ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ! ​ប្តី-ប្រពន្ធលែងលះ​​ត្រូវ​​ពុះ​ភូមិ​គ្រឹះ​ជា​២​​ចែក​​​គ្នា​ដែរ

7 ឆ្នាំ មុន

រុ​ស្ស៊ី​ ៖ ជា​ទូទៅ ការ​លែងលះ​គ្នា​មិន​ដែល​ស្រួល​ទេ​ គឺប្តី​-ប្រពន្ធ​ត្រូវ​ឡើង​តុលាការ​​ចែកទ្រព្យ​សម្បត្តិ​​ ជា​ពិសេស​ គឺ​ចែក​កូន​ ។ បើ​សិន​ជា​ចែក​ត្រូវ​​មិន​អី​​ទេ តែបើ​ចែក​មិន​ត្រូវ ​គឺ​យ៉ាប់​ហើយ ​។

រុ​ស្ស៊ី​ ៖ ជា​ទូទៅ ការ​លែងលះ​គ្នា​មិន​ដែល​ស្រួល​ទេ​ គឺប្តី​-ប្រពន្ធ​ត្រូវ​ឡើង​តុលាការ​​ចែកទ្រព្យ​សម្បត្តិ​​ ជា​ពិសេស​ គឺ​ចែក​កូន​ ។ បើ​សិន​ជា​ចែក​ត្រូវ​​មិន​អី​​ទេ តែបើ​ចែក​មិន​ត្រូវ ​គឺ​យ៉ាប់​ហើយ ​។ 

ជាក់ស្តែង ​ប្តី​-ប្រពន្ធមានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មួយ​ នៅ​ទីក្រុង​មូ​ស្គូ បាន​​ចែកទ្រព្យ​សម្បត្តិ​គ្នា​បាន​​យ៉ាង​ស្រួល​ ពោល​គឺ​ចែក​ជា​​ពីរ​ស្មើគ្នា ដោយ​សង់​ជញ្ជាំង​កណ្តាល​ពុះ​ផ្ទះ​ជា​ពីរ​ នេះ​មក​ពី​តុលាការ​​​ឱ្យ​​ធ្វើ​បែប​នេះ​ ។ ភូមិ​គ្រឹះ​ធំ​ស្កឹមស្កៃ​មួយ ​នៅ​​ប្រទេស​រុ​ស្ស៊ី ដែល​មាន​​តម្លៃ​រហូត​ដល់២​លាន​ផោន ត្រូវ​បាន​ពុះ​ជា​ពីរ​​ស្មើ​ត្រឹម ដោយ​ប្តី​ប្រពន្ធ​មួយគូ​នោះ ។

នាង​ជា​ប្រពន្ធ​ឈ្មោះ​ Margarita Tsvitnenko អាយុ៤៥​ឆ្នាំ បាន​ប្រកែក​ថា​ ការ​ចែក​ផ្ទះ​នេះ​ គឺ​​មិន​ស្មើគ្នា​​ឡើយ​​ព្រោះថា នាង​មិន​អាច​​ឡើង​ទៅ​ជាន់​លើ​បាន​ ។ ទោះបីជា​ជញ្ជាំង​​ត្រូវ​បាន​សង់​​ចំពាក់​កណ្តាល​ភូមិ​គ្រឹះ​​ក៏​ដោយ ក៏​វា​មិន​អាច​កំណត់​ភាព​​ជាក់លាក់​ដែរ ព្រោះថា​ ជណ្តើរ​ឡើង​ទៅ​ជាន់​លើ​ គឺ​នៅ​ខាង​ប្តី​របស់​នាង​ ដោយ​នាង​មិន​មាន​ជណ្តើរ​ឡើង​ទៅ​លើ​ឡើយ​ ។

អ្វី​ដែល​កាន់តែ​​អស់សំណើច​នោះ គឺ​មិត្ត​ភក្តិ​​​នាង​ជាប់​នៅ​​ជាន់​លើ ពេល​ជញ្ជាំង​សង់​រួចរាល់ ដែល​នាង​ត្រូវ​ហៅ​ទូរស័ព្ទ​ទៅ​ប៉ូ​លិសឱ្យ​​មក​ជួយ​យក​មិត្ត​ភក្តិ​នាង​ ចុះ​មក​ជាន់​ក្រោម​វិញ​ ។

នាង​បាន​និយាយ​ប្រាប់​កាសែត​រុ​ស្ស៊ី Komsomolskaya Pravda ថា​ «​តុលាការ​បាន​ប្រាប់​ខ្ញុំ​ឱ្យសង់​ជណ្តើរ នៅ​ចំណែក​ខាង​ខ្ញុំ​ដើម្បី​ឡើង​ទៅ​ជាន់​លើ តែ​ខ្ញុំ​នៅ​មិន​ទាន់​មាន​លុយ​នៅឡើយ​ទេ​» ។

ករណីនេះ វា​ពិតជា​ចម្លែក​ណាស់ ​ដែល​ត្រូវ​​ចែក​ផ្ទះ​ជា​ពាក់កណ្តាល​បែប​នេះ​ ។