ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ខ្លាំងៗ​ ពីស្នង​ការ​ដ្ឋានខេត្ត​មណ្ឌលគិរី

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មហាជន​រស់នៅ​ខេត្តមណ្ឌលគិរី ដែល​និយម​លេង​បណ្តាញ​សង្គម ​Facebook កំពុង​មានការ​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង ក្រោយ​មាន​គណនី​មួយ​ឈ្មោះអេ​ឡិច ច​ន្ទ្រា បាន​បង្ហោះ​ព័ត៌មាន​ជា​ច្រើន​ថា ថ្នាក់ដឹកនាំ​ខេត្ត​មាន​ជាប់​ពាក់​ព័ន្ធនឹង​រឿងអាស្រូវ​ពុក​រលួយ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​លោក​តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក៏​ត្រូវ​បាន​គណនី​មួយ​នេះ បង្ហោះ​សារ​ច្រើន​ជាង

ខេត្តមណ្ឌលគិរី ៖ មហាជន​រស់នៅ​ខេត្តមណ្ឌលគិរី ដែល​និយម​លេង​បណ្តាញ​សង្គម ​Facebook កំពុង​មានការ​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង ក្រោយ​មាន​គណនី​មួយ​ឈ្មោះអេ​ឡិច ច​ន្ទ្រា បាន​បង្ហោះ​ព័ត៌មាន​ជា​ច្រើន​ថា ថ្នាក់ដឹកនាំ​ខេត្ត​មាន​ជាប់​ពាក់​ព័ន្ធនឹង​រឿងអាស្រូវ​ពុក​រលួយ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​លោក​តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក៏​ត្រូវ​បាន​គណនី​មួយ​នេះ បង្ហោះ​សារ​ច្រើន​ជាង​គេ ដោយ​បាន​ចោទប្រកាន់​លោក​ថា បាន​ប្រ​ព្រឹ​ត្តឹ​អំពើ​ពុក​រលួយ​ជា​ច្រើន​ករណី ​។

ឆ្លើយ​តប​នឹង​​ការ​ចោទ​ប្រកាន់​របស់​ម្ចាស់គណនី​ឈ្មោះអេ​ឡិច ច​ន្ទ្រា ទំព័រ ​Facebook​ ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គិរី បាន​ចេញផ្សាយ​ព័ត៌មាន​បំភ្លឺ​កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៦ តុលា ២០១៦ ថា​«​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​ម្ចាស់​គណនី​ហេ្វ​ស​ប៊ុ​ក ឈ្មោះអេ​ឡិច ច​ន្ទ្រា (Link=> https://www.facebook.com/profile.php​?​id=100004689496574 ) ដែល​គណនី​ឈ្មោះ​នេះ​បាន Post ព័ត៌មាន​នៅ​ក្នុង​គណនី​របស់​ខ្លួន​ដោយ​និយាយ​ថា ​«​វិញ្ញាសារ​ប្រលង​មហា​ស្រួល​» ទោះជា​វិញ្ញាសារ​ប្រលង​មហា​ស្រួល​យ៉ាងណា​ក៏​ដោយ​ ក៏​ប្រលង​ចូល​ស្នងការដ្ឋាន​មណ្ឌលគិរី​មិន​ជាប់​ដែរ​សំខាន់​មាន​លុយ​អោយ​ជាប់​ភ្លាម ពួក​នេះ​ស៊ីសំណូក​ចាប់ពី​វាស់កំពស់​ឡើង​ក្នុង​ការិយាល័យ​បុគ្គលិក​ជាដើម​ ។​ អយុត្តិធម៌​សំរាប់​អ្នក​គ្មាន​លុយ គ្មាន​ខ្សែ​អយុត្តិធម៌​សម្រាប់​អ្នក​ម្ចាស់​ស្រុក​ប្រលង​មិន​ជាប់ អយុត្តិធម៌​សម្រាប់​កូន​ជនជាតិ តើ​នេះ​គេ​ហៅ​ថា​ពុក​រលួយ ឬ ស្អុយរលួយ?​ តើ​វាសនា​ប្រទេស​ជាតិ​នឹង​ទៅ​ជា​យ៉ាងណា?»​។

សេចក្តី​បំភ្លឺ​បាន​បន្ត​ថា​ «​ជាង​នេះ​ទៅ​ទៀត ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរីសង្កេត​ឃើញ​ថា គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​ស​រ​សេរ​ព័ត៌មាន​បំផុសបំផុលចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុង​ការ​ចេញផ្សាយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម វាយប្រហារ​ទៅ​លើ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ គ្រប់​ជាន់ថ្នាក់​ក្នុង​ខេត្ត ។ 

ដោយឡែក​ រាល់​ពាក្យពេចន៍​អត្ថាធិប្បាយ​ទាំងឡាយ​ ដែល​បាន​ស​រសេរ​រិះគន់​ឡើង​ទាំងអស់​ខាងលើ គឺ​គ្មាន​ចំណុច​ណា​ដែល​ផ្តោត​ទៅ​លើ​ជា​ការ​រីះ​គន់​ ដើម្បី​ស្ថាបនា​នោះ​ទេ គឺជា​ការ​ចោទប្រកាន់​ដែល​ផ្ទុយ​ពី​ការ​ពិត ហើយ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​នេះ តែងតែ​យក​រូបភាព ដែល​គ្មាន​ប្រភព​ច្បាស់លាស់​យក​មក​ផុស ដើម្បី​អោយ​សាធារណៈជន​មានការ​យល់​ច្រ​លំ​» ។

ស្នងការដ្ឋាន​នគរ​បា​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា ការ​ជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី ឱ្យ​​ចូល​បម្រើ​ក្នុង​ក្របខណ្ឌ​កងកម្លាំង​នគរបាល​ជាតិក្រសួងមហាផ្ទៃ គឺ​ធ្វើ​ឡើង​ទៅ​តាម​លក្ខខណ្ឌ ដែល​ក្រសួង​បាន​កំណត់ ។ ជំនាញ​យើង​មិន​ទទួលយកបេក្ខជន បេ​ក្ខ​នារី​រូប​ណា​ដែល​មិន​មាន​លក្ខណៈ​ស​ម្ប​តិ្ត ឬ​ឯកសារ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​ឡើយ ។

ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ទទួលយក​នូវ​កា​រិះគន់​របស់​អ្នក​ដើម្បី​ស្ថាបនា​ការងារ​ក្នុង​អង្គភាព ប៉ុន្តែ​ស្នងការ​ការដ្ឋាន​មិន​អាច​ទទួលយក​បាន​នូវ​ការ​និយាយ​ខុស​ពី​ការ​ពិត​នោះ​ទេ ។