្តែ​ចោរ​អន្តោរ​ប្រវេ​សរូប​នេះ បាន​ចូល​មក​ស្នាក់​នៅ​គ្មាន​ច្បាប់ទម្លាប់​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​០៥​ឆ្នាំ​កន្លង​មក​ហើយ គឺ​ស្នាក់​នៅ​ភូ​មិច​ម្លា​ងរ​ម៉ាំង​ក្រោម ឃុំ​អូរ​សំ​រល ស្រុក​សំឡូត ដែល​បាន​ប្រពន្ធ​ជនជាតិ​ខ្មែរ​នៅ​ទី​នេះ ដោយ​ប្រកប​មុខរបរ​ធ្វើ «​ចោរ​»​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ ផ្ទាល់ ក្រោម​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត បាន​និយាយ​ថា ជនសង្ស័យ​ម្នាក់​នេះ ត្រូវ​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ដល់​ត្រង់​ចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ពោល​គឺ​បន្ទាប់​ពី​កំពូល​ចោរ​គាស់​ផ្ទះ​ឆ្លង​ប្រទេស​រូប​នេះ ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ពលរដ្ឋ​ម្នាក់​កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន​នេះ នៅ​ក្នុង​ទឹកដី​ឃុំ​ស្នឹង ស្រុក​បាណ​ន់​។

លោក​បាន​ប្រាប់​ថា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​នាំ​យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ជន​នេះ​បាន​សារភាព​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​គេ​មែន គឺ​ធ្វើ​បាន​ចំនួន​០២​លើក​។

បើ​តាម​របាយការណ៍​ដែល​បាន​ស្រង់​ចម្លើយ​សារភាព​របស់​ជនជាតិ​សៀម​ម្នាក់​នេះ ជនសង្ស័យ​ឈ្មោះ ថា​វី ណ​ង​នុ​ត ហៅ មូ បាន​សារភាព​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គេ ចូល​លួច​ទ្រព្យសម្បត្តិ​បាន​ចំនួន​០២​លើក​។ ដោយ​លើក​ទី​១ នៅ​យប់​ថ្ងៃ​ទី​១៩ ខែមេសា នៅ​ចំណុច​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឆោម សំអាត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។ ហើយ​ជន​រង​គ្រោះ​បាត់បង់ ខ្សែ​.​ក​មាស​០៥​ជី បន្ដោង​មាស​០៥​ជី កងដៃ​ប្លា​ទី​ន​០៥​ជី ខ្សែ​.​ក​ប្លា​ទី​ន​០៤​ជី ចិញ្ចៀន​ប្លា​ទី​ន​ដាំ​ត្បូង​០១​វង់ ចិញ្ចៀន​ប្លា​ទី​ន​ស្នាយ​០១​វង់ ចិញ្ចៀនពេជ្រ​០១​តំលៃ​២,៨០០​ដុល្លារ ប្រាក់​ដុល្លា​ចំនួន​២០០​ដុល្លារ និង​ប្រាក់​ខ្មែរ​ចំនួន​១០​ម៉ឺន​រៀល​។

ចំណែក​លើក​ទី​២​វិញ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៥ ខែឧសភា នៅ​ចំណុច​ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សាន សុខា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​អា​ជីករ​លក់​សាច់​ជ្រូក​។ ហើយ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ៖ ខ្សែ​.​ក​មាស​០១​តម្លឹង ខ្សែដៃ​មាស​០១​តម្លឹង ចិញ្ចៀនមាស​០៥​ជី ប្រាក់​ខ្មែរ​ចំនួន​៥,៣​លាន​រៀន និង​ប្រាក់​ដុល្លារ​ចំនួន​១,០៥០​ដុល្លារ​។

ក្រៅពី​នេះ ជនសង្ស័យ​ខាងលើ​នេះ មិន​បាន​ឆ្លើយ​ទទួលស្គាល់​ថា ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ទេ​។ ដូច​ជា ករណី​គាស់​ផ្ទះ​គ្រូពេទ្យ​ម្នាក់​ឈ្មោះ ម៉េ​ង គឹ​ម​ហួយ រស់នៅ​ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា កន្លង​ទៅ​នេះ ដែល​បាត់បង់​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ តែ​ជន​នេះ​បាន​បដិសេធ​ថា «​ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គ្រូពេទ្យ​នេះ​ទេ​»​។

ប៉ុន្តែ​បើ​តាម​ប្រវត្តិ​សង្ខេប​ជនជាតិ​ថៃ​ឈ្មោះ ថា​វី ណ​ង​នុ​ត ហៅ មូ ដែល​សមត្ថកិច្ច​ធ្លាប់​តាម​កំណត់​ជា​មុខសញ្ញា «​ចោរ​» គាស់​ផ្ទះ និង​ធ្លាប់​ចាប់ខ្លួន​បាន​ម្ដង​ផង​នោះ គឺ​កាល​ដើម​ឡើយ ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កំណើត​ខ្លួន​រយៈពេល​០២​ឆ្នាំ ពី​បទ «​ចោរកម្ម​»​។ ប៉ុន្តែ​ក្រោយ​ចេញពី​ពន្ធនាគារ ជន​នេះ​បាន​ឆ្លង​ដែន​មក​រស់នៅ​ស្រុក​ខ្មែរ តាម​រយៈ​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន​ស្របច្បាប់​។

បើ​តាម​សមត្ថកិច្ច បាន​និយាយ​ថា ការ​ស្នាក់​នៅ​ក្នុងស្រុក​ខ្មែរ​របស់​ជនជាតិ​ថៃ​ម្នាក់​នេះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បាន​ចាប់ផ្ដើម​មាន​បក្សពួក​ជា​ជនជាតិ​ខ្មែរ ដែល​មាន​សមាសភាព​សុទ្ធតែ​ជា​មុខសញ្ញា «​ចោរ​» ហើយ​ជំនាញ​ពួក​គេ គឺ​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង ដែល​កាលនោះ ក្រុម​នេះ​មាន​រថយន្ត​ជិះ​ធ្វើ​សកម្មភាព​ទៀត​ផង​។ កាលពី​ពេល​កន្លង​ទៅ លោក​ចោរ​សៀម​ម្នាក់​នេះ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្ដង ក្នុង​បទល្មើស​គាស់​ផ្ទះ​នេះ តែ​កាលនោះ ជន​នេះ​បាន​រត់​រួច​ផុត​ពី​ដៃ​សមត្ថកិច្ច​វិញ និង​បាន​គេចខ្លួន​បាត់​ដំណឹង​ឈឹង​រហូត​មក ខណៈ​ពេល​សមត្ថកិច្ច​បាន​តាម​ស៊ើប​រកមុខ​ជន​នេះ​រហូត​ដែរ​។

ប៉ុន្តែ​បើ​ទោះជា​ជន​នេះ បាន​ព្យាយាម​រត់គេច​ខ្លួន​ពូន​អាត្មា​យ៉ាងណា​ក្ដី បន្ទាប់​ពី​មាន​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បាណ​ន់ កាលពី​ថ្ងៃ​ទី​០៥ ខែឧសភា នេះ និង ក្រោយ​ពី​ជន​រង​គ្រោះ​បង្អុ​ល​បង្ហាញ​ពី​ភិនភាគ​នៃ​ជនល្មើស ទើប​មន្ត្រី​ការិយាល័យ​ជំនាញ ដាក់​ការ​សង្ស័យ​ភិនភាគ​ខាងលើ​នេះ ទៅ​លើ​លោក​ចោរ​ជនជាតិ​សៀម​ម្នាក់​នេះ ដែល​មន្ត្រី​ជំនាញ​ធ្លាប់​ចាប់ខ្លួន​បាន​ម្ដង​។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជា​រឿយ​ៗ​ជនជាតិ​ថៃ​ម្នាក់​នេះ តែងតែ​ដើរ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​តែ​ម្នាក់​ឯង ក្រោយ​ពី​បែក​ហ្វូង​។ ហើយ​កម្លាំង​របស់​លោក​បាន​ធ្វើការ​ស៊ើបអង្កេត​ជា​ប្រចាំ ដើម្បី​ស្វែងរក​ទីជម្រក​ដែល​ជន​នេះ​លាក់ខ្លួន រហូត​លេច​ភិនភាគ​ជន​នេះ​ធ្វើ​សកម្មភាព​ចុង​ក្រោយ ទើប​យើង​ស្រាវ​ជ្រារ​រហូត​ឃាត់ខ្លួន​ជន​នេះ​បានជា​ថ្មី​ម្ដងទៀត​។ យ៉ាងណា​ក៏​ដោយ ជន​នេះ​បាន​សារភាព​ទទួលស្គាល់​នូវ​ទ​ង្វើ​របស់​ខ្លួន​ហើយ​។ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ